មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងចូលតុលាការតាមការកោះហៅ
«យើងមិនមានអ្វីខុស មិនមានអ្វីត្រូវដោះស្រាយ។ (...) តើគេចោទពីបទអ្វី? ចោទពីបទញុះញុង!។ អ្នកណាដែលបង្កឲ្យមានឧក្រិដ្ឋកម្មហ្នឹង មានការបាញ់ប្រហារហ្នឹង!» នេះជាការឆ្លើយតបរបស់លោកកឹម សុខា ទៅនឹងដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចេញដោយលោក ហៀង សុភក្រ្ត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)
តុលាការកម្ពុជា - ក្នុងសន្និសិទសារព័ត៌មាននាទីស្នាក់ការចាក់អង្រែលើ លោក សម រង្ស៊ី និងលោក កឹម សុខា បានប្រកាសជាសាធារណៈជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា [...]