Posts tagged as "Incendie"

ព្រះអគ្គិ​ឆេះ​ផ្ទះ​ពលរដ្ឋ​ច្រើន​សិប​ខ្នង​នៅ​បឹង​ឈូក សង្ស័យ​មាន​គម្រោង​ដុត

បើគិតមកទល់យប់ ​ម៉ោង​​១៩​និង​​៤៥​នាទី​ល្ងាច​​ថ្ងៃ​ទី​​២០ ខែធ្នូ​ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ​អគ្គីភ័យដែលបាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ​នៅ​សហគមន៍​បឹង​ឈូក ខាង​ត្បូង​ស្នងការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បាន​​រលត់​ទាំង​ស្រង់​។

​របាយការណ៍​ភ្លាមៗ ​ពី​ខាង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គីភ័យ​​នេះ បាន​បណ្ដាល​​ឲ្យ​​ខូច​ខាត​​ផ្ទះ​​ចំនួន​ ៣៣​ខ្នង​​ និង​បាន​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​១៦ គ្រឿង។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់ រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​អគ្គីភ័យ​នេះ​ទេ។

សម្រាប់ប្រជាសហគមន៍ នៅតំបន់នោះវិញ បាននិយាយថា អគ្គីភ័យឆាបឆេះបានឆាបឆេះ​អស់លំនៅដ្ឋាន​ជាង​៤០ខ្នង។ គ្រោះអគ្គីភ័យនេះ ត្រូវក្រុមប្រជាសហគមន៍សង្ស័យថា [...]

អគ្គីភ័យ​ត្របាក់​ផ្ទះ​៤ខ្នង ក្នុង​នោះ​ផ្ទះ​មេ​ភូមិ​១​ខ្នង ដោយ​គ្មាន​មូលហេតុ

អគ្គីភ័យ​ត្របាក់​ផ្ទះ​៤ខ្នង ក្នុង​នោះ​ផ្ទះ​មេ​ភូមិ​១​ខ្នង ដោយ​គ្មាន​មូលហេតុ

នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ផ្ទះ​ប្រជា​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ ចំនួន​៤​ខ្នង ដែល​ស្ថិត​នៅ​ភូមិ​១៦ សង្កាត់​ទឹក​ល្អក់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង។ អគ្គីភ័យ​ដែល​បាន​ដុត​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​នេះ មិន​ត្រូវ​បាន​ប្រភព​ណា​មួយ បង្ហាញ​ឱ្យ​ច្បាស់ទេ​ថា បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​នោះ​ឡើយ ហើយ​ក៏​មិន​ដឹង ពី​ចំណុច​នៃ​កន្លែង​ចាប់​ផ្តើម​ឆេះ​នោះ​ដែរ។ ពួក​គេ​បាន​ត្រឹម​តែ​ឆ្លើយ​ដាក់​គ្នា ទៅ​វិញ​ទៅ​មក​ថា អគ្គីភ័យ​នេះ គឺ​បណ្តាល​មក​ពី​ផ្ទះ​របស់​ម្នាក់​នេះ ម្នាក់​នោះ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ អគ្គិភ័យ​ដែល​បាន​លេប​ត្របាក់​ផ្ទះ​អស់​ទាំង​ស្រុង​នេះ មិន​បាន​បង្ក​ឱ្យ​មាន​មនុស្ស​របួស និង​ស្លាប់​ឡើយ។

ប៉ុន្តែសម្ភារៈរបស់ពលរដ្ឋម្ចាស់ផ្ទះ ស្ទើរជាង៩០%ត្រូវបានក្លាយ ជាចំណីរបស់ភ្លើង។ ម្ចាស់ផ្ទះម្នាក់ ក្នុង​ចំណោម​ម្ចាស់ផ្ទះទាំងបួន ដែលត្រូវកា្លយជាចំណីភ្លើង [...]

អាជីករ​រង​គ្រោះ​នៅ​ផ្សារ​ចាស់ ត្អូញ​ត្អែរ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ខ្លួន

អាជីករ​រង​គ្រោះ​នៅ​ផ្សារ​ចាស់ ត្អូញ​ត្អែរ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ខ្លួន

ព្រះអគ្គិបានឆេះកម្ទេចតូប និងទ្រព្យ​សម្បត្តិ​របស់​អាជីវករ នៅ​ផ្សារ​ចាស់ កណ្ដាល​រាជធានី​ភ្នំពេញ ស្ទើ​តែ​ទាំង​អស់​។ ក្រុម​អាជីវករ​មួយ​ចំនួន បាន​ត្អូញ​ត្អែរ​ថា នោះ​ជា​ទ្រព្យ​សម្បត្តិ ដែល​ពួក​គាត់​ខំ​ស្វែង​រក​ជិត​ពាក់​កណ្តាល​ជីវិត​ទៅ​ហើយ តែ​​នៅ​ទី​បំផុត ត្រូវ​បាន​អគ្គិភ័យ​ដ៏​កំណាច ឆាប​យក​អស់​គ្មាន​សល់។ អាជីវករ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ទៅ​ខ្ចី​ប្រាក់​គេ ដើម្បី​យក​មក​សាង​សង់​តូប​សំរាប់​លក់​ដូរ​ឡើង​វិញ។ ក្រុម​អាជីវករ​ខ្លះ បាន​ថ្លែង​ថា បើ​រង​ចាំ​​ត​ទៅ​ទៀត ពួក​គាត់​នឹង​ខាត​ពេល​វេលា​រក​ទទួល​ទានកាន់​តែ​ច្រើន  ព្រោះ​គ្រួសារ​ពួក​គាត់​ទាំង​នោះ ពឹង​ផ្អែក​តែ​ទៅ​លើការ​ប្រកប​របរ​លក់​ដូរ​នៅ​ផ្សារ​នេះ តែ​មួយ​មុខ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះ ក្រុមអាជីវករ​ទាំងនោះ នៅ​តែ​បាន​ធ្វើការ​អំពាវនាវឲ្យអាជ្ញាធរ រកដំណោះស្រាយ​ជួយ​ពួក​ខ្លួន ខណៈ​ដែលលោកអភិបាលរងរាជធានី​ភ្នំពេញ លោក ឃួង ស្រេង [...]

អគ្គិសនី​បង្ក​អគ្គិភ័យ នៅ​ផ្សារ​ចាស់?

អគ្គិសនី​បង្ក​អគ្គិភ័យ នៅ​ផ្សារ​ចាស់?

អគ្គិភ័យដែលបានលេបត្របាក់តូបអាជីវករ ប្រមាណ​ជា​ជាង​៣០០​តូប ត្រូវ​បាន​ពន្តត់​រួច​រាល់​ហើយ។ មន្ត្រី​អាជ្ញាធរ​បាន​ចង្អុល​បង្ហាញ ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​គ្រោះ​អាក្រក់​នេះ មក​ពី​បញ្ហា​ចរន្ត​អគ្គិសនី។

លោក ទិត្យ វិសាល នគរបាល​ប្រចាំ​ការ​នៅ​ផ្សារ​ចាស់ បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នា​ព្រឹក​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​នេះ​ថា រូប​លោក សន្តិសុខ​ផ្សារ និង​អាជីវករ​ផ្សារ​មួយ​ចំនួន​ បាន​ឃើញ​អណ្តាត​ភ្លើង​ឆេះ ចេញ​ពី​តូប​លេខ​១ ដែល​ជា​តូប​លក់​ចាន កែវ និង​គ្រឿង​ជ័រ។ លោក​បន្ត​ថា ក្រោយ​ឃើញ​សភាព​បែប​នេះ លោក សន្តិសុខ អាជីវករ នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គីភ័យ មក​ជួយ​ពន្លត់​ដែរ តែ​មិន​រលត់។ ស្ថានភាព​ភ្លើងនៅពេលនោះ បាន​ឡើង​កំដៅ​កាន់​តែ​ខ្លាំង ដែលធ្វើឲ្យលោក​សម្រេច​ចិត្ត​ហៅ​ឡាន​ទឹក ដើម្បី​មក​ពន្លត់​ជា​បន្ទាន់។

មន្ត្រីប្រចាំការរូបនេះ បានបន្ថែមថា [...]

​ឆេះ​ផ្សារ​ចាស់​សន្ធោ​សន្ធៅ បង្ក​ការ​ខូច​ខាត​ជាង​៣០០​តូប

​ឆេះ​ផ្សារ​ចាស់​សន្ធោ​សន្ធៅ បង្ក​ការ​ខូច​ខាត​ជាង​៣០០​តូប

តូបចំនួនជាង៣០០ ពីក្នុង​ចំណោម​តូប​ទាំង​អស់ ៩១៤តូប ក្នុង​ផ្សារ​ចាស់ កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​នេះ។ តូប​ដទៃ​ទៀត ដែល​មិន​បាន​ឆេះ​អស់ តែ​បាន​ឆេះ​រោល និង​រង​នូវ​ការ​ប៉ះ​ពាល់​ច្រើន​ទៀត តែ​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់ ជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក យន់ ចាន់ដារា ប្រធាន​ផ្សារ​ចាស់។

នៅវេលាម៉ោងប្រមាណជា ៧និង១៥នាទី អគ្គិភ័យ​បាន​ចាប់​ផ្ដើម​ឆាបឆេះ បង្ក​ឲ្យ​មាន​ការ​ស្លន់​ស្លោ​ភ័យ​ភិត​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​អាជីវករ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ។ សាក្សី​នៅ​ផ្ទាល់​កន្លែង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ​ថា អគ្គិភ័យ​បាន​ពង្រីក​វិសាល​ភាព​យ៉ាង​ពេញ​បន្ទុក អស់​ពេល​ជិត​មួយ​ម៉ោង​ក្រោយ ទើប​គេ​ឃើញ​ក្រុម​ពន្លត់​អគ្គិភ័យ បាន​មក​ដល់។ សាក្សីរូបនោះ បាននិយាយទៀតថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...