«ទីស្ដីការគណៈរដ្ឋមន្ត្រី ចាយលុយជាតិលើស ១៤០%»
តាមបណ្តាក្រសួងស្ថាប័ននានា ធ្វើការចាយវាយថវិការមិនដែលអស់។ ដោយឡែកសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ បែរជាចាយមិនគ្រប់ ឬខ្វះទៅវិញ។ នេះជាប្រធានបទ ដែលសម័យប្រជុំលើកទី៤ ដើម្បី«ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីគ្រោះមហន្តរាយ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤» របស់រដ្ឋសភាកម្ពុជា បានជជែកដេញដោល កាលពីថ្ងៃទី៨ ខែមិថុនានេះ។ លោក សុន ឆ័យ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានលើកជាសំនួរថា៖ «ក្រសួងផ្សេងៗ បានចាយលុយតិច ហើយចាយមិនអស់ទៀត។ (…) ខ្ញុំមិនដឹងថា ចាយមិនអស់លុយ ឬដោយសាររដ្ឋមិនឲ្យលុយ? (…) ហេតុអ្វីវិស័យចាំបាច់ បែរចំណាយតិចទៅវិញ? ចំណែកទីស្តីការគណៈរដ្ឋមន្ត្រី បែរជាចាយលើស ដល់ទៅ១៤០ភាគរយ។»
លោក សុន ឆ័យ ដែលជាអនុប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភាផងនោះ បានលើកឡើងថា សេចក្ដីព្រាងច្បាប់ [...]