អគ្គីភ័យឆេះសណ្ឋាគារឈូកទិព្វ ទាំងថ្ងៃនៅមិនទាន់ដឹងពីមូលហេតុ
អគ្គិភ័យ នៅសណ្ឋាគារឈូកទិព្វនេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវ ៣៣៦ ខាងកើតផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ មិនមាននរណាម្នាក់ រងរបួសដល់ជីវិតនោះទេ។ ភ្លាមៗ នៅពេលកើតហេតុ ប្រធានផ្នែកគ្រប់គ្រង ក្នុងសណ្ឋាគារនេះ លោក លី កាំង បានរអ៊ូថា ឡានទឹកទាំងអស់ ដែលមកសង្គ្រោះ មិនបានធ្វើការឲ្យទាន់ សភាពការណ៍ បណ្តាលឲ្យសណ្ឋាគាររបស់លោក រងការខូចខាតមួយចំនួន។
តែការលើកឡើង របស់លោក លី កាំង ត្រូវបានលោក ព្រំ យ៉ុន អ្នកទទួលខុសត្រូវ មួយរូបពីអង្គភាពពន្លត់អគ្គីភ័យ បដិសេធ។ មន្ត្រីរូបនេះ បានឆ្លើយតបថា ក្រុមបុគ្គលិករបស់លោក បានព្យាយាម អស់ពីលទ្ធភាព ដើម្បីសង្គ្រោះ ក្នុងហេតុការណ៍នេះ។ ប៉ុន្តែលោកបានបញ្ជាក់ថា មូលហេតុនៃកាយឺតយ៉ាវខ្លះៗ ក៏ព្រោះតែ កន្លែងដែលឆេះ មានទីតាំងខ្ពស់ រហូតដល់ជាន់ទី៧។ ហេតុនេះ ត្រូវការពេល តភ្ជាប់ទុយោរ សម្រាប់បាញ់ទឹក [...]