Posts tagged as "Incendie"

ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់ ដោយ​គ្មាន​មូលហេតុ​នៅ ខេមកូស៊ីធី

ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់ ដោយ​គ្មាន​មូលហេតុ​នៅ ខេមកូស៊ីធី

រថយន្ដដែលរងការខូចខាត ត្រូវបានស្គាល់ថា មានម៉ាក ជ្ជិហ្វ បើកបរដោយបុរសម្នាក់ មិនស្គាល់​អត្តសញ្ញាណ បើកនៅតាមបណ្តោយផ្លូវ ចូលទៅបុរី ខេមកូស៊ីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណី​នេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១ យប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងនោះ រថយន្តមួយ​គ្រឿងខាងលើ បានរងការខូចខាត ដោយឆេះផ្ទុះចេញ ជាភ្លើង ខ្លោចខ្ចេចគ្មានសល់ ផ្នែកសោភណ័ភាពខាង​ក្រៅ។

អ្នកឃើញហេតុការណ៍ម្នាក់ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ មិនទាន់មានអ្នកណាម្នាក់ អាចបញ្ជាក់ថា មក​ពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែនៅពេលកើតហេតុ អ្នកនៅជិតហេតុការណ៍ បានឃើញបុរសអ្នកបើករថយន្ត រត់​គេច​ចេញ ពីឡានរបស់ខ្លូន ដោយសុវត្តិភាព។ សាក្សីបានអះអាងទៀតថា ឡានខាងលើ ត្រូវបានផ្ទុះ​ឆេះខ្ទេច​ភ្លាមៗ ដោយគ្មានមូលហេតុ ខណៈដែលអ្នកបើកបរ នៅខាងក្នុង កំពុងបញ្ជាយានយន្ដ។

តាមការបញ្ជាក់ របស់មន្រ្តីចរាចរណ៍រាជធានីម្នាក់ ដែលបានទៅដល់ក [...]

ឆេះ​ប្រព័ន្ធ​ត​ចរន្ដ​របស់​អគ្គិសនី​កម្ពុជា តែ​អត់​មាន​អ្នក​លត់​អគ្គិភ័យ

ឆេះ​ប្រព័ន្ធ​ត​ចរន្ដ​របស់​អគ្គិសនី​កម្ពុជា តែ​អត់​មាន​អ្នក​លត់​អគ្គិភ័យ

ហេតុការណ៍នេះ បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏រងការិះគន់ខ្លាំងដែរ ពីពលរដ្ឋ ដោយពួកគាត់​បាន​ត្អូញ​ត្អែរថា គ្មានមន្ត្រីជំនាញណា ជួយចុះអន្តរាគមន៍ទេ ទុកឲ្យពលរដ្ឋពន្លត់ភ្លើង ដោយខ្លួនឯងរលត់អស់ ទើបឃើញ​ស្រមោល ក្រុមមន្ត្រីលត់អគ្គិភ័យ បានមកដល់។ អ្នកនៅក្នុងហេតុការណ៍ ដ៏គួរឲ្យរន្ធត់នេះ បានប្រាប់ឲ្យដឹងថា មុនដំបូងឡើយ គេលឺសម្លេងផ្ទុះ (ផូងៗៗៗ) ជាច្រើនដង។ ពួកគាត់បានចេញមកមើល ក៏ឃើញមានផ្កាភ្លើង ផ្ទុះ​ចេញពីបង្គោលតូច មានខ្សែតចរន្តអគ្គិសនី ជាច្រើននៅពីមុខផ្ទះ។ បុរសខាងលើបន្តទៀតថា ក្នុង​ហេតុការណ៍​នេះ បានប្រជាពលរដ្ឋ សម្រុកជួយគ្នាពន្លត់ បានសម្រេច ដោយប្រើបំពង់ពន្លត់អគ្គីភ័យ ចំនួន៣០ទាំង​តូចទាំង​ធំ។

លោក អ៊ុង សុផាន អាយុ ៦៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦១K ក្នុងភូមិទី១០ សង្កាត់ផ្សារដេប៉ូទី១ បានរៀបរាប់ថា លោកមានការភ្ញាក់ផ្អើល និងលំបាក ក្នុងការចាកចេញណាស់ ព្រោះផ្ទុះឆេះនោះ នៅចំពីមុខផ្ទះលោកតែម្តង គ្មានផ្លូវក្រោយណា [...]

អគ្គីភ័យ​ឆាប​ឆេះ រោង​ចក្រ​មួយ​កន្លែង​នៅ​ខណ្ឌ​ដូនពេញ

អគ្គីភ័យ​ឆាប​ឆេះ រោង​ចក្រ​មួយ​កន្លែង​នៅ​ខណ្ឌ​ដូនពេញ

ករណីភ្លើងឆេះសន្ធោសន្ធៅនេះ ត្រូវបានក្រុមអ្នកសង្គ្រោះអគ្គីភ័យ ជួយពន្លត់បានសម្រេច អស់រយៈពេល​ប្រមាណ២ម៉ោង ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៨ យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងកើតហេតុ ជារោងចក្រស្តុកសម្ភារៈរបស់របរ និងសម្ភារៈអេឡិចត្រូនិច ផ្ទះលេខ២៦ ផ្លូវ៧៥ ក្នុងសង្កាត់ស្រះចក ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ នៅជាប់របងវត្តស្រះចក។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលបានចុះផ្ទាល់ ក្នុងហេតុការណ៍អគ្គីភ័យនេះ បានប្រាប់​អ្នក​សារព័ត៌មានឲ្យដឹងថា តំបន់ដែលរងអគ្គិភ័យ បានរួចផុត ពីការគម្រាមកំហែងហើយ។ ក្នុងនោះ មិនមាន​បង្ក​ការខូចខាត ដល់អ្នកជិតខាងនោះទេ តែរបស់របរនៅខាងក្នុង ត្រូវបានលោកបញ្ជាក់ថា មានការខូចខាត​មួយ​ចំនួន។ លោកបានឲ្យដឹងដែរថា ហេតុការណ៍ឆាបឆេះនេះ បើតាមការសន្និដ្ឋានបឋម បណ្តាលមកពី​ទូស្សេ​ម៉ាស៊ីនកុំព្យូទ័រ នៅក្នុងការិយាល័យ ក្នុងនោះមានអ្នករបួសម្នាក់ ឈ្មោះ ថន ម៉ាប់ បានចូលទៅជួយពន្លត់ ហើយ​ក៏ធ្លាក់ពីលើដំបូលសន្លប់ [...]

អគ្គិភ័យ​ឆេះ​ផ្ទះ​អភិបាល​រង​ខេត្ត​កំពង់ធំ ដោយ​សារ​ទូស្សេ​ខ្សែរ​ភ្លើង

អគ្គិភ័យ​ឆេះ​ផ្ទះ​អភិបាល​រង​ខេត្ត​កំពង់ធំ ដោយ​សារ​ទូស្សេ​ខ្សែរ​ភ្លើង

ការឆាបឆេះ ជាព្រះអគ្គិឡើងនេះ ត្រូវបានក្រុមពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចេញមកជួយពន្លត់ទាន់ពេល ប៉ុន្តែអ្នកនៅក្នុងហេតុការណ៍ នៅមិនទាន់បញ្ជាក់បានថា គ្រោះអគ្គិភ័យនេះ ខូចខាតសរុបអស់ប៉ុន្មាននោះទេ។ ប៉ុន្តែសាក្សី ដែលបានឃើញមុនគេ បាននិយាយថា អគ្គិភ័យបានកើតឡើង នៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ នៅខាងក្រោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ស្ថិតក្នុងទីតាំង ផ្ទះលេខ ៦C1 ផ្លូវ ២០៩ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេហដ្ឋាននោះ ជារបស់លោក សោម សុផាត អភិបាល​រង​ខេត្ត​កំពង់ធំ ដែលសព្វថ្ងៃកូនរបស់លោក ជាអ្នកស្នាក់នៅ សម្រាប់បន្តការសិក្សានៅភ្នំពេញ។

បើតាមប្រសាន៍ របស់លោក ហ៊ាន ណារ៉ា មេភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា លោក​មិនទាន់ទទួលបានទិន្នន័យ នៃការខូចខាតច្បាស់លាស់នោះទេ។ ប៉ុន្តែអ្នកនៅក្នុងហេតុការណ៍ បាន​ថ្លែង​ឲ្យដឹងថា អគ្គិភ័យ [...]

ជាង​២០០នាក់​របួស ពី​ការ​ផ្ទុះ​ក្នុង​មណ្ឌល​កំសាន្ដ​មួយ នៅ​តៃវ៉ាន់

ជាហេតុការណ៍មួយ ដែលធ្វើឲ្យញាប់ញ័រ ដូចនៅក្នុង ភាពយន្ដភ័យខ្លាចមួយដូច្នេះ។ កាលពីថ្ងៃសៅរ៍​ម្សិល​ម៉ិញនេះ មនុស្សជាង២០០នាក់ បានរងរបួស ពីក្នុងការផ្ទុះមួយ ដែលបានកើតឡើង ក្នុងមណ្ឌល​កំសាន្ដ​មួយ​កន្លែង នៃក្រុងតៃប៉ិថ្មី កោះតៃវ៉ាន។ ជនរងគ្រោះ ចំនួនជិតពាក់កណ្ដាល បានរងរបួស ដោយការរលាក។ ហេតុការណ៍នេះ ត្រូវបានថតជាប់ នៅក្នុងវីដេអូជាច្រើន ហើយបានត្រូវ​ទូរទស្សន៍ក្នុងស្រុក យកមកចាក់ផ្សាយ ដោយ​បង្ហាញពីរូបភាព មានភ្លើងឆេះ ខណៈការរត់គេចចេញ របស់ហ្វូងមនុស្ស បានធ្វើឡើង យ៉ាងជ្រួល​ច្របល់។ មនុស្សមួយចំនួន បានរត់ភៀសខ្លួន ទាំងខ្លួនមានត្រឹម តែខោអាវខ្លីប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ ដែលមានចំនួន២២៩នាក់ ត្រូវបាន​បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួនបី នៅក្នុងក្រុង និងនៅតំបន់ជុំវិញ។ មនុស្សចំនួន៩៧នាក់ បាន​រងការរលាក។ ខាងអ្នកជួយសង្គ្រោះវិញ បានអះអាងភ្លាមៗ បន្ទាប់ពីកើតហេតុថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...