Posts tagged as "Justice"

ពលរដ្ឋ​រម្លឹក​ឡើង​វិញ​ពី​ការ​ឈឺចាប់​ក្នុង​របប​អាវ​ខ្មៅ និង​ទាមទារ​យុត្តិធម៌

ពលរដ្ឋ​រម្លឹក​ឡើង​វិញ​ពី​ការ​ឈឺចាប់​ក្នុង​របប​អាវ​ខ្មៅ និង​ទាមទារ​យុត្តិធម៌

«វាជារបបសាហាវជាទីបំផុត សម្លាប់មនុស្សដែលគ្មានទោសពៃអ្វីទាំងអស់» នេះជាការលើកឡើងរបស់ជានរងគ្រោះ ដែលបានឆ្លងកាត់របបខ្មែរក្រហម។ រយៈពេលជិត៣៥ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋទាំងនោះ នៅតែចងចាំនៅឡើយ នូវភាពភ័យខ្លាចដែលជួបប្រទះជាង៣ឆ្នាំ។


ស្ដូបគោរពវិញ្ញាណខន្ដ របស់ជនរងគ្រោះនឹងរបបខ្មែរក្រហម នៅជើងឯង។ (រូបថត MONOROOM.info/ S.Tith)

របួសផ្លូវចិត្ត - ក្នុងឱកាសពិធីរម្លឹកខួបថ្ងៃទី១៧ មេសា របស់គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៤នេះ ជនរងគ្រោះដែលបានឆ្លងកាត់ របប៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ បានសម្តែងអារម្មណ៍សោកស្តាយ និងរន្ធត់ជា​ពន់ពេក ចំពោះការបាត់បង់សាច់ញាតិរបស់ខ្លួន និងភាពរងគ្រោះដែលពលរដ្ឋទាំងនោះបានឆ្លងកាត់។

[...]
ផៃ ស៊ីផាន៖ ការ​លើក​ឡើង​ពី​សាលា​ក្តី​ខ្មែរ​ក្រហម​របស់​បក្ស​ប្រឆាំង ជា​ភាព​ល្ងង់​ខ្លៅ

ផៃ ស៊ីផាន៖ ការ​លើក​ឡើង​ពី​សាលា​ក្តី​ខ្មែរ​ក្រហម​របស់​បក្ស​ប្រឆាំង ជា​ភាព​ល្ងង់​ខ្លៅ

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា សាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា ហើយតុលាការមួយនេះ ដំណើរការទៅមុខបាន ចាំបាច់ត្រូវពឹងផ្អែក​លើផ្លូវច្បាប់ និងកត្តារួមផ្សំផ្សេងទៀត ដោយមិនផ្អែកទៅលើបុគ្គលណាមួយ ឬគណបក្សនយោបាយណាមួយ នោះទេ។


សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។

ច្បាប់ - «បើគាត់ (គណបក្សសង្រ្គោះជាតិ) តាមដានសាលាក្តីខ្មែរក្រហម គាត់ប្រាកដជាដឹងពីស្ថានភាព​សាលាក្តី​ខ្មែរក្រហម ហើយអាចនិយាយពីការទទួលខុសត្រូវ និងមិនបានបង្ហាញពីភាពល្ងង់ខ្លៅ។ គ្នានអ្នកណាបង្ខំតុលាការ​ឲ្យដើរតាមឆន្ទៈខ្លួននោះទេ គឺធ្វើតាមនីតិវិធីច្បាប់:» នេះជាការពន្យល់របស់លោកផៃ [...]

រតនគីរី៖ អភិបាល​ស្រុក​លំផាត់ អាច​នឹង​ត្រូវ​នាំ​ខ្លួន ពី​បទ​កាប់​បំផ្លាញ​ព្រៃ

រតនគីរី៖ អភិបាល​ស្រុក​លំផាត់ អាច​នឹង​ត្រូវ​នាំ​ខ្លួន ពី​បទ​កាប់​បំផ្លាញ​ព្រៃ

បើតាមការអះអាររបស់មន្ត្រីតុលាការ បានឲ្យដឹងថា លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី អាចនឹង​ប្រឈមទៅនឹងការនាំខ្លួន ពីតុលាការខេត្ត ប្រសិនបើគាត់មិនចូលខ្លួន ឆ្លើយបំភ្លឺតាមកាលកំណត់ ពាក់ព័ន្ធករណី​កាប់រានដីព្រៃ ក្នុងតំបន់តំបន់ការពារធម្មជាតិ និងជាតំបន់អេកូរ ទេសចរណ៍អូរស៊ិនលែរ ។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី ដែលរកដើមឈើមួយដើមគ្មាន។ (រូបថតឯកសារ២០០៦ MONOROOM.info/​ Bunthoeun C)

ប្រព័ន្ធច្បាប់ - លោក សួស ឡា ប្រធានតុលាការខេត្តរតនគីរី បានថ្លែងថា តុលាការបានចេញដីការកោះអញ្ជើញ លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី ឲ្យចូលបំភ្លឺជុំវិញបទ«សង្ស័យ បញ្ជាការកាប់រាន​ដីព្រៃ​តំបន់​ការពារធម្មជាតិ [...]

កម្ពុជា៖ ទណ្ឌិត​៥៥៥​នាក់ អាច​នឹង​ត្រូវ​លើក​លែង និង​បន្ថយ​ទោស

កម្ពុជា៖ ទណ្ឌិត​៥៥៥​នាក់ អាច​នឹង​ត្រូវ​លើក​លែង និង​បន្ថយ​ទោស

ទណ្ឌិតសរុបចំនួន៥៥៥ នាក់ នៅទូទាំងប្រទេស ត្រូវបានក្រសួងយុត្តិធម៌ បានស្នើរសុំទៅព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស និងបន្ទូរបន្ថយទោស នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបាន​កំណត់ចាប់​ពីថ្ងៃ​ទី១៤ ដល់ថ្ងៃទី ១៦ខែមេសា។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់​ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៥៥៥ នាក់ បន្ទាប់ពីពិនិត្យ [...]

សម្ភាស​មេធាវី វន់ ពៅ៖ ហេតុផល​២ ដែល​«គ្មាន»​ហេតុ​ផល​ច្បាស់​លាស់

សម្ភាស​មេធាវី វន់ ពៅ៖ ហេតុផល​២ ដែល​«គ្មាន»​ហេតុ​ផល​ច្បាស់​លាស់

នេះមិនមែនជាលើកទីមួយឡើយ ដែលតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើរសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បើទោះជាមេធាវីរបស់ព្យាយម លើក​ហេតុផលតាមផ្លូវច្បាប់ជាច្រើនក៏ដោយ។ សូមអានការបកស្រាយរបស់លោកមេធាវី គីម សុជាតិ ពីហេតុផល​ចំនួន​ពីរ របស់ចៅក្រម ដែលបានបដិសេធការសុំនៅក្រៅឃុំ ទាំង«គ្មាន»ហេតុផលច្បាស់លាស់។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក គីម សុជាតិ មេធាវីការពារក្តីឲ្យ​លោក វន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...