បារាំង៖ ម្ដាយ​ដឹក​ដៃ​កូន​ស្រី និង​ទារក​ម្នាក់​លោត​ចូល​រថភ្លើង​ធ្វើ​អត្តឃាត

ជាហេតុការណ៍ដ៏រន្ធត់មួយ កើតឡើងនៅថ្ងៃអាទិត្យកន្លងមកនេះ តែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុងទូលូស៍ ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។ ស្ត្រីមួយរូបអាយុ៣៤ឆ្នាំ បានដឹកដៃកូនស្រីអាយុ៧ឆ្នាំ រួមនឹងទារកអាយុមួយឆ្នាំផង លោត​ចូល​ទៅ​ក្នុង​រថភ្លើង ធ្វើអត្តឃាត។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 10, 2014
  • ប្រធានបទ: សម្លាប់ខ្លួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្នែកសង្គ្រោះបន្ទាន់ និង​កម្លាំង​នគរបាល បាន​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ ប៉ុន្តែ​ពួក​គេ​មក​ដើម្បី​តែ​ធ្វើ​អង្កេត ទៅ​លើ​សាក​សព​មនុស្ស​ទាំង​បី​នេះ​ប៉ុណ្ណោះ។ ចំណុច​សង្ស័យ​ដំបូង បាន​បង្ហាញ​ថា ទង្វើ​នេះ ជា​ការ​ធ្វើ​អត្តឃាត។ ស្ត្រី​ជា​ម្ដាយ​ទំនង​ជា​បាន​បើក​រថយន្ដ មក​ចត​នៅ​ចម្ងាយ​មិន​ឆ្ងាយប៉ុន្មាន​ពី​ផ្លូវ​រថភ្លើង​ឡើយ ហើយ​បាន​នាំ​កូន​ទាំង​ពីរ​របស់​ខ្លួន រត់​ចូល​ផ្លូវ​រថភ្លើង បន្ទាប់​ពី​លោត​ផ្លោះ​រនាំង​ឃាំង​ផ្លូវរួច​មក។

អ្នកបើកបររថភ្លើង បាន​ឃើញ​ពួកគេ ហើយ​បាន​ចុច​សញ្ញា​ជា​ច្រើន​ដង ព្រម​ទាំង​បាន​ចាប់​ហ្វ្រាំង​ដើម្បី​បញ្ឈប់​រថភ្លើង​ឲ្យ​បាន តែ​អ្វីៗ​បាន​ហួស​ពេល​ទៅ​ហើយ។ រថភ្លើង​បាន​បុក​អ្នក​ទាំង​បី បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង។ ដំណើរ​ការ​ខ្សែ​រថភ្លើង​ផ្សេង ដែល​​បើក​កាត់​តាម​ទី​នោះ ត្រូវបានផ្អាកអស់រយៈពេល​២​ម៉ោង ដើម្បី​ទុក​ឲ្យ​ក្រុម​អ្នកស៊ើប​អង្កេត ធ្វើការ​ប្រមូល​យក​ទិន្នន័យ ពី​ហេតុការណ៍​នេះ​រួច​រាល់​សិន។ អ្នក​ដំណើរ​ចំនួន​១៤៥​នាក់ ដែល​ស្ថិត​នៅ​លើ​រថភ្លើង ​មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ។ ផ្ទុយទៅវិញ អ្នក​បើកបរ​បាន​ស្ថិត​ក្នុង​សភាព​រន្ធត់​តក់​ស្លុត រក​ប្រៀប​អ្វី​ពុំ​បាន។

កូនស្រីអាយុ៧ឆ្នាំ និងទារកអាយុ១ឆ្នាំ តើគ្នាដឹងអី?

ស្ត្រីជាម្ដាយវ័យ៣៤ឆ្នាំនេះ បានទុកសំបុត្រមួយ ដែលពន្យល់ពីសភាពលំបាកផ្ទាល់ខ្លួនដ៏ខ្លាំងមួយ ដែលមិន​អាចដោះស្រាយរួច។ ក្រុមអ្នកស៊ើបអង្កេត បានគិតថា នេះអាចជាមូលហេតុ ដែលឈានទៅដល់ ការធ្វើ​អត្តឃាត​ទាំងពូជដូច្នេះ។

ហេតុការណ៍ធ្វើអត្តឃាត ជាមួយនឹងរថភ្លើង បានកើតឡើងជារឿយៗ នៅ​ប្រទេស​បារាំង។ ប៉ុន្តែការធ្វើ​អត្តឃាត​លើកនេះ មានលក្ខណៈរន្ធត់ និងស្រយ៉ុតស្រយ៉ង់ជាងលើក​កណាៗ​ទាំងអស់ ព្រោះវាបាននាំ​កូន​ស្រីអាយុ៧ឆ្នាំម្នាក់ និងទារកអាយុ១ឆ្នាំម្នាក់ទៀត ឲ្យស្លាប់ទៅជាមួយ ទាំងគ្នាមិនដឹងអី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...