បុណ្យភ្ជុំ៖ ហ៊ុន សែន ថា​ល្អ​ប្រសើរ ខណៈ​ក្រសួង​មហា​ផ្ទៃ ថា​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង

ក្នុងពិធីបុណ្យភ្ជំបិណ្ឌឆ្នាំ២០១៤នេះ របាយការណ៍របស់ក្រសួងមហាផ្ទៃ បានផ្សាយឲ្យដឹងថា ប្រជាពលរដ្ឋប្រុសស្រី ចាស់​ក្មេង បានទទួលរងគ្រោះ ស្លាប់ និងរបួស មានចំនួនកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៣។ ទន្ទឹម​នឹង​របាយ​ការណ៍​ខាង​លើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសរសើរកងកម្លាំងអាជ្ញាធរ ថា​បាន​ថែ​រក្សា សន្ដិសុខ​សណ្ដាប់ធ្នាប់​បាន​ល្អ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 25, 2014
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យោងតាមរបាយការណ៍ ដែលចេញដោយអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ក្នុងរយៈពេល​ប្រាំថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៤ ដោយគិតពីថ្ងៃទី ២០ ដល់ថ្ងៃទី២៤ ខែកញ្ញា មានមនុស្សស្លាប់​រហូត​ដល់​៤៩នាក់ ដែលឆ្នាំ២០១៣មានអ្នកស្លាប់ត្រឹមតែ២៤នាក់។ ឯអ្នករបួសធ្ងន់ និងស្រាលវិញ មាន​រហូតដល់​៣០៥​នាក់ បើប្រៀបធៀបក្នុងឆ្នាំ២០១៣ មានត្រឹមតែ១៦៩នាក់ប៉ុណ្ណោះ។ មានន័យថាក្នុងឆ្នាំ២០១៤នេះ គ្រោះ​ថ្នាក់​ចរាចណ៍ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌមានការកើនឡើង។

ដោយឡែកនាយរដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ ក៏បានធ្វើការថ្លែង​កោត​សរសើរ ដល់កិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ របស់សមត្ថកិច្ច កងកម្លាំងនគរបាល និងកម្លាំង​ប្រដាប់​អាវុធ ដែលបានរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បាន ល្អប្រសើរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។ ការថ្លែងកោតសសើរនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ ក្នុងពេលចែកសញ្ញាបត្រដល់ និស្សិតនៃសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។

តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា តួលេខខាងលើនេះ​បើធៀបទៅនឹងរយៈពេលដូចគ្នា នៃរដូវ​ភ្ជុំ​ឆ្នាំ២០១៣ ឃើញថាចំនួនអ្នក«ស្លាប់»នៃគ្រោះថ្នាក់ចរាចរណ៍កើនឡើង២១នាក់ ករណី និងអ្នករបួសធ្ងន់ និង​ស្រាលកើនឡើង៧៨នាក់ករណី។ សរុបករណីនៃគ្រោះថ្នាក់នេះ កើនឡើងរហូតដល់ ៥៣ ករណី។ តាម​របាយការណ៍នេះ មូលហេតុ​បណ្តាលមកពីអ្នកបើកបរ មានគ្រឿងស្រវឹង និងបើកបរហួសល្បឿនកំណត់ ការ​មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បើកបរប្រជែងគ្រោះថ្នាក់ បើកបរពេលស្រវឹង ងងុយដេកជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...