
តួកគី៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងរង្គសាល បានឆ្លើយសារភាព
គឺទូរទស្សន៍ជាតិរបស់ប្រទេសតួកគី ឈ្មោះ «TRT» ជាអ្នកប្រកាសព័ត៌មាននេះ ឲ្យដឹងដោយផ្ទាល់។ អាជ្ញាធរបានចាប់ខ្លួនបុរស ដែលជាប់សង្ស័យ ជាខ្មាន់កាំភ្លើង ដើរបាញ់សម្លាប់មនុស្ស នៅក្នុងរង្គសាលមួយ នៃក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី កាលពីយប់ឆ្លងឆ្នាំថ្មី បណ្ដាលឲ្យមនុស្សស្លាប់ ៣៩នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។ កងកម្លាំងតួកគី បានរកឃើញជននេះ នៅក្នុងអាគារមួយ នៃសង្កាត់ «Esenyurt» ជាមួយនឹងកូនប្រុសរបស់ខ្លួន។
ជននេះ បានសារភាព និងបានទទួលខ្លួន ថាពិតជាខ្មាន់កាំភ្លើង ក្នុងយប់ដ៏ប្រល័យនោះ។ នេះ បើតាមការប្រកាស របស់អភិបាលក្រុង អ៊ីស្តង់ប៊ូល កាលពីថ្ងៃអង្គារ ដោយបានអះអាងបន្ថែមថា ជននេះ មានសញ្ជាតិពីប្រទេស អូប៊េគីស្ដង់ និងបានចូលទៅហ្វឹកហាត់ ការបាញ់បោះ ក្បួនយុទ្ធសាស្ត្រ នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់។
បុរសអាយុ២៨ឆ្នាំ បានរស់នៅលាក់ខ្លួន ពីការតាមចាប់ខ្លួន អស់រយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃកើតហេតុ [...]