Posts tagged as "Justice"

ពលរដ្ឋ​បន្ត​ដាក់​ញ្ញត្តិ​ករណី​មន្ត្រី​ខេត្ត​បោក​យក​ស្នាម​មេ​ដៃ ឲ្យក្រុមហ៊ុនយួន

ពលរដ្ឋ​បន្ត​ដាក់​ញ្ញត្តិ​ករណី​មន្ត្រី​ខេត្ត​បោក​យក​ស្នាម​មេ​ដៃ ឲ្យក្រុមហ៊ុនយួន

ប្រជាពលរដ្ឋមកពីចំណុចពាមប៉ោអូរបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ជាច្រើននាក់ បានមកយំស្រែក​ដើម្បីស្នើឱ្យរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ជួយដោះស្រាយបញ្ហាដីធ្លីឱ្យពួកគាត់។ ប្រជាពលរដ្ឋដែលមក​តវ៉ាទាំងនោះ បានបដិសេធទាំងស្រុង ទៅហ្នឹងការសម្រេចរបស់សាលាខេត្តក្រចេះ ដែលបានសំអាងថា គឺប្រជា​ពលរដ្ឋ​ទៅវិញទេ ដែលបានផ្តិតមេដៃប្រគល់ដីឱ្យក្រុមហ៊ុនវៀតណាម។


ពលរដ្ឋមកពីខេត្តក្រចេះ ដាក់ញ្ញត្តិនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៤
-----------------------------------------------

អានពិស្ដារ
តុលាការ​ហៅ​អ្នក​ភូមិ​បឹងកក់​​ទៅ​សាក​សួរ ក្រោម​បណ្ដឹង​របស់ ឃុន សៀ

តុលាការ​ហៅ​អ្នក​ភូមិ​បឹងកក់​​ទៅ​សាក​សួរ ក្រោម​បណ្ដឹង​របស់ ឃុន សៀ

សមាជិកបីនាក់ នៃគ្រួសារជនរងគ្រោះក្នុងជំលោះដីធ្លី ជាមួយលោក ឧកញ៉ា ឃុន សៀ ដែលមានទីតាំងស្ថិត នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ត្រូវបានតុលាការាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺជុំវិញបណ្ដឹងចោទប្រកាន់ ពីបទបំផ្លិចបំផ្លាញ និង ប្រើហឹង្សារំលោភលើសិទ្ធិកាន់កាប់ អចលនវត្ថុអ្នកដទៃ នៅថ្ងៃចុងសប្ដាហ៍ខាងមុខនេះ។


«ស៊ូស្លាប់នៅលើទឹកដីរបស់ខ្ញុំ» ត្រូវបានម្ចាស់ផ្ទះសរសេរ នៅលើជញ្ជាំងផ្ទះខ្លួន។ (រូបថត MONOROOM.info/ S.Tith)

ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
------------------

ដីធ្លី - យោងតាមដីកាកោះ របស់លោកព្រះរាជអាជ្ញារង ជេត ខេមរា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះ [...]

សម្ភាស​សុខ ឈុនអឿន៖ ២១​នាក់​ជា​ឈ្នាន់ ដើម្បី​ឲ្យ​បក្ស​ទាំង​ពីរ​ត្រូវ​គ្នា

សម្ភាស​សុខ ឈុនអឿន៖ ២១​នាក់​ជា​ឈ្នាន់ ដើម្បី​ឲ្យ​បក្ស​ទាំង​ពីរ​ត្រូវ​គ្នា

លោក សុខ ឈុនអឿន ប្រធានស្តីទី របស់សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ដល់កិច្ច​សម្ភាសដាច់ដោយឡែកមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទាក់ទងនឹង សាលដីការសម្រេចនានា របស់​ប្រព័ន្ធ​តុលាការកម្ពុជា កាត់ទោសទៅលើជនជាប់ឃុំទាំង២១នាក់ ទាំងពួកគេមិនទាន់មានទោស។ លោកនិយាយថា ការ​ប្រកាសសាលដីកាបន្តការឃុំខ្លួននេះ ពិតជារឿងដែលមានការពាក់ពាន់នឹងរឿងនយោបាយ ហើយបានដាក់​អ្នក​ទាំង​២១នាក់នោះ ជាចំណាប់ខ្មាំងនៃអ្នកនយោបាយ។

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ ឧសភា ២០១៤
--------------------------

ប្រតិកម្ម ប្រឆាំង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​២១នាក់ របស់​តុលាការ​កំពូល

ប្រតិកម្ម ប្រឆាំង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​២១នាក់ របស់​តុលាការ​កំពូល

សាច់ញាតិជនរងគ្រោះ បានសម្តែងនូវការសោកស្តាយជាថ្មី ចំពោះការសម្រេចសេចក្តីរបស់តុលាការកំពូល ដែល​សម្រាប់ពួកគេ ជាការសម្រេចដែលមាននិន្នាការនយោបាយ មិនសុខពីសាលាដំបូងក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍​ឡើយ។ ភរិយា លោក វ៉ន ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើក​ឡើងដូច្នេះថា «តុលាការ ជាតុលាការដែលស្ថិតក្រោមគំនាប របស់គណបក្សនយោបាយ»។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៩ ឧសភា ២០១៤
--------------------

អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

ទីបំផុតទៅ តុលាការកំពូលបានសម្រេច បន្តតម្កល់សាលដីការ របស់សាលាឧទ្ធរណ៍ទុកជាបានការ ពោលគឺបន្ត​ឃុំខ្លួនលោកវន់ ពៅ និងជន២០នាក់។ តែសម្រាប់មន្រ្តីសិទ្ធិមនុស្ស បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថា ជាហេតុផលនយោបាយ និងបានអះអាងថាករណីលោកវន់ ពៅ និងជន២០នាក់ ពិតជាអាចសុំនៅក្រៅឃុំបាន បើ​យោងតាមផ្លូវច្បាប់។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
---------------------

សិទ្ធិ - «អ្នកទាំង២១នាក់ជាចំណាត់ខ្មាំងនយោបាយ បានជាមិនអាចដោះលែងឲ្យនៅក្រៅឃុំ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...