ទម្លាយ​ឯកសារ​ពុក​រលួយ បក្ខ​ពួក​និយម ក្នុង​រដ្ឋសភា

ករណីដ៏គួរឲ្យសង្ស័យ ទាក់ទងនឹងអំពើពុករលួយ និងអំពើពុករលួយ នៅក្នុងរដ្ឋសភា នៃប្រទេសកម្ពុជា បានបង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ទៀត តាមរយៈ ឯកសារមួយចំនួន ដែលទើប នឹងត្រូវបានទម្លាយឲ្យដឹង។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៣ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 13, 2015
  • ប្រធានបទ: បក្ខពួក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពច្បាស់ការណ៍មួយ ពីក្នុងរដ្ឋសភា នៃប្រទេសកម្ពុជា បានទម្លាយ នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ មកឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នូវឯកសារមួយចំនួន ដែលលើកឡើង ពីករណីសង្ស័យដ៏អាស្រូវ នៃទង្វើបក្ខពួកនិយម និងអំពើ​ពុក​រលួយ នៅក្នុងស្ថាប័នជាតិមួយនេះ។ ឯកសារដែលមិនមាន ការចុះហត្ថលេខាច្បាស់លាស់ទាំងនេះ បានលើកឡើង មាន​លក្ខណៈ​ស្របគ្នា ទៅនឹងការលើកឡើងកន្លងមក របស់លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាមន្ត្រី​ជាន់​ខ្ពស់ មកពីគណបក្សសង្គ្រោះជាតិ បរិហារពីអំពើពុករលួយ ស៊ីដល់ឫស និងអំពើបក្ខពួកនិយមដ៏ខ្លាំងក្លា ថាកំពុងកើតមាន នៅក្នុងស្ថាប័ននិតិបញ្ញត្តិដ៏កំពូល របស់ព្រះរាជាណាចក្រ។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ទស្សនាវដ្ដី កំពុងស្វែងរកប្រត្តិកម្ម ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរ ដើម្បីធ្វើការបកស្រាយ ពីឯកសារទាំងនេះ។ យ៉ាង​ណាក៏ដោយ ករណីអំពើពុករលួយ និងអំពើបក្ខពួកនិយម នៅក្នុងរដ្ឋសភា ដែលលើកឡើងដោយ លោក សុន ឆ័យ ត្រូវបានបដិសេធ ក្នុងពេលកន្លងមក ដោយលោក ឈាង វុន តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់ មកពីគណបក្ស​ប្រជាជន​កម្ពុជា។

លោក ឈាង វុន បាននិយាយថា ការយកក្រុមគ្រួសារ សាច់ញាតិផ្ទាល់ មកធ្វើការនៅក្នុងរដ្ឋសភាទាំងនេះ មិន​«ខុស»​ច្បាប់​ទេ។ ប៉ុន្តែលោក បានទទួលស្គាល់ថា បុគ្គលិក​រដ្ឋសភា​បច្ចុប្បន្ន​ ដែលមានដល់ជាង​មួយ​ពាន់​នាក់ ​ជា​ចំនួន​ដ៏​ច្រើន ដែល​​ជា​​កង្វល់​​ធំ​របស់​រដ្ឋសភា ត្រូវ​ធ្វើការ​ដោះ​ស្រាយ​ជា​ថ្មី។

សូមអានឯកសារបុគ្គលិកទាំងនោះ ដូចខាងក្រោម (កម្មវិធីអាន PDF គួរត្រូវបាន ដាក់ឲ្យដំណើរការសិន នៅក្នុងកំព្យូទ័រ ឬទូរស័ព្ទ​ដៃ​របស់លោកអ្នក)៖

ឯកសារ បង្ហាញពីសាច់ញាតិ របស់លោក មិត្ត ការ៉េន៖

ការពន្យល់ពីប្រវត្តិ និងចំនួនបុគ្គលិក នៅក្នុងរដ្ឋសភាជាតិ ក្នុងប៉ុន្មានអណត្តិចុងក្រោយ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...