Posts tagged as "Sam Rainsy"

សម រង្ស៊ី៖ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម នៅ​ភ្នំ​សិលា​កែវ ​ធ្វើ​សកម្មភាព​លួច​លាក់ (vdo)

បន្ទាប់ពីបានចុះទៅធ្វើទស្សនកិច្ច និង​សំណេះ​សំណាល ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ហើយ លោក សម រង្ស៊ី ប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ បាន​យក​ឱកាស​នោះ ទៅ​តាមដាន​ពី​សកម្មភាព នៃ​ការ​លួច​ធ្វើ​អាជីវកម្ម​ថ្ម​កែវ នៅ​ភ្នំ​សិលា​កែវ ឃុំ​តាគៀម ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី ៣០ តុលា​ម្សិល​ម៉ិញ​នេះ។

ក្នុងវីដេអូមួយ ដែល​ត្រូវ​បាន​បង្ហោះ តាម​គណនី​ហ្វេសប៊ុក​របស់​លោក បាន​បង្ហាញ​ពី​ទិដ្ឋភាព នៃ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ថ្ម​កែវ ដ៏​ល្អ​ប្រណិត ក្នុង​នោះ​មាន​ផ្ទាំង​ធំៗ​ថ្លា​ល្អ និង​មាន​តម្លៃ​ថ្លៃ​ជាង​ថ្ម​ដទៃ។ ថ្ម​កែវ​នៅ​ភ្នំ​សិលា​កែវ ដែល​អាច​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ ក្នុង​សំណង់​អាគារ​ប្រណិត​ទំនើបៗ​នោះ ទំនង​ជា​ត្រូវ​បាន​ដឹក​ចេញ​ទៅ​លក់ នៅ​ក្រៅ​ប្រទេស ព្រោះ​ថា​រថយន្ត​ដែល​ដឹក​ជញ្ជូន​ថ្ម​នេះ មាន​ស្លាក​លេខ​វៀតណាម។

ការធ្វើអាជីវកម្មយកថ្មកែវនេះ មានដំណើរការជាយូមកហើយ ហើយនៅតែបន្តធ្វើ [...]

ថ្ងៃ​រំលឹក​ខួប​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ថ្ងៃ​បុណ្យ​ដែល​គួរ​ឲ្យ​ស្អប់?

ថ្ងៃ​រំលឹក​ខួប​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ថ្ងៃ​បុណ្យ​ដែល​គួរ​ឲ្យ​ស្អប់?

ស្ទើររាល់ឆ្នាំ ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច និង​ជា​ភាគី​មួយ នៃ​ភាគី​ហត្ថលេខី លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នេះ ហាក់​មិន​ចាប់​អារម្មណ៍ (ឬ​ធ្វើ​ភ្លេច) ជា​មួយ​នឹង​ការ​ចូល​រួម​ប្រារព្ធ​ខួប​នេះ​ទេ ដែល​ផ្ទុយ​ស្រឡះ​ពី​ថ្ងៃ​ខួប ៧មករា ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​បុណ្យ​ជាតិ មាន​ការ​ប្រារព្ធ​យ៉ាង​គគ្រឹក​គគ្រេង និង​មាន​​ការ​​ឈប់​​សម្រាក សម្រាប់​មន្ត្រី​រាជការ​ទូ​ទាំង​ប្រទេស។ គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​ព្យាយាម​ពន្យល់​បក​ស្រាយ​ជា​ច្រើន និង​គ្រប់​បែប ចំពោះ​ការ​មិន​ប្រារព្វ​ខួប កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា​នេះ។

កាលពីថ្មីៗនេះ លោក ជាម យៀប សមាជិកសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បានបញ្ជាក់ថា កិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ ខែ​តុលា ឆ្នាំ​១៩៩១​នេះ ជា​ប្អូន​បង្កើត​របស់​ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ និង​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ [...]

សម រង្សី៖ «យើង​ត្រូវ​ដាស់​តឿន គ្នា​ទៅ​វិញ​ទៅ​មក»

សម រង្សី៖ «យើង​ត្រូវ​ដាស់​តឿន គ្នា​ទៅ​វិញ​ទៅ​មក»

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងធានាអះអាងថា គណបក្សរបស់លោកមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការចូលរួម កសាងប្រទេសជាតិ ក្រោយកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ កិច្ច​ព្រមព្រៀងដ៏ទាន់ហន់មួយ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើជាមួយ​គណបក្សប្រជាជន​កម្ពុជា ក្នុង​ជំនួប​កំពូល ហ៊ុន សែន-សម រង្ស៊ី នៅថ្ងៃនោះ។ លោក សម រង្ស៊ី បានបន្តថា ការចូលរួមនេះ មាន​ការ​គាំទ្រ​ច្រើន​ពី​បណ្តា​ប្រជាពលរដ្ឋខ្មែរ និងបរទេស ពិសេសប្រជាពលរដ្ឋខ្មែរក្រៅប្រទេស ដែលមានជំនឿ​មុតមាំ ទៅ​លើ​ដំណើរការ​ការងារ របស់គណបក្សសង្គ្រោះជាតិ ដែលអាចអនុវត្តទៅបាន ដោយមាន​ប្រសិទ្ធិភាព និង​អាច​ជួយ​ប្រជា​ពលរដ្ឋ​ងាយរងគ្រោះ។

ប្រធានគណបក្សដ៏ល្បីឈ្មោះ បានថ្លែងបញ្ជាក់ដូច្នេះថា «ពីមុនយើងគ្មានលទ្ធភាពជួយ តែឥឡូវ​យើងមាន​លទ្ធភាពជួយ។ ហើយលទ្ធផលឃើញមាន ជាវិជ្ជមានបណ្តើរៗហើយ។»

ការលើកឡើងខាងលើរបស់លោក សម រង្ស៊ី [...]

ខឹម វាសនា ដូច​ជា​«ស្និត​ស្នាល» ជា​មួយ​អ្នក​គាំទ្រ​ស្ត្រី​«ជាង»...

ខឹម វាសនា ដូច​ជា​«ស្និត​ស្នាល» ជា​មួយ​អ្នក​គាំទ្រ​ស្ត្រី​«ជាង»...

ដើម្បីបង្ហាញពីប្រជាប្រិយភាព ជាមួយអ្នកគាំទ្រ និងស្រឡាញ់ខ្លួន តើអ្នកនយោបាយខ្មែរ​ប្រើប្រាស់​វិធី​សាស្ត្រ​អ្វីខ្លះ? ថតរូបរបស់ខ្លួន នៅជាមួយអ្នកគាំទ្រ ឬអ្នកដែលមកសុំថតជាមួយ ដើម្បីយកមកចុះផ្សាយ ក្នុងទំព័រ​ហ្វេសប៊ុកដ៏ពេញនិយម។ ករណីនេះ គេមិនចាំបាច់និយាយដល់លោក ហ៊ុន សែន ដែលមានប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​របស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់នោះទេ ព្រោះចង់មិនចង់ រូបភាពរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានក្រុម​អ្នកគាំទ្រ ឬបរិវា ចុះ​ផ្សាយ​ទាំងក្នុងការសែត ទាំងក្នុងទូរទស្សន៍ ឬតាមបណ្ដាញសង្គម​ ហូរដូចទឹកធ្លាក់ ដោយ​​មិន​ចាំ​បាច់​ខំប្រឹងឡើយ។

ដោយឡែក ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន​ថតរូបជាមួយបណ្ដាជន គ្រប់ទីកន្លែងដែលលោកបានទៅដល់ ហើយយករូបនោះ មកចុះផ្សាយ​ដើម្បី​បង្អួត​គេឯង​ ក្នុងទំព័រ​ហ្វេសប៊ុករបស់លោក។ ហេតុអ្វីបានជាប្រើពាក្យ«ដើម្បីបង្អួត»? ព្រោះបើរូបថតទាំងនោះ [...]

អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​«គ្មាន» និង​«អន់» !

អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​«គ្មាន» និង​«អន់» !

ទស្សនៈ - អ្វីដែលជាការពិតនោះ នរណាៗក៏ដឹងដែរថា ទាំងលោក សម រង្ស៊ី និងទាំងលោក កឹម សុខា សុទ្ធសឹង​ជា​បញ្ញាជនដែលមានសញ្ញាប័ត្រខ្ពស់ៗ។ ពួកលោកនៅពេលនេះ អាចទទួលបានការគាំទ្រ ដែលមានចំនួនកាន់តែច្រើន​ឡើងៗ ពីពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងពីប្រទេសធំៗមួយចំនួននោះថែមទៀត។ លោក សម រង្ស៊ី ផ្ទាល់ អាចត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញខាងសេដ្ឋកិច្ចមួយរូប ដែលនឹងធ្វើឲ្យប្រទេសជាតិងើប​ស្ទុះលឿនទៅ​មុខ ប្រសិនណាជាលោកមានអំណាចនៅក្នុងដៃ។

ប៉ុន្តែមុននឹងគុណសម្បត្តិខាងលើ ត្រូវបានយកមកអនុវត្តន៍ដោយប្រសិទ្ធិភាពនោះ គណបក្សប្រឆាំងត្រូវឆ្លងកាត់​ដំណាក់កាលសំខាន់ៗជាច្រើន និងត្រូវត្រៀមខ្លួនឲ្យបានពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរកការកាន់អំណាចមួយ ប្រកបដោយឧត្ដមភាព និរន្ដភាព និងគ្មានការបង្ហូឈាម។ ហើយដំណាក់កាលដែលសំខាន់នោះ គឺការគាំទ្រពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...