អ.ស.ប នៅកម្ពុជាទទូចឲ្យដោះលែង កឹម សុខា បន្ទាប់ពីការដោះលែងជនមួយចំនួនរួច
សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ដោយការិយាល័យរបស់ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំក្នុងប្រទេសកម្ពុជា បានសរសេរឲ្យដឹងថា៖
«យើងសូមស្វាគមន៍ ការដោះលែង អ្នកស្រី ទេព វន្នី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ៍ ហើយយើងសង្ឃឹមថា អ្នកដទៃទៀត នឹងត្រូវដោះលែងឆាប់ៗ [ដោយ]ឥតលក្ខខណ្ឌ រាប់ទាំងលោក កឹម សុខា ដូចអនុសាសន៍ក្រុុមការងារ អ.ស.ប ពីការឃុំខ្លួនដោយបំពាន ក្នុង[បទ]អត្ថាធិប្បាយ លេខ៩/២០១៨ ផ្សាយថ្ងៃទី៥ ខែមិថុនាកន្លងទៅ»។
ការលើកឡើង របស់ការិយាល័យ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សខាងលើ ធ្វើឡើងស្របនឹងការបើកសវនាការ ក្នុងព្រឹកថ្ងៃទី២២ ខែសីហានេះ ពីសំណាក់តុលាការកំពូលកម្ពុជា តាមបណ្ដឹងជំទាស់ នឹងសាលក្រមសម្រេច បន្តឃុំខ្លួនលោក កឹម សុខា ដោយសាលាឧទ្ទរណ៍។
ប៉ុន្តែស្ថាប័ន អ.ស.ប អាចនឹងខកចិត្តជាថ្មី [...]