ភាព​រីក​ថ្លា​នៃ​ពាណិជ្ជកម្ម​ចិន ទៅ​លើ​«ឧបករណ៍​ធ្វើ​ទារុណកម្ម» លើ​ពិភពលោក

ការផលិត និងការនាំចេញនៃឧបករណ៍ធ្វើទារុណកម្ម ដោយសហគ្រាសចិន បានជំរុញឲ្យមានការលើកទឹកចិត្ត ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស នៅទ្វីបអាហ្វ្រិក និងនៅទ្វីបអាស៊ី។ ពីក្នុងចំណោមប្រទេស ដែលទទួលការនាំចូល នូវ​សម្ភារៈ​ធ្វើ​ទារុណកម្ម​ទាំង​នោះ ក៏​មាន​ប្រទេស​កម្ពុជា​មួយ​ដែរ។ នេះបើតាមការចេញផ្សាយរបាយការណ៍ របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ហៅជាភាសាអង់គ្លេសថា Amnesty International។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៤ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 24, 2014
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំបង់ឆក់ ដំបងក្ដគោ កៅអីចងអ្នកទោស ... ត្រូវបានផលិតឡើងដោយសហគ្រាសក្នុងប្រទេសចិន ប្រមាណ​ជាជាង១៣០សហគ្រាស ដើម្បីរកស៊ីចំណេញ ទៅលើសម្ភារៈធ្វើទារុណកម្មទាំងនេះ។ នេះបើតាមរបាយ​ការណ៍​មួយ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញានេះ របស់អង្គការលើកលែងទoសអន្តរជាតិ មានទីស្នាក់ការ​កណ្ដាលនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការធ្វើពាណិជ្ជកម្ម«មានបាន» ក្នុងប្រភេទនេះ បានបង្ក​ឲ្យ​មាន​ការ​កើន​ឡើង នូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសជាច្រើន នាទ្វីបអាហ្វ្រិក និងអាស៊ី។

កាលពី១០ឆ្នាំមុន សហគ្រាសទាំងនេះ ដែលមួយចំនួនធំជាកម្មសិទ្ធិរបស់រដ្ឋបាលចិននោះ មានចំនួន​តែ​២៨​សហគ្រាសប៉ុណ្ណោះ។ អង្គការអន្តរជាតិ បានសរសេរទៀតថា៖ «ឧបករណ៍ធ្វើទារុណកម្មមួយចំនួន ជា​ប្រភេទ​​ផលិតផល មានភាពសាហាវព្រៃផ្សៃហួសប្រមាណ ហើយគួរតែត្រូវបានដកចេញ ពីការធ្វើជំនួញ​នេះ​ភ្លាម»។ សម្ភារៈទាំងនោះ ត្រូវបានអង្គការលើកស្ទួយសិទ្ធិមនុស្សមួយនេះ លើកយកមកបង្ហាញជា​ឧទាហរណ៍ ដូច​ជា​សម្ភារៈបំបិទមាត់ ឬខ្នោះច្រវាក់ចង់ភ្ជាប់ដៃជើងជាដើម។

របាយការណ៍របស់អង្គការលើកលែងទោស បានសរសេរបរិហារ មហាអំណាចតំបន់ មួយនេះថា៖ «នៅ​ប្រទេស​ចិន មិនមានវិធានការពិតប្រាកដណាមួយ ដើម្បីត្រួតពិនិត្យទៅលើសម្ភារៈ ឬឧបករណ៍ទាំងនេះ ថាគួរ​ត្រូវ​បានដកចេញ ពីទីផ្សារនោះទេ»។ តែអង្គការនេះ បានផ្ដល់ជាអនុសាសន៍មួយថា៖ «វាបន្ទាន់ណាស់ សម្រាប់​អាជ្ញាធរចិន ក្នុងការធ្វើកំណែទម្រង់ឲ្យស៊ីជម្រៅមួយ ទៅលើច្បាប់ទម្លាប់ពាណិជ្ជកម្ម ដើម្បី​បញ្ចប់​ឲ្យ​បាន​ឆាប់​រហ័ស នូវការធ្វើចរាចរណ៍ដោយគ្មានការទទួលខុសត្រូវ នៃសម្ភារៈទាំងនេះ»។

អង្គការនេះបានអះអាងទៀតថា ពេលខ្លះ ការធ្វើពាណិជ្ជកម្មនេះ ត្រូវបានធ្វើដោយចំហរ ដោយគ្មានការ​លាក់​បាំងអ្វីឡើយ។ ហើយយ៉ាងហោចណាស់ ក្រុមហ៊ុនចិនចំនួន៧ បានបង្ហាញនៅក្នុងសៀវភៅតាំងផលិតផល (catalogue) របស់ពួកគេ ពីរដំបងឆក់ ឬដំបងក្ដគោ​ដែលធ្វើអំពីដែក។ បើតាមរបាយការណ៍ដដែល បាន​បញ្ជាក់​ថា ឧបករណ៍ទាំងនេះត្រូវបានប្រើប្រាស់ដោយកងកម្លាំងនគរបាលកម្ពុជា ក្នុងការយកទៅវាយសំពង លើ​ពលរដ្ឋ​ដៃទទេ ដែលពួកគេគ្រាន់តែធ្វើការតវ៉ា ដោយសន្តិវិធីប៉ុណ្ណោះ។ ឧបករណ៍ទាំងនេះ ក៏កំពុង​ត្រូវ​បាន​នាំ​ចេញ ទៅបំពាក់ឲ្យកងកម្លាំងរបស់ប្រទេសណេប៉ាល់ និងប្រទេសថៃនោះដែរ។

រីឯក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា China Xinxing Import/Export ត្រូវបានអង្គការលើក​លែង​ទោេស ស្រង់ការបញ្ជាក់មួយមកសរសេរថា មានចំណង់ទាក់ទងពាណិជ្ជកម្ម ជាមួយប្រទេសចំនួន៤០ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក នៅក្នុងការធ្វើជំនួញជួញដូរ ច្រវាក់ខ្នោះដៃ និងដំបងឆក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...