យ៉ង់ គឹមអេង៖ សម រង្សី អាចចូលរួមការបោះឆ្នោត បន្ទាប់ពីត្រូវបានលើកលែងទោស
បន្ទាប់ពីមានការលើកលែងទោសលោក សម រង្សី បញ្ជាក់ដោយព្រះរាជក្រិត្រនៃព្រះមហាក្សត្រ ចុះថ្ងៃទី១២ខែកក្កដានេះ មតិជាច្រើនបានចោទសួរពីភាពស្របច្បាប់ នៃបុគ្គលសម រង្សី ទាក់ទងនឹងការចូលរួមការបោះឆ្នោត។ ទាក់ទងសាកសួរដោយមនោរម្យព័ងអាំងហ្វូ មន្ត្រីគ.ជ.ប. និងមន្ត្រីម្នាក់ទៀតពីខាងសង្គមស៊ីវិល បានពន្យល់ពីមតិពីរ ផ្ទុយគ្នាទាំងស្រុង។
លោក សម រង្សី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត។ (រូបថត AAP file)
មេដឹកនាំនៃគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទាន លើកលែងទោសកាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានសំណើអន្ដរាគមន៍ពីនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែនចុះហត្ថលេខាក្នុងថ្ងៃដដែល។ ព្រះរាជទានលើកលែងទោសនេះ នឹងបើកផ្លូវឲ្យលោក [...]