Posts tagged as "Justice"

ច្រឡំ​ចុច​ទូរស័ព្ទ​ហៅ​នគរបាល... ដូច​រាយការណ៍​ពី​ដំណាំ​«កញ្ឆា»​ខ្លួន​ឯង

ច្រឡំ​ចុច​ទូរស័ព្ទ​ហៅ​នគរបាល... ដូច​រាយការណ៍​ពី​ដំណាំ​«កញ្ឆា»​ខ្លួន​ឯង

កាលពីដើមសប្ដាហ៍មុន បុរសម្នាក់បានទូរស័ព្ទដោយច្រឡំ ទៅលេខទូរស័ព្ទសង្គ្រោះបន្ទាប់របស់នគរបាល។ ប៉ុន្តែ​ហេតុការណ៍ដ៏អាក្រក់បានកើតឡើង ត្រឡប់ទៅរកបុរសនោះវិញ។ ព្រោះការច្រឡំនេះ បានធ្វើឲ្យកងកម្លាំងនគរបាល រកឃើញនូវដំណាំ«កញ្ឆា»យ៉ាងធំមួយ នៅក្នុងផ្ទះរបស់បុរស។


រូបប្រៀបធៀប ដំណាំកញ្ឆា នៅក្នុងចំការ។ (រូបថត ឯកសារ)

គ្រឿងញៀន ជាការបំបែកសំនុំរឿង ដោយមិនពិបាក និងដោយកម្រ ដែលអាជ្ញាធរនៃប្រទេសអង់គ្លេស ក្នុងតំបន់​ឆេសៀរ (Cheshire) មិនដែលជួបប្រទះ។ ការហួសចិត្ត របស់កងកម្លាំងនគរបាល រហូតចុះផ្សាយហេតុការណ៍ នៃការ​ចាប់ខ្លួននេះ នៅក្នុងទំព័រទ្វីសធើររបស់ខ្លួន ដូចខាងក្រោម (ជាភាសាអង់គ្លេស)៖

ច្បាប់​ទាំង​បី​ត្រូវ​បន្ត​ឆ្លង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជំនះ​ការ​រិះគន់

ច្បាប់​ទាំង​បី​ត្រូវ​បន្ត​ឆ្លង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជំនះ​ការ​រិះគន់

ច្បាប់ទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលត្រូវបានគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់​ធ្ងន់ៗ ថា​មិនអាចធានាឲ្យតុលាការ មានភាពឯករាជ្យ ហើយចាំបាច់ត្រូវធ្វើការត្រួតពិនិត្យឡើងវិញនោះ ត្រូវបាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញអះអាងថា ត្រូវតែពិនិត្យច្បាប់ទាំងនោះតាមនីតិវិធីច្បាប់ ដើម្បីឈានទៅធ្វើសេចក្តីសម្រេច។


ទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងវិមានរដ្ឋចំការមន រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់ - សេចក្តីព្រាងច្បាប់ទាំងបីរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ [...]

អាត់ ធន់៖ តុលាការ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់

អាត់ ធន់៖ តុលាការ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់

លោក អាត់ ធន់ បានអះអាងថា ការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ មកលើរូបលោក គ្រាន់តែ​ជា​ចោទ​ប្រកាន់ ដែលចេះស្មានទៅៗ ដោយគ្មានភស្តុតាង ឬមូលដ្ឋានណាមួយឱ្យច្បាស់លាស់នោះទេ។


សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)

ប្រព័ន្ធយុត្តិធម៌ - ថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ម្សិលម៉ិញនេះ ក្រោយ​ការកោះហៅទៅសាកសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បាន​បញ្ជាក់ថា ចៅក្រមសាលាដំបូង ដែលបន្តការសាកសួបបន្ថែម មកលើរូបលោកពាក់ព័ន្ធនឹងករណីបណ្តឹងរបស់កម្មករ និងចៅកែរោងចក្រអេសអិល ដែលចោទរូបលោកថា បានញុះញង់ឱ្យមានអំពើហិង្សាកើតឡើង [...]

អតីត​ជន​ជាប់​ឃុំ​ទាំង​២៥ ត្រៀម​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ

អតីត​ជន​ជាប់​ឃុំ​ទាំង​២៥ ត្រៀម​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ

លោក ចាន់ ពុទ្ធិស័ក្ត ជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២៥នាក់ បានអះអាងនៅថ្ងៃទី១២ ខែ​មិថុនានេះថា ក្រោយពីលោក និងអតីតជនជាប់ឃុំផ្សេងទៀត ត្រលប់មកពីព្យាបាលជម្ងឺនៅប្រទេសថៃ ក្រុម​លោក​នឹង​រៀបចំ​យុទ្ធនាការមួយ ដើម្បីទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងមានជំហរឯករាជ្យ។


លោក ចាន់ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ និងជាអតីតជន​ជាប់ឃុំ។ (រូបថត MONOROOM.info/ S.Tith)

ប្រព័ន្ធយុត្តិធម៌ - លោក ច័ន្ទ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ បានឱ្យដឹងថា លោកព្រមទាំងអតីតជន​ជាប់​ឃុំ​ទាំង២៤នាក់ទៀត ដែលបានជាប់ពន្ធនាគារ អស់រយៈពេលជាង៤ខែ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម នឹង​ធ្វើយុទ្ធនាការមួយ ទាមទារឱ្យមានប្រព័ន្ធតុលាការមួយ [...]

ព្រឹទ្ធសភា នៅ​តែ​ប្រជុំ​ពិនិត្យ ច្បាប់​បី​ទាក់​ទង​តុលាការ​ដ៏​ចម្រូង​ចម្រាស់

ព្រឹទ្ធសភា នៅ​តែ​ប្រជុំ​ពិនិត្យ ច្បាប់​បី​ទាក់​ទង​តុលាការ​ដ៏​ចម្រូង​ចម្រាស់

ព្រឹទ្ធិសភាកម្ពុជា បានកំពុងបើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងឲ្យយោបល់ ជាមួយនឹងការប្រថាប់ត្រា ទៅលើ​សេចក្ដីព្រាងច្បាប់ចំនួនបី ពាក់ព័ន្ធនឹងស្ថាប័នតុលាការ បើទោះជាអវត្តមានសមាជិកព្រឹទ្ធសភា មកពីគណបក្ស​ប្រឆាំង និងការស្នើសុំពន្យាពេល នៃការពិនិត្យច្បាប់នេះ ពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិក៏ដោយ។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធច្បាប់កម្ពុជា - នៅថ្ងៃទី១២ ខែមិថុនានេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរបស់ខ្លួន ដើម្បីពិនិត្យផ្តល់យោបល់ និងការប្រថាប់ត្រាលើច្បាប់បីពាក់ព័ន្ធនឹងតុលាការ បន្ទាប់ពីរដ្ឋសភាបានដាក់​មកក្នុង​ដើម​ខែមិថុនានេះ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...