សុខ ទូច៖ អ្នកទទួលខុសត្រូវជាព្រះមហាក្សត្រ បើទ្រង់មិនព្រមតាមសំណើមេបក្សប្រឆាំង
នៅទីបំផុតទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានស្នើឲ្យព្រះមហាក្សត្រ ទ្រង់ជួយព្រះ រាជអន្តរាគមន៍ ដើម្បរកដំណោះស្រាយជុំវិញភាពមិនប្រក្រតី ពេលបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ ស្របតាមការចង់បានរបស់ពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះ អ្នកវិភាគនយោបាយកម្ពុជា លោក បណ្ឌិត សុខ ទូច បានហៅការស្នើសុំរបស់លោក សម រង្ស៊ី ថាជាការត្រឹមត្រូវ ហើយប្រសិនបើ ព្រះមហាក្សត្រទ្រង់មិនយល់ព្រមតាមសំណើ របស់មេបក្សប្រឆាំងទេនោះ បើមានបញ្ហាអ្វីមួយកើតឡើង គឺអង្គព្រះ មហាក្សត្រទៅវិញទេជាអ្នកទទួលខុសត្រូវ។
លោក សម រង្ស៊ី ក្នុងពេលចូលថ្វាយបង្គុំគាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៣។ (រូបថត គណបក្ស)
ការស្នើរបស់លោកមេដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ [...]