សម រង្ស៊ី បន្តដុតរដ្ឋាភិបាល «ដៃភ្លើង ជើងមាន់»
សង្គ្រាមពាក្យសំដី របស់ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពេលកន្លងមក ដែលត្រូវបានអ្នកវិភាគនិយាយថា បានបង្កឧបសគ្គ ដល់ការដោះលែង សកម្មជនគណបក្ស និងសកម្មជនសិទ្ធិមនុស្ស ពីពន្ធនាគារនោះ នៅមិនទាន់ធន់ល្មមនៅឡើយ។ តែប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស ឯបរទេសរូបនេះ ហាក់បានបន្ថែមល្បឿនថ្មីទៀត ក្នុងការបញ្ឆេះរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានកំដៅឆេះជាភ្លើងឡើង។
ក្នុងព្រឹកថ្ងៃពុធនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី រូបភាពប្រៀបធៀបជាច្រើន ត្រូវបានបង្ហោះចេញ ជាមួយនឹងពាក្យហៅរដ្ឋាភិបាលកម្ពុជា ថាជារដ្ឋាភិបាល «ដៃភ្លើង ជើងមាន់» ជាមួយនឹងឃ្លា ជាភាសាអង់គ្លេសថា «A destructive government»។ រូបភាពប្រៀបធៀបទាំងនោះ មានបង្ហាញពីទិដ្ឋភាព ដែលទាក់ទងនឹងព្រឹត្តិការណ៍ធំៗ នាពេលកន្លងមក ដូចជា ការរំលោភយកដីធ្លី ផ្ទះសម្បែង (ដីក៏ប្លន់ - ដំណាំក៏ឈូស - ផ្ទះក៏ដុត) [...]