ពស់​​ក្បាល​​ពីរ តែ​​ជា​«ក្បាល​ខ្មែរ»​មិន​មែន​​ជា​​«ក្បាល​ខូច»!

បន្ទាប់ពីលោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានចោទប្រកាន់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ ថាជាពស់ក្បាលពីរមក លោក កឹម សុខា ជាអនុប្រធាន​គណបក្សប្រឆាំង ដែលបានវោហា លោក កឹម សុខា បានប្រតិកម្មតបវិញថា បើទោះជារូបលោក និងលោកសម រង្ស៊ី ជាពស់ក្បាល់ពីរមែន ឬយ៉ាងណានោះ ក៏ជាពស់ ក្បាលខ្មែរដែរ ដោយមិនជាពស់ក្បាលខូចនោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីលោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានចោទប្រកាន់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ ថាជាពស់ក្បាលពីរមក លោក កឹម សុខា ជាអនុប្រធាន​គណបក្សប្រឆាំង ដែលបានវោហា លោក កឹម សុខា បានប្រតិកម្មតបវិញថា បើទោះជារូបលោក និងលោកសម រង្ស៊ី ជាពស់ក្បាល់ពីរមែន ឬយ៉ាងណានោះ ក៏ជាពស់ ក្បាលខ្មែរដែរ ដោយមិនជាពស់ក្បាលខូចនោះទេ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)

នយោបាយ - «គណបក្សសង្រ្គោះជាតិក្បាលពីរ វាប្រសើរជាងក្បាលខូច។ គណបក្សសង្រ្គោះជាតិ ក្បាលពីរមែន តែជាក្បាលខ្មែរ»។ នេះជាការបញ្ជាក់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុអាស៊ីសេរី ក្រោយការចោទប្រកាន់របស់លោកហោ ណាំហុង ក្នុងពេលចុងក្រោយនេះ។

លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៤ បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការចរចា​ជា​មួយ​គណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយភាពជាប់គាំផ្នែកនយោបាយឲ្យបានឆាប់។

ក្នុងឱកាសនោះលោក ហោ ណាំហុង បានអះអាងថា គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ គ្មានឆន្ទៈ​ពិត​ប្រាកដ ដើម្បីដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ព្រោះលោក សម រង្ស៊ី ជាប្រធានគណបក្ស មានឆន្ទៈដោះស្រាយ តែលោក កឹម សុខា ជាអនុប្រធានគណបក្សគ្មានឆន្ទៈដោះស្រាយ ដែលប្រៀបដូចជាសត្វពស់«ក្បាល់ពីរ»។

ចំពោះការលើកឡើងរបស់លោក ហោ ណាំហុង ត្រូវបានលោកកឹម សុខា ពន្យល់ថាមានតែពួកផ្តាច់ការទេ ដែល​សម្រេចកិច្ចការអ្វីៗ ដោយបុគ្គលតែម្នាក់។ លោកថា គណបក្សផ្តាច់ការ បុគ្គលម្នាក់ថាឆ្វេងៗ ថាស្តាំៗ។ អនុប្រធាន​គណបក្សប្រឆាំងរូបនេះ បានលើកតម្លៃគណបក្សលោកថា បានយកគោលការណ៍ប្រជាធិបតេយ្យ សម្រេចជាក្រុម។ លោកបានថ្លែងឲ្យដឹងទៀតថា៖​ «អញ្ចឹងហើយ បានលោកប្រធានសម រង្ស៊ី អត់អាច​សម្រេចតែឯងបានទេ ចាំបាច់​ត្រូវមកពិគ្រោះជាមួយគណបក្ស។»

ជំហររបស់គណបក្សសង្គ្រោះជាតិ ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ព្រមានក្នុងពេលកន្លងមកដែរថា ការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាចនឹងត្រូវបរាជ័យ ឬស្មុគស្មាញ ហើយនៅពេលនោះ គេមិនត្រូវស្តីបន្ទោសលើរូបលោក ឬលោក សម រង្ស៊ី នោះទេ តែអ្នកដែលទទួលខុសត្រូវ ចំពោះ​បញ្ហានេះ គឺលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានបង្ហាញឥរិយាបថរឹងត្អឹង ក្នុងការចរចា​ជាមួយគណបក្សប្រជាជនកម្ពុជា៕

រូបភាព និងវីដេអូបន្ថែមពី «ពស់ក្បាលពីរ»៖


ពស់ក្បាលពីរ។ (រូបថតផ្ដិតពីវីដេអូ)

ទស្សនាវីដេអូ ស្ដីពីពស់ក្បាលពីរ ដូចតទៅ៖

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...