បារាំង៖ ម្ដាយដឹកដៃកូនស្រី និងទារកម្នាក់លោតចូលរថភ្លើងធ្វើអត្តឃាត
ផ្នែកសង្គ្រោះបន្ទាន់ និងកម្លាំងនគរបាល បានមកដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែពួកគេមកដើម្បីតែធ្វើអង្កេត ទៅលើសាកសពមនុស្សទាំងបីនេះប៉ុណ្ណោះ។ ចំណុចសង្ស័យដំបូង បានបង្ហាញថា ទង្វើនេះ ជាការធ្វើអត្តឃាត។ ស្ត្រីជាម្ដាយទំនងជាបានបើករថយន្ដ មកចតនៅចម្ងាយមិនឆ្ងាយប៉ុន្មានពីផ្លូវរថភ្លើងឡើយ ហើយបាននាំកូនទាំងពីររបស់ខ្លួន រត់ចូលផ្លូវរថភ្លើង បន្ទាប់ពីលោតផ្លោះរនាំងឃាំងផ្លូវរួចមក។
អ្នកបើកបររថភ្លើង បានឃើញពួកគេ ហើយបានចុចសញ្ញាជាច្រើនដង ព្រមទាំងបានចាប់ហ្វ្រាំងដើម្បីបញ្ឈប់រថភ្លើងឲ្យបាន តែអ្វីៗបានហួសពេលទៅហើយ។ រថភ្លើងបានបុកអ្នកទាំងបី បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ដំណើរការខ្សែរថភ្លើងផ្សេង ដែលបើកកាត់តាមទីនោះ ត្រូវបានផ្អាកអស់រយៈពេល២ម៉ោង ដើម្បីទុកឲ្យក្រុមអ្នកស៊ើបអង្កេត ធ្វើការប្រមូលយកទិន្នន័យ [...]