ការឃាត់ខ្លួនមួយ របស់នគរបាលបារាំង ផ្អើលរឿងអាស្រូវ (វីដេអូ)
ខ្សែវីដេអូមួយនៃ«ការឃាត់ខ្លួនដ៏ឃោឃៅ» លើជនសង្ស័យមួយរូប របស់នគរបាលបារាំង ដែលត្រូវគេលួចថតបាន ហើយដាក់បង្ហោះនៅលើគេហទំព័រចែកផ្សាយវីដេអូ បានក្លាយជាបច្ចុប្បន្នភាពនៅពេលនេះ ហើយបង្កឲ្យផ្ទុះជារឿងអាស្រូវឡើង បង្ខំឲ្យមជ្ឈដ្ឋាននយោបាយនានារបស់ប្រទេសបារាំង ចេញមុខធ្វើប្រតិកម្ម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានថ្លែងថា នគរបាលដែលគ្រប់គ្រងនគរបាល នឹងចាត់វិធានការទៅលើបញ្ហានេះ ហើយសំនុំរឿងមួយនៅតុលាការ ក៏ត្រូវបានបើកស៊ើបអង្កេតផងដែរ។
នគរបាលបារាំង នៅពេលបំពេញការងារ។ (រូបថត GUMEZ/SIPA)
«នគរបាលបារាំង គួរឲ្យខ្មាសអៀនណាស់» ជាចំណងជើងវីដេអូ ដែលត្រូវបានម្ចាស់វាថតសកម្មភាព «ឃាត់ខ្លួន»របស់នគរបាល ហើយបានដាក់ផ្សាយនៅលើគេហទំព័រ«យូធូប (YouTube)»។ នៅក្នុងវីដេអូ គេឃើញ នគរបាលពីរនាក់ [...]