Posts tagged as "Sam Rainsy"

សុខ ទូច៖ បើ​អ្នក​នយោបាយ​នៅ​តែ​ចូល​ចិត្ត​ចែក​អំណាច​គ្នា នោះ​រាស្រ្ត​នៅ​តែ​ទឹក​ភ្នែក

សុខ ទូច៖ បើ​អ្នក​នយោបាយ​នៅ​តែ​ចូល​ចិត្ត​ចែក​អំណាច​គ្នា នោះ​រាស្រ្ត​នៅ​តែ​ទឹក​ភ្នែក

ការផ្សាយកិច្ចសម្ភាសមួយរបស់ការសែតបារាំង បានធ្វើឲ្យលេចលឺថា គណបក្សប្រឆាំងមានបំណង ចង់បែង​ចែកអំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយចង់កាន់កាប់ស្ថាប័នរដ្ឋសភា ដែលជាថ្នូឈានទៅរកការចូលរួមប្រជុំសភាខាងមុខ។ ក៏ប៉ុន្តែជំហរនេះ ត្រូវបានគណបក្សកាន់អំណាចបដិសេធ។ លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បាន​បង្ហាញ​ទស្សនៈថា បើអ្នកនយោបាយចេះតែបែងចែកអំណាចគ្នាទេ នោះរាស្រ្តនឹងនៅតែរងទុក្ខដដែល។


មហាបាតុកម្មទី២ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - នៅក្នុងបរិបទនយោបាយកម្ពុជា ការប្រកាសគោលជំហរផ្ទុយគ្នា រវាងគណបក្សជាប់ឆ្នោតទាំងពីរ​ បាន​បង្ករឲ្យមានការជាប់គាំងផ្នែកនយោបាយមួយឡើង។ បញ្ហានៅត្រង់ថា [...]

ទស្សនៈ​អ្នក​ប្រាជ្ញ​ជុំ​វិញ​អត្ថន័យ នៃ​«នយោបាយ»

ទស្សនៈ​អ្នក​ប្រាជ្ញ​ជុំ​វិញ​អត្ថន័យ នៃ​«នយោបាយ»

នៅក្នុងអត្ថបទមុន យើងបានបកស្រាយរួចហើយ ស្ដីពី«នយោបាយ» ដែលអត្ថន័យរបស់វា ត្រូវបានកំណត់ទៅតាម​របប​គ្រប់គ្រងរដ្ឋនីមួយៗ ក្នុងនោះដូចជារបបគ្រប់គ្រងរដ្ឋ តាមបែបប្រជាធិបតេយ្យសេរី ឬកុំម្មុយនីសជាដើម។ នៅក្នុង​អត្ថបទ​នេះ យើងសូមលើកយកនូវទស្សនៈ របស់ទស្សនវិទូល្បីៗ មានដូចជា លោក ប្លាតុង និង លោក អារីស្តូត ជាដើម មកបក​ស្រាយបន្តទៀត ជុំវិញអត្ថន័យនៃ«នយោបាយ»។


លោក ប្លាតុង (ខាងឆ្វេង) និងកូនសិស្សលោក អារីស្តូត ជាទស្សនៈវិទូ និងអ្នកប្រាជ្ញក្រិច ជំនាន់ដើម។ (រូបថតឯកសារ ចម្លងចេញពីគំនូរបូរាណ)

រាជធានីភ្នំពេញ - សម្រាប់លោក ប្លាតុង (Platon) ដែលជាកូនសិស្សរបស់លោក សូក្រាត (Socrate) និងត្រូវជាគ្រូរបស់​លោក អារីស្តូត (Aristote) បានឲ្យនិយមន័យនយោបាយថា «នយោបាយគឺជាសិល្បៈ [...]

សម រង្សី៖ រដ្ឋ​សភា​ឯក​បក្ស ជា​សភា​«បក្ស» តែ​មិន​មែន​សភា​ជាតិ​ទេ

សម រង្សី៖ រដ្ឋ​សភា​ឯក​បក្ស ជា​សភា​«បក្ស» តែ​មិន​មែន​សភា​ជាតិ​ទេ

សភាជាតិដែលកើតឡើងដោយ«ឯកបក្ស» តាមការកោះអញ្ជើញដោយព្រះមហាក្សត្រ ដូចអ្វីដែលបានគ្រោងទុក នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០០៣ខាងមុខនេះ ដោយមិនមានការចូលរួមពីសមាជិកតំណាងរាស្រ្តជាប់ឆ្នោត របស់បក្ស​ប្រឆាំង​ជិតពាក់កណ្តាលនោះ មិនអាចចាត់ទុកថាជាសភាជាតិបានទេ។ នេះជាការអះអាងរបស់លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង។ លោកបានចាត់ទុករដ្ឋសភាដែលនឹងបង្កើតឡើងដោយឯកបក្សនាពេលខាងមុខនេះ ជាសភា«បក្ស»ប្រជាជន​កម្ពុជា។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែត ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ៖ បើរដ្ឋសភាដែលនឹងបង្កើតឡើងក្នុងថ្ងៃខាងមុខនេះដោយ«ឯក»បក្ស ដែលមានតែគណបក្សប្រជាជន​កម្ពុជាតែ«មួយ»មែននោះ [...]

មួរ សុខហួរ ទូល​ព្រះមហាក្សត្រ​ថា ប្រជា​រាស្រ្ត​ចង់​បាន​«យុត្តិធម៌»

មួរ សុខហួរ ទូល​ព្រះមហាក្សត្រ​ថា ប្រជា​រាស្រ្ត​ចង់​បាន​«យុត្តិធម៌»

បើទោះជាព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានកោះអញ្ជើញក្រុមបេក្ខជនតំណាងរាស្រ្ត របស់គណបក្ស​សង្រ្គោះ​ជាតិចំនួន៥៥រូប ឲ្យចូលប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ២០១៣ ចំនួនពីលើកហើយក៏ដោយ ក៏ក្រុម​បេក្ខជន​អ្នកតំណាងរាស្រ្តទាំងនោះ នៅតែប្រកាន់ជហរដាច់ខាច មិនចូលប្រជុំសភានោះទេ បើគ្នានការស្វែងរក​យុត្តិធម៌​ជាមុន​នោះ។


លោកស្រីមូរ សុខហួរ (រូបកណ្ដាល) នៅលើវេទិការគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់ដំបង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នេះ បាន​ថ្លែង​ប្រាប់ក្រុមអ្នកសារពត៌មានក្នុងកម្មវិធីមួយ នៅសណ្ឋាគារអ៊ីមភើរៀលថា ប្រជាពលរដ្ឋខ្មែរនៅតែទាមទារចង់ដឹងថា តើ​សន្លឹក​ឆ្នោតរបស់ពួកគាត់នៅឯណា? [...]

ជំនួប​កំពូល៖ សម រង្ស៊ី​ទាម​ទារ​​បង្កើត​គណកម្មការ​ចម្រុះ ហ៊ុន សែន​ថា​មិន​ត្រឹម​ត្រូវ

ជំនួប​កំពូល៖ សម រង្ស៊ី​ទាម​ទារ​​បង្កើត​គណកម្មការ​ចម្រុះ ហ៊ុន សែន​ថា​មិន​ត្រឹម​ត្រូវ

ក្ដីសង្ឃឹមនៃការដោះស្រាយបញ្ហាជាតិ ដែលព្រះមហាក្សត្រ និងរាស្ត្រខ្មែរទន្ទឹងរងចាំនោះ ទំនងជាមិនអាច​កើត​មាន​បានទេ ដោយសារតែភាពមិនចុះសម្រុងគ្នារវាង ជំហរនៃគណបក្សធំទាំងពីរ នៅក្រោយការបោះឆ្នោត។ ជំនួបកំពូលក្រោមព្រះរាជ​អធិបតី​នៃព្រះមហាក្សត្រ បានធ្វើនៅព្រឹកថ្ងៃទី១៤ខែកញ្ញានេះ បានប្រព្រឹត្តទៅតែប្រមាណជាជាង១០នាទីប៉ុណ្ណោះ ហើយ​បន្ទាប់​មកមេដឹកនាំទាំងសងខាង បានចេញមកវិញ ដោយ​​មិន​​បាន​​និយាយ​​អ្វី​​ប្រាប់​​អ្នកការសែត​​សូម្បីមួយម៉ាត់។


រថយន្ដរបស់លោក សម រង្ស៊ី នៅពេលបើកចេញពីព្រះបរមរាជវាំងវិញ។ (រូបថត MONOROOM.info/ O. Vary)

ទីក្រុងប៉ារីស - វត្តមានរបស់មេដឹកនាំកំ​ពូល ​នៃ​​គណបក្ស​ប្រជាជន​​កម្ពុជា​​ ដឹកនាំដោយលោក ហ៊ុន សែន និង​​គណបក្ស​​សង្គ្រោះជាតិ​​ ដឹកនាំដោយលោក សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...