ប្រហារជីវិតម្ដាយបង្កើតជាសាធារណៈ ព្រោះឲ្យខ្លួនចាកចេញពី ISIS
មនោគមន៍វិជ្ជា ដែលបង្រៀនមនុស្ស ឲ្យសម្លាប់ម្ដាយឪពុកខ្លួនឯង នៅលើលោកនេះ មានមិនច្រើនឡើយ។ ប្រសិនបើមានរបបខ្មែរក្រហម ដែលបង្រៀនកុមារ យុវជនជំនាន់ក្រោយ ឲ្យគោរពស្រឡាញ់តែអង្គការនោះ នៅសម័យនេះ នៅមានក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) មួយទៀត ក៏បានបង្រៀនមនុស្ស ឲ្យឈប់ទទួលស្គាល់ ឪពុកម្ដាយរបស់ខ្លួន រហូតហ៊ានលើកដៃ សម្លាប់អ្នកមានគុណរបស់ខ្លួន ជាសាធារណៈ ដើម្បីជាការព្រមានដល់អ្នកដទៃ ប្រហាក់ប្រហែលគ្នាដែរ។
កាលពីថ្ងៃសុក្រម្សិលម៉ិញ ក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី (OSDH) បានអះអាង ពីករណី«ប្រហារជីវិតមួយ» អនុវត្តដោយជនស្ម័គ្រប្រយុទ្ធម្នាក់ អាយុ២០ឆ្នាំ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលបានលើកដៃ ប្រហារជីវិតម្ដាយបង្កើតរបស់ខ្លួន កណ្ដាលហ្វូងមនុស្ស បន្ទាប់ពីស្ត្រីចំណាស់រូបនេះ បានព្យាយាមទាក់ទាញឲ្យខ្លួន ចាកចេញពីអង្គការភេរវកម្ម [...]