នាយ​ទាហាន​​សម្រេច​ចិត្តចង ក ព្រោះ​ផ្ទុក​អេដស៍​ជាង​១០​ឆ្នាំ

ទាហានជើងទឹកម្នាក់ ដែលត្រូវបានគេដឹងថា មានជំងឺអេដស៍នៅជាប់នឹងខ្លួន បានចងកធ្វើអត្តឃាត នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វិទ្ធី - ភ្នំពេញ ថ្ងៃទី ០៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 06, 2014
  • ប្រធានបទ: អត្តឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសដែលមានអាជីព​ជា​នាយ​ទាហាន​ជើង​ទឹក​មួយ​រូប បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក កាល​ពី​យប់​ថ្ងៃ​ទី០៥ ចូល​មក​ថ្ងៃ​ទី០៦ ខែ​ធ្នូ នៅ​ក្នុង​បន្ទប់​ជួល នៃ​ផ្ទះ​សំណាក់​មួយ​ឈ្មោះ មិត្តភាព ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ បុរស​ដែល​បាន​គិត​ខ្លី​នេះ ឈ្មោះ រ័ត្ន សត្យា អាយុ ៣៩ឆ្នាំ រស់​នៅ​ភូមិ ដុំ​រទេះ ឃុំ​ជាំសង្កែ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

បើតាមសម្តីរបស់ស្ត្រីម្ចាស់​ផ្ទះ​សំណាក់ បាន​ឲ្យ​ដឹង​ថា បុរស​ខាង​លើ​នេះ បាន​មក​ជួល​ផ្ទះ​សំណាក់​របស់​អ្នក​ស្រី កាល​ពី​វេលា​ម៉ោង ៦:៣០នាទី​ល្ងាច ថ្ងៃ​ទី ០៥ ខែ​ធ្នូ​កន្លង​មក។ ហើយ​ការ​ធ្វើ​អត្តឃាត​នេះ បុគ្គលិក​របស់​អ្នក​ស្រី មិន​បាន​ដឹង​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ទូរស័ព្ទ​មក​ប្អូន​ប្រុស ជា​នាយ​ទាហាន​រូប​នេះ ហើយ​គ្មាន​នរណា​លើក ស្ត្រី​ជា​បង​បាន​ប្រញាប់​ប្រញាល​មក​រក​ប្អូន​ជា​បន្ទាន់។ នៅ​ពេល​មក​ដល់​បន្ទប់ បង​ស្រី​រូប​នោះ ស្រាប់​តែ​បាន​ប្រទះ​ឃើញ​ដោយ​ក្ដី​រន្ធត់​ថា ប្អូន​របស់​គាត់​បាន​ចង​ក​ធ្វើ​អត្តឃាត ស្លាប់​បាត់​ទៅ​ហើយ។

ម្ចាស់ផ្ទះសំណាក់ បានបន្តទៀតថា ប្រសិនបើបងស្រីសាកសព មិនមករកប្អូនប្រុសទេ ទាល់តែប្រហែល​ជា​ម៉ោង ១២:០០ថ្ងៃត្រង់ ទើបអាចដឹងពីហេតុការណ៍ នៃករណីអត្តឃាតនេះ ដោយហេតុថាក្រុមបុគ្គលិក​របស់​អ្នកស្រី នឹងដើរដាស់ភ្ញៀវ នៅពេលនោះ។

ស្ត្រីជាម្តាយរបស់សាកសព បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កូនរបស់គាត់ បានផ្ទុកមេរោគអេដស៍​ក្នុងខ្លួន តាំងពីជាង ១០ ឆ្នាំមកហើយ។ អ្នកស្រីបានថ្លែងទាំងក្ដុកក្ដួល ឲ្យទស្សនាវដ្ដីដឹងទៀតថា អ្នកស្រី​មិន​នឹក​ស្មានថា រ័ត្ន សត្យា ហ៊ានគិតខ្លី ធ្វើដល់ថ្នាក់ណ្នឹងទេ។

ចំណែកឯសមត្ថកិច្ចសង្កាត់ផ្សារដើមគរ បានបញ្ជាក់ឲ្យដឹងដែរថា ការស្លាប់បុរសជានាយទាហានជើងទឹកនេះ មិនមានពាក់ព័ន្ធនឹងអ្នកណាម្នាក់ឡើយ។ ក្រុមសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា រ័ត្ន សត្យា បានសម្លាប់ខ្លួន ដោយក្រុមអ្នកអង្កេត បានរកឃើញនៅត្រង់គូទរបស់សាកសព មានដំបៅជាច្រើន ហើយមានឃើញហូរខ្ទុះ ចេញមកក្រៅថែមទៀត។ រីឯរូបរាងរបស់សាកសពវិញ ក៏មានសភាពស្គមស្គាំងអស់ទៅហើយដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...