Posts tagged as "YouTube"

ឥន្ទ្រី​ហោះ​ឆាប​ឆក់​យក​ទារក​ម្នាក់ ក្នុងសួននៅ​ទីក្រុង​ម៉ុងរ៉េអាល់

ឥន្ទ្រី​ហោះ​ឆាប​ឆក់​យក​ទារក​ម្នាក់ ក្នុងសួននៅ​ទីក្រុង​ម៉ុងរ៉េអាល់

អាចជាខ្សែវីដេអូដ៏ខ្លីមួយ ដែលធ្វើអោយពិភពអាំងធើណែតរំជួយ នៅពេលចុងឆ្នាំនេះ។ ឥន្ទ្រីមួយក្បាល បានសាកល្បងនឹង​ឆាប​ឆក់​យកទៅជាមួយខ្លួន នូវទារកម្នាក់ ក្នុងសួនកំសាន្តមួយ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ ទាំងខាងឪពុកម្ដាយទារក និង​ខាង​អ្នកការពារសត្វ បានដកដង្ហើមបន្ធូរទ្រូង៖ ព្រោះទាំងទារក ទាំងសត្វឥន្ទ្រីនោះ មិនមានគ្រោះថ្នាក់អ្វីឡើយ។


រូបថតពីអេក្រង់វីដេអូនេះ បង្ហាញពេលឥន្ទ្រីឆក់ទារក។

វីដេអូនោះថតជាធម្មតាដំបូង នូវសត្វបក្សីនេះ ដែលកំពុងតែហោះហើរនៅលើវេហា។ តែភ្លាមៗនោះ «រាជបក្សី»បានបន្ទាបខ្លួន រួច​ចូលមកឆក់យកទារក ដោយបានខ្ញាំទាញពីលើអាវ បានបន្តិច មុននឹងទម្លាក់ទារកចោលនៅលើស្មៅវិញ។ គេបានស្ដាប់លឺ បុរស​ម្ចាស់វីដេរអូនេះ [...]

គម្រាមតាមអាំងធើណែត ធ្វើ​អោយ​យុវជន​​សម្លាប់​ខ្លួន

គម្រាមតាមអាំងធើណែត ធ្វើ​អោយ​យុវជន​​សម្លាប់​ខ្លួន

យុវជនម្នាក់ នៅទីក្រុងប្រ៊េស្ដ៍ ប្រទេសបារាំង បានស្លាប់កាលពីថ្ងៃទី១៧ តុលាកន្លងទៅ ក្រោយពីបានរងនូវការគម្រាម ពីរូបភាពវីដេអូមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ឪពុកម្ដាយរបស់យុវជននេះ បានត្រឡប់មកនិយាយបកស្រាយ ដើម្បីអោយ ឪពុកម្ដាយ ឬយុវជនផ្សេងទៀត មានការប្រុងប្រយ័ត្ន។


នៅពីក្រោយហ្វេសប៊ុក មានមនុស្សរាប់សិបពាន់លាននាក់ ដែលគេមិនអាចដឹងបានពីអត្តសញ្ញាណ។

យុវជននោះ ឈ្មោះហ្គោទីជេ (Gauthier) បានចងករសម្លាប់ខ្លួន នៅក្រោមដំបូលផ្ទះមួយ ក្នុងសួនច្បាររបស់គ្រួសារខ្លួន កាលពីថ្ងៃ១០តុលា ហើយបានទទួលមរណភាពក្នុងរយះពេល ១សប្ដាហ៍ក្រោយមក។ ហ្គោទីជេទើបនឹងធ្វើបុណ្យ​ខួប​កំណើត គម្រប់១៨ឆ្នាំ កាលពីពីរខែមុននេះប៉ុណ្ណោះ។

ហើយនៅថ្ងៃនោះ ហ្គោទីជេ បានវិលត្រឡប់មកផ្ទះវិញធម្មតា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...