សម រង្សី ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា រាជ​ទាន​លើក​លែង​ទោស​

មេដឹកនាំនៃគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទាន លើកលែងទោសកាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានសំណើ អន្ដរាគមន៍ពីលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០១៣។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: July 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ មេដឹកនាំនៃគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទាន លើកលែងទោសកាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានសំណើ អន្ដរាគមន៍ពីលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០១៣។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

ព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនI ចុះថ្ងៃទី១២ខែកក្កដា ត្រាស់បង្គាប់ឲ្យ​លើក​លែងទោសលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្ដន្ទាទោសជាស្ថាពរអោយជាប់ពន្ធនាគារ១២ឆ្នាំ ដោយប្រព័ន្ធតុលាការ​ទាំងបី​ថ្នាក់ នៅក្នុងប្រទេសកម្ពុជា។ ការប្រោសព្រះរាជទានលើកលែងទោសនោះ ត្រូវបានធ្វើឡើង ដោយអនុលោមទៅតាមសេចក្ដីស្នើសុំ របស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលចុះក្នុងថ្ងៃដដែលនេះដែរ។

លិខិតចុះថ្ងៃទី១២ខែកក្កដា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «លើស្មារតីបង្រួមបង្រួមជាតិ ការផ្សះ​ផ្សារជាតិ និង​ដើម្បីឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទីប្រាំ ប្រព្រឹត្តទៅតរាមគោលការណ៍​លិទ្ធិ​ប្រជាធិបតេយ្យ សេរីពហុ​បក្ស ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម»។

លិខិតនេះបានបន្តរថា ដោយយោងតាលលិខិត ស្នើសុំព្រះរាជទានលើកលែងទោសរបស់លោក សម រង្សី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ លោកហ៊ុនសែន បានស្នើសុំព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ឲ្យរួចផុតពីការផ្តន្ទាទោសតាមសាលដីកាស្ថាពរចុះថ្ងៃទី១ ខែមិនា ឆ្នាំ២០១១ របស់តុលាការកំពូល និងសាលដីការ​ស្ថាពរចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ របស់សាលាឧទ្ធណ៍។

ការចេញលិខិតនេះ ត្រូវបានគេមើលឃើញថា បានលោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពេលតែមួយ នឹងមរណភាពរប​ស់​លោកហ៊ុន នាង ដែលជាឪពុកបង្កើតរបស់លោក កាលពីវេលាទាបភ្លឺ ថ្ងៃដដែលនេះ។ ប៉ុន្តែប្រភពជាច្រើនបាននិយាយថា ការត្រៀមលិខិតនេះ ត្រូវបានធ្វើតាំងពីមួយថ្ងៃមុនម្លេះ។

តាមលិខិតរបស់លោក សម រង្ស៊ី បានសរសេរទូលថ្វាយព្រះមហាក្សត្រដោយស្រង់នូវសំដីរបស់លោក ហ៊ុន សែន នៅខេត្ត​ពោធិសាត់ និងកំពង់ឆ្នាំង កាលពីថ្ងៃទី១០ និងទី១១ ខែមិថុនា ទាក់ទងនឹងការវិលត្រឡប់មកប្រទេសកម្ពុជារបស់លោក។ លោកបានបង្ហាញថាចំពោះកាយវិការ និងការលើកឡើងរបស់លោក ហ៊ុន សែន បានបង្ហាញពីឆន្ទៈនៃការសម្របសម្រួល និងការដោះស្រាយបញ្ហា ដែលទាក់ទងនឹងការបង្រួបបង្រួមជាតិ ដែលអនុញ្ញាតិឲ្យលោកបានចូលរួម ធ្វើសកម្មភាព​នយោបាយដោយស្មើភាពក្នុងការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។

គួររំឮកថា ការផ្លាស់ប្ដូរគោលជំហររបស់លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី«ចាំផ្ទះ»ក្នុងពេលនេះ បានធ្វើឡើង​ក្នុង​ខណៈពេល​ដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតសកលមួយ នៅថ្ងៃទី២៨ខែកក្កដាខាងមុខ។ ក្នុងរយៈពេល​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិកដែលជាប្រទេសមហាអំណាច និងជាជើងឯងខាងលិទ្ធិប្រជាធិបតេយ្យនោះ បានតម្លើងសម្លេងខ្លាំងៗ ប្រឆាំងនឹង​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដោយបានគម្រាមថា នឹងផ្ដាច់ជំនួយមកកម្ពុជា ព្រមទាំងត្រៀមដាក់លោក ហ៊ុន សែន ទៅ​ក្នុងបញ្ជី​ឈ្មោះអ្នកដឹកនាំដែលអាក្រក់ជាងគេក្នុងពិភពលោក ប្រសិនណាជាលោក ហ៊ុន សែន ចាប់លោក សម រង្សី ទៅ​តាមដីការរបស់តុលាការ៕

ខាងក្រោមនេះ ខឹមសារទាំងស្រុង នៃលិខិតទាំងពីរ ដែលមនោរម្យព័ងអាំងហ្វូទទួលបាន៖

----------------

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...