តាអាយុ ៦៨ឆ្នាំ កាប់យាយអាយុ ៦៥ឆ្នាំ បួនពូថៅ
តាចាស់ដែលជាជនល្មើស អាយុ៦៨ឆ្នាំ ឈ្មោះ ឃឹម ហ៊ន ឯលោកយាយរងគ្រោះ ដែលជាប្រពន្ធឈ្មោះ ផៃ មានអាយុ៦៥ឆ្នាំ។ អ្នកទាំងពីររស់នៅក្នុងផ្ទះមួយជាមួយគ្នា ក្បែរផ្ទះកូនស្រី ដែលស្ថិតក្នុង ភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
មុនពេលកើតហេតុ តាមប្រភពព័ត៌មាន ពីអ្នកជិតខាងបាននិយាយថា តាដែលជាប្តីលោកយាយរងគ្រោះ បានចុះចេញពីផ្ទះ ទៅនៅផ្ទះកូនមួយទៀត ក្នុងភូមិឃុំជាមួយគ្នាអស់រយៈពេលបីថ្ងៃហើយ។ បន្ទាប់មក ដោយយាយអាណិតតា បានសូមអង្វកូនស្រីរបស់ខ្លួន ឲ្យទៅហៅឪពុកត្រឡប់មកវិញ ព្រោះម្តាយកាន់តែចាស់។ ក្រោយពេលតាជាជនល្មើស បានមកនៅវិញ ប្រហែលពីរទៅបីថ្ងៃ ក៏ស្រាប់តែមានការកាប់សម្លាប់យាយ ជាភរិយានេះតែម្តង។
តាមសម្តីកូនស្រីជនរងគ្រោះ អ្នកស្រី ជូ សុខា អាយុ៤៥ បាននិយាយថា លោកយាយជាម្តាយ ត្រូវបានឪពុកខ្លួនកាប់ចំនួនបួនពូថៅ ដោយរងរបួសត្រង់ក្តោងច្រមុះ, សៀតផ្កាខាងស្តាំ កញ្ចឹងកខាងឆ្វេង និងកញ្ចឹងកខាងស្តាំ [...]