Posts tagged as "Justice"

សង្គមស៊ីវិល៖ ករណីជម្លោះដីធ្លីធ្លាក់ចុះ តែ​តួ​លេខ​នៃ​ជន​រងគ្រោះ បាន​កើន​ឡើង

សង្គមស៊ីវិល៖ ករណីជម្លោះដីធ្លីធ្លាក់ចុះ តែ​តួ​លេខ​នៃ​ជន​រងគ្រោះ បាន​កើន​ឡើង

អង្គការ និងសហគមន៍ ដែលស៊ើបអង្កេតករណីសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន បានដាក់នូវអនុសាសន៍មួយចំនួន ដល់​រដ្ឋាភិបាល និងសុំឲ្យបញ្ឈប់ រាល់ការបណ្ដេញចេញដោយបង្ខំ ចំពោះពលរដ្ឋពីលំនៅដ្ឋាន និងបញ្ឈប់ការចោទប្រកាន់ សកម្មជន​ដីធ្លីដាក់ពន្ធនាគារ។


មន្ត្រីនៃអង្គការសង្គមស៊ីវិល និងសកម្មជន ដែលចូលរួមធ្វើការក្នុងសិទ្ធលំនៅដ្ឋាន នៅក្នុងសន្និសិតសារពត៌មាន។
MONOROOM.info Photo/ O.Vary

អនុសាសន៍នេះ ត្រូវបានប្រកាសអោយដឹង ក្នុងសន្និសីទកាសែតមួយ ដែលអង្គការមិនមែនរដ្ឋាភិបាល និងតំណាង​សហគមន៍ទាំងនោះ បានជួបជុំគ្នានៅព្រឹកថ្ងៃពុធទី២៣ ខែមករា ស្តីពីស្ថានភាពសិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសកម្មជន​ដីធ្លី។

អង្គការ និងសហគមន៍ បានស្នើរអោយមានជាអាថ៌ [...]

លោក ហ៊ុន សែន៖ ច្បាប់ស្តីពីក្រម​សីលធម៌ អ្នក​នយោបាយ

លោក ហ៊ុន សែន៖ ច្បាប់ស្តីពីក្រម​សីលធម៌ អ្នក​នយោបាយ

ភ្នំពេញ៖ លោក ហ៊ុន សែន បានប្រកាសគាំទ្រ ឲ្យមានច្បាប់ស្តីពី «ក្រមសីលធម៌សម្រាប់ អ្នកនយោបាយ» ដើម្បីជៀស​វាងការជេរប្រមាថគ្នា និងលើកកំពស់សេចក្ដី ថ្លៃថ្នូរក្នុងសង្គមខ្មែរ។ ឯសង្គមស៊ីវិល អ្នកវិភាគនយោបាយមួយ និងតំណាង​រាស្ត្របក្សប្រឆាំង មួយចំនួនយល់ថា សម្រាប់កម្ពុជាមិនចាំបាច់មាន ច្បាប់ ឬក្រមសីលធម៌ អ្នកនយោបាយទេ ព្រោះវា​អាច​ប៉ះពាលដល់សិទ្ធិខាងនយោបាយ និងអាចជាឧបរណ៍សម្រាប់ចាប់កំហុសគ្នា ទៅវិញទៅមក។ ចំណុចដែល​សំខាន់​នោះ​គឺអ្នកនយោបាយ ខ្លួនឯងទៅវិញទេ ដែលដឹងថាត្រូវនិយាយ បែបណាក្នុងនាម «ជាអ្នកដឹកនាំ» នៅតាមទីសាធារណៈ។


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី បានថ្លែងថា លោកគាំទ្រឲ្យ មានក្រមសីលធម៌ [...]

យុទ្ធនាការស្វែង រក​យុត្តិធម៌​សំរាប់​លោក ម៉ម សូណង់ដូ

យុទ្ធនាការស្វែង រក​យុត្តិធម៌​សំរាប់​លោក ម៉ម សូណង់ដូ

ភ្នំពេញ៖ យុទ្ធនាការស្វែងរកការ គំាំទ្រពីសាធារណជន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ក្នុងគោលបំណងជំរុញ ឲ្យ​រដ្ឋាភិបាលធ្វើការ ដោះលែង លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។ រយៈពេល ១៨៦ថ្ងៃ ដែលលោក ម៉ម សូណង់ដូ ត្រូវបានឃុំក្នុងពន្ធនាគារ គិតត្រឹម ថ្ងៃចាប់ខ្លួនមកទល់នឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ នៃថ្ងៃធ្វើយុទ្ធនាការនេះ។


រូបផ្សាយយុទ្ធនាការ រាប់ថ្ងៃជាប់ពន្ធនាគារ របស់លោកម៉ម សូណង់ដូ។ រូបថត MONOROOM.info/ O.Vary។

ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានចាត់ទុកថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះធ្វើឡើងក្នុង​រឿងនយោបាយ «ដែលវាជារឿងអយុត្តិធម៌ មជ្ឈដ្ឋានទូទៅ មិនអាចទទួលយកបាន»។ លោក បញ្ជាប់ថា «...យើងបែរទិស ទៅរកការចូលរួម [...]

កម្ពុជា៖ អ្នក​ការសែត​បារាំង Daniel Lainé ជាប់​​ចោទ​ធ្វើ​«សញ្ចារកម្ម»

កម្ពុជា៖ អ្នក​ការសែត​បារាំង Daniel Lainé ជាប់​​ចោទ​ធ្វើ​«សញ្ចារកម្ម»

អ្នកកាសែតបារាំង ដានីញែល ឡេណេ ដែលត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារ​៧ឆ្នាំកាលពីឆ្នាំ២០១០ ពីបទ​ធ្វើ​សញ្ចារកម្មនោះ ត្រូវបានកាត់ទោសឡើងវិញ កាលពីថ្ងៃសុក្រកន្លងមកនេះ នៅក្នុងសំនុំរឿងមួយ ទាក់ទងនឹង​ទេសចរណ៍​ផ្លូវភេទ។ មេធាវីរបស់ជនជាប់ចោទ បានបរិហារពីបទចោប្រកាន់នោះ ថា«មិនមានមូលដ្ឋាន»​ច្បាស់​លាស់ ក្នុងការភ្ជាប់​ទៅនឹងបទយកការណ៍ ធ្វើដោយអ្នកកាសែតរូបនេះ កាលពីជិត១០ឆ្នាំមុន។


ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។

ជនជាប់ចោទ ដានីញែល ឡេណេ (Daniel Lainé) ដែលមិនមានវត្ថមានក្នុងអង្គសវនាការនោះ ត្រូវបានតុលាការ​កម្ពុជា​កាត់ទោស អោយជាប់ពន្ធនាគារ ចំនួន៧ឆ្នាំរួចមកហើយ ក្រោយពីអ្នកកាសែតរូបនេះ បានធ្វើបទយក​ការណ៍​មួយ [...]

យុទ្ធនាការ «ប្រតិទិនយុត្តិធម៌» សម្រាប់លោក ម៉ម សូណង់ដូ

យុទ្ធនាការ «ប្រតិទិនយុត្តិធម៌» សម្រាប់លោក ម៉ម សូណង់ដូ

នៅថ្ងៃទី១០ ខែមករានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញប្រកាសព័ត៌មានមួយ ស្តីពីការសម្ពោធយុទ្ធនាការ​«ប្រតិទិនយុត្តិធម៌» សំរាប់​លោកម៉ម សូណង់ដូ រួមជាមួយនឹងការប្រកួត រចនាប័ណ្ណប៉ុស្តាល់ ពីសាធារណៈជន​ដែល​គាំទ្រ សម្រាប់ជាការលើកទឹកចិត្ត និងបញ្ចាក់ថានូវចំនួន ១៨៦ថ្ងៃ នៃការចាប់ខ្លួន លោក ម៉ម សូណង់ដូ។ នៅក្នុងសេចក្ដីប្រកាស​នោះ​ មជ្ឈមណ្ឌលបញ្ជាក់ថា នឹងធ្វើ​សន្និសីទកាសែត លំអិតពីយុទ្ធនាការនេះ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣។


លោកម៉ម សូណង់ដូ ពេលនាំខ្លួនត្រឡប់ទៅពន្ធនាគារព្រៃសរវិញ កាលពីថ្ងៃ ០១តុលាឆ្នាំ២០១២។ រូបថត AFP។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានសង្កត់ធ្ងន់ថា ការធ្វើសន្និសិតនេះ«ដើម្បីដាក់សម្ពាធ បន្ថែមលើអាជ្ញាធរ» ឲ្យមាន​ការដោះលែងលោក ម៉ម សូណង់ដូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...