តា​អាយុ ៦៨​ឆ្នាំ កាប់​យាយ​អាយុ ៦៥ឆ្នាំ បួន​ពូថៅ

យាយចាស់ម្នាក់អាយុ៥៦ឆ្នាំ បានស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមនៅនឹងកន្លែង បន្ទាប់ពីបានរងគ្រោះ នឹងការកាប់ដោយពូថៅ របស់តាចាស់ដែលជាស្វាមីរបស់ខ្លួន។ ឃាតកម្មនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ពេញទាំងភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 25, 2014
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាចាស់ដែលជាជនល្មើស អាយុ៦៨ឆ្នាំ ឈ្មោះ ឃឹម ហ៊ន ឯលោកយាយរងគ្រោះ ដែលជាប្រពន្ធឈ្មោះ ផៃ មានអាយុ៦៥ឆ្នាំ។ អ្នកទាំងពីររស់នៅក្នុងផ្ទះមួយជាមួយគ្នា ក្បែរផ្ទះកូនស្រី ដែលស្ថិតក្នុង ភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

មុនពេលកើតហេតុ តាមប្រភពព័ត៌មាន ពីអ្នកជិតខាងបាននិយាយថា តាដែលជាប្តីលោកយាយរងគ្រោះ បាន​ចុះចេញពីផ្ទះ ទៅនៅផ្ទះកូនមួយទៀត ក្នុងភូមិឃុំជាមួយគ្នាអស់រយៈពេលបីថ្ងៃហើយ។ បន្ទាប់មក ដោយ​យាយអាណិតតា បានសូមអង្វកូនស្រីរបស់ខ្លួន ឲ្យទៅហៅឪពុកត្រឡប់មកវិញ ព្រោះម្តាយកាន់​តែ​ចាស់។ ក្រោយពេលតាជាជនល្មើស បានមកនៅវិញ ប្រហែលពីរទៅបីថ្ងៃ ក៏ស្រាប់តែមាន​ការកាប់សម្លាប់​យាយ ជាភរិយានេះតែម្តង។

តាមសម្តីកូនស្រីជនរងគ្រោះ អ្នកស្រី ជូ សុខា អាយុ៤៥ បាននិយាយថា លោកយាយជាម្តាយ ត្រូវ​បាន​ឪពុក​ខ្លួនកាប់ចំនួនបួនពូថៅ ដោយរងរបួសត្រង់ក្តោងច្រមុះ, សៀតផ្កាខាងស្តាំ កញ្ចឹងកខាងឆ្វេង និងកញ្ចឹងក​ខាង​ស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

អ្នកស្រី ជូ សុខា ជាកូនជនរងគ្រោះបានបន្តថា មុនពេលកើតហេតុ តានិងយាយ ជាម្តាយ មិនមានឈ្លោះ​ប្រកែកគ្នាអ្វីឡើយ ស្រាប់តែមកទល់ទាបភ្លឺ ក៏មានរឿងហេតុឃាតកម្មនេះតែម្តង។ អ្នកស្រីក៏មិនបានឃើញ ពីសកម្មភាពនៃការកាប់នោះដែរ ហើយក៏គ្មានអ្នកណាម្នាក់ បានដឹងនូវហេតុភេទយ៉ាងណានោះទេ។ ស្រាប់​តែវេលាទាបភ្លឺ អ្នកស្រីបានលឺសម្រែកម្តាយ ដែលជាជនរងគ្រោះ ស្រែកឡើងថា៖ «កូនអើយជួយម៉ែផង»។ អ្នកស្រី បានបន្តទៀតថា៖ «ពេលខ្ញុំមកដល់ ខ្ញុំឃើញឈាម។ គាត់(ឪពុក)កាន់ពូថៅមែន តែបានអោបម៉ែខ្ញុំ ជាប់មិនឲ្យរើតែម្តង។»

ឯលោក តូច ជាប្តីអ្នកស្រី ជួ សុខា បានបន្ថែមថា ពេលលោកមកដល់ក៏បានឃើញឪពុក(ក្មេក) អោប​ម្តាយ​ក្មេកជាប់ មិនព្រមលែង ហើយមិនបានលឺសម្លេងម្តាយក្មេក និយាយអ្វីបន្តទៀតឡើយ។ បន្ទាប់មក លោកបាន​​ចូលទៅចាប់ទាញតា ជាឪពុកក្មេកនោះ ចេញទើបឃើញនៅនឹងដៃគាត់ មានកាន់ពូថៅមួយ។ លោក​ក៏​​បាន​យកពូថៅនោះ ទៅបោះចោលក្រោមគ្រែទៅ។

ឯលោកតា ជាជនល្មើស នៅចំពោះមុខសមត្ថកិច្ច មិនបានឆ្លើយសាររភាពអ្វីទាំងអស់ ហើយក៏មិនបានឆ្លើយ​តាមសំនួរ ដែលបានចោទសួរដោយសម្តថកិច្ចដែរ។ តែលោកតារូបនេះ គ្រាន់តែនិយាយពាក្យ​មួយ​ឃ្លា​ដូច្នេះ​ថា «មិនចាំបាច់ចាប់ខ្ញុំដាក់គុកទេ សម្លាប់ខ្ញុំឲ្យស្លាប់ជាមួយយាយទៅ»។

បច្ចុប្បន្ននេះ ទាំងវត្ថុតាង ទាំងសំណុំរឿង និងជនល្មើស ត្រូវបានសមត្ថកិច្ចឃុំព្រែកតាទែន បញ្ជូនទៅកាន់​ស្នងការខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ឯសពលោកយាយ ដែលជាជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់ឲ្យកូនស្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...