Posts tagged as "YouTube"

ក្ដាម«ក្រហម» នាំ​គ្នា​មក​បង្កក​ខ្លួន នៅ​លើ​ឆ្នេរ​កាលីហ្វ័នី !

ក្រុមក្ដាម រាងដូចបង្កងសមុទ្រ ដែលគេឲ្យឈ្មោះថា ជា«ក្ដាមក្រហម»នោះ  បានឡើងមកបង្កកខ្លួន និងបន្ទាប់​មកបានងាប់ នៅលើឆ្នេរភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្ត្រមួយរូប ពីសកល​វិទ្យាល័យកាលីហ្វ័រនី អ្នកស្រី លីនស៊ី សាឡា () បានថ្លែងឲ្យដឹងពីហេតុការណ៍នេះថា៖ «វាពិតជាបណ្ដាល មក​ពីការឡើងកម្ដៅ នៅក្នុងទឹក»។

បើតាមធម្មតា ក្រុមក្ដាមក្រហម ដែលមានប្រវែងប្រមាណជា ពី២,៥ ទៅ៧,៥សង់ទីម៉ែត្រទាំងនោះ ចូលចិត្ត​រស់​នៅ ក្នុងសមុទ្រ កាលីហ្វ័រនីខាងក្រោម នៃប្រទេសម៉ិចសិក។ ប៉ុន្តែហេតុការណ៍ ឡើងមកបង្កកខ្លួន នៅ​លើ​គោក របៀបនេះ មិនដែលកើតមានពីមុនមកទេ៕

អស្ចារ្យ... បង្ហោះ​យន្ដហោះ​«ឡើង​ត្រង់»​ទៅ​លើ! (vdo)

ក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង ទើបនឹងបង្ហោះវីដេអូ ដ៏អស្ចារ្យមួយ របស់ខ្លួន នៅលើគេហទំព័រ​ចែករំលែកវីដេអូ យូធូប (YouTube) ពីយន្ដហោះ Boeing 787 ដែលមានឈ្មោះ ហៅក្រៅថា ឌ្រីមលីណ័រ (Dreamliner)។ ការ​បង្ហោះ​យន្ដហោះនេះ ជាការសាកល្បងខ្លះៗ នៅមុនការដាក់តាំងបង្ហាញ នៅក្នុងពិពណ៌យន្ដហោះ ក្នុងព្រលាន​យន្ដហោះ ប៊ូហ្សេ (Bourget) ក្បែរនឹងរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលនឹងត្រូវបើកទ្វា នៅថ្ងៃចន្ទខាងមុខ។

វីដេអូ ដែលថតនៅពីលើ បឹងម៉ូសេ (Moses Lake) ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ត្រូវបានបង្ហោះ​កាល​ពី​មួយថ្ងៃមុន ប៉ុន្តែមានមនុស្សចុច ចូលទៅទស្សនា ដល់ទៅជាង៣លានដងហើយ។ រូបភាពដែលពិសេស​បំផុត​នោះ គឺនៅត្រង់ប្លង់មួយ ដែលថតពីលើអាកាស ឃើញយន្ដហោះ បានងើបខ្លួនពីដី ហោះត្រង់ឡើងទៅលើ ប្រៀប​បីដូចជាការបង្ហោះ កាំជ្រួចផ្កាយរណបដូច្នេះ។

សាកសួរដោយបណ្ដាញទូរទស្សន៍អាមេរិក CNN អ្នកបើកបរយន្ដហោះខាងលើ លោក ប៉ាទ្រិក ស្មីត (Patrick Smith) [...]

នៅ​ពេល​ឆ្កែ​ឆ្លុះ​កញ្ចក់ មើល​ខ្លួន​ឯង... (vdo)

នេះជាសង្គ្រាម ដណ្ដើមទឹកដី រវាងសត្វឆ្កែ ដែលមិនស្គាល់គ្នា ហើយមកជួបទល់មុខគ្នា។ សង្គ្រាមនេះ អាចនឹងមាន​រយៈ​ពេល​យូរ ប្រសិនបើម្ចាស់វា មិនជួយចាប់ញែកវាចេញពីគ្នានោះទេ។ ប៉ុន្តែសង្គ្រាមលើកនេះ មិនមែន​បណ្ដាលមក​ពីឆ្កែ​ពីរ​ក្បាល​នោះទេ តែជាឆ្កែ ប៊លដកពូជតឿ របស់បារាំងមួយក្បាល ដែលសង្ខើញដាក់រូបខ្លួនវា នៅក្នុងកញ្ចក់ នៃបន្ទប់​របស់​ម្ចាស់​វា។

ឆ្កែមួយក្បាលនេះ ឈ្មោះ ប៊ៀ (Bear)។ វាបានសង្កុកនៅពីមុខកញ្ចក់ មួយសន្ទុះធំហើយ តែវាមិនគិតថា ខ្លួនវា​ស្ថិតក្នុង​ចំណាំងផ្លាត នៃរូបភាពក្នុងកញ្ចក់នោះទេ។ ផ្ទុយទៅវិញ វាខិតខំរិះរកនូវគ្រប់វិធី ដើម្បីធ្វើយ៉ាងណា បណ្ដេញបច្ចាមិត្រ របស់វាមួយនេះ ឲ្យចេញឲ្យផុត ពីបន្ទប់របស់ម្ចាស់វា។

ហើយដេញយ៉ាងម៉េចនឹងកើត បើនេះជារូបខ្លួនវា? គ្រប់វិធីហើយ នៅតែមិនចេញ... គួរឲ្យក្ដៅមែន!

ប៉ុន្តែ វាបានផ្ដល់នូវរូបភាព គួរឲ្យស្រឡាញ់ណាស់។ សូមទស្សនាវីដេអូ ដូចនៅខាង​លើ៕

ភ្ញាក់​ព្រើត! មឹក​ហក់​មក​ចាប់​ក្ដាម នៅលើឆ្នេរ (vdo)

តើលោកអ្នក ដែលដើរកំសាន្ដ នាមាត់សមុទ្រ នៅពេលទឹកសមុទ្រនាចឬទេ? ហើយសួរថា ការដើរកំសាន្ដរបៀបនេះ លោក​អ្នកនឹងមើលឃើញអ្វីខ្លះ? ប្រាកដហើយ ថាលោកអ្នកនឹងដើររកមើល នៅតាមកន្លៀតថ្ម ឬនៅលើឆ្នេរខ្សាច់ នូវអ្វី​ដែល​គួរឲ្យចាប់អារម្មណ៍ ដូចជាសម្បកខ្ចងខ្ចៅ ត្រី ក្ដាមឬយ៉ាងហោចណាស់ អ្វីៗផ្សេងទៀត ដែលទឹកសមុទ្របាននាំមក នៅពេលទឹកជោរ។

ចំណែកស្ត្រីទេសចរណ៍ម្នាក់នេះ ក៏មិនខុសពីលោកអ្នកដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី អាំងឌ្រីស៊ី ផូស្ស៍ (Indrisie Porsche) បានឆ្លៀតឱកាស ពីពេលវេលាដ៏សប្បាយនេះ ដើម្បីថតវីដេអូ ពីក្ដាមមួយក្បាល ដែលកំពុងនៅវង្វេង នៅលើ​ផ្ទាំងថ្ម នៅឡើយ។

ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះ គឺមឹកមួយក្បាល ដែលលាក់ខ្លួន នៅក្នុងក្រហែងថ្មក្បែរនោះ បានលោតមកសង្គ្រប់​ចាប់​ក្ដាម ហើយបានពញ៉ាក់ស្ត្រីម្ចាស់វីដេអូ ឲ្យភ្ញាក់ផ្អើលឡើង។ ជាហេតុការណ៍ ដែលបានកើតឡើង នៅលើឆ្នេរ យ៉ាលីងហ្គព (Yallingup) ភាគខាងលិចនៃកោះអូស្ត្រាលី។ [...]

ធ្លាប់​ឃើញ​ឆ្កែ​រាំ​«របាំ​ជូន​ពរ» ឬ​ទេ? (vdo)

ជារបាំដ៏ពិសេសមួយ​ ដែល​ខ្មែរ​បូរាណ​​អាច​ហៅ​ថា ជា​«របាំ​ជូន​ពរ» សម្រាប់​ទទួល​​អំណរ​ នរណាម្នាក់ដ៏យ៉ាង​ខ្លាំងក្លា។ តែ​ពេល​នេះ គឺ​សត្វ​សុនខ​មួយ​ក្បាល ដែល​រាំ​ទទួល​អំណរ​ម្ចាស់ បន្ទាប់​ពី​​វា​​ឃើញ​ម្ចាស់​របស់​វា ត្រឡប់​ចូល​មក​ក្នុង​ផ្ទះ​វិញ។

បន្ទាប់​ពី​បាន​ជាប់​នៅ​ក្នុង​រនាំង​ ដែល​ទំនង​ជា​បាន​ដាក់​ឃាំង​វា មិន​ឲ្យ​ចេញ​ដើរ​តែ​ពាស ក្នុង​ពេល​អវត្តមាន​របស់​ម្ចាស់​នោះ សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ បាន​រំភើប​យ៉ាង​ខ្លាំង​រហូត​លោត​រាំ​ជើង​ពីរ នៅ​ពេល​ដែល​វា​បាន​ដឹង​ថា ម្ចាស់​វា​បាន​ត្រឡប់​មក​វិញ។

វាបាន​ងើប​ខ្លួន​ឡើង ដាក់​ដៃ​ទៅ​មុខ និង​ឈរ​នៅ​លើ​ជើង​ក្រោយ​ទាំង​ពីរ​របស់​វា ហើយ​បន្ទាប់​មក វា​បាន​បញ្ចេញ​​ក្បាច់ ញ៉ាក់​ចង្កេះ និង​ជើង​ទាំង​គូរ​នោះ​ផង។ សូម​កុំ​ភ្លេច​ថា ក្បាច់រាំដ៏អស្ចារ្យនេះ រួមមានពីរចង្វាក់៖ ញាក់ចង្កេះ និងលោតលើជើងទាំងពីរ។

វីដេអូមួយនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...