Posts tagged as "Crime"

ចាប់​ពង្រត់ ដើម្បី​ទុក​ធ្វើ​ជា​ទាសី​កាម​គុណ ក្នុង​ទ្រុង​រ៉ឺមក​សណ្ដោង

ចាប់​ពង្រត់ ដើម្បី​ទុក​ធ្វើ​ជា​ទាសី​កាម​គុណ ក្នុង​ទ្រុង​រ៉ឺមក​សណ្ដោង

អ្នកបើកបររថយន្ដដឹក​ទំនិញ​ធុន​ធ្ងន់​មួយ​រូប ដែល​មាន​រហស្សនាម ថា​ជា​បីសាច​ជញ្ជក់​ឈាម​ផង ត្រូវ​បាន​ប្រព័ន្ធ​យុត្តិធម៌​អាមេរិក អង្កេត​ពី​បទ​បាន​រក្សា​ទុក ក្នុង​រយៈ​ពេល​ជិត​២០ឆ្នាំ នូវ​ទាសី​កាមគុណ​ជា​ច្រើន នៅ​ក្នុង​ទ្រុង​រ៉ឺមក​ខាង​ក្រោយ​រថយន្ដ​របស់​ខ្លួន។

សារព័ត៌មានចម្រុះភាសា The Huffington Post បាន​រាយការណ៍​ថា ជន​ជាប់​ចោទ លោក ទីម៉ូធី ចេ វ៉ាហ្វេដេស (Timothy Jay Vafeades) អាយុ ៥៤ឆ្នាំ មក​ពី​រដ្ឋ​ អ៊ូតា (Utah - ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក) ទំនង​ជា​បាន​បង្ខាំង​ស្ត្រី​ទាំង​នោះ មិន​តិច​ជាង​៦នាក់​ឡើយ ដែល​ក្នុង​ម្នាក់ៗ ប្រហែល​ជា​បាន​ជាប់​នៅ​ក្នុង​ទ្រុង​រ៉ឺមក​នោះ អស់​រយៈ​ពេល​ខ្លី​ឬ​វែង​ខុសៗ​គ្នា។ ស្ត្រី​ទាំង​នោះ ត្រូវ​បាន​បុរស​នេះ យក​មក​ធ្វើ​ដំណើរ​តាម​រថយន្ដ​ជា​មួយ ដើម្បី​បម្រើ​កាម​គុណ​ឲ្យ​ខ្លួន នៅ​តាម​ផ្លូវ។

យ៉ាងហោចស្ត្រី៦នាក់ ក្នុងម្នាក់ៗ [...]

រៀបចំ​ឲ្យ​សម្លាប់​ប្ដី​ពិការ​របស់​ខ្លួន រួច​រួមរ័ក​ជា​មួយ​ឃាតករ​ទាំង​ពីរ

រៀបចំ​ឲ្យ​សម្លាប់​ប្ដី​ពិការ​របស់​ខ្លួន រួច​រួមរ័ក​ជា​មួយ​ឃាតករ​ទាំង​ពីរ

ជា​សំនុំរឿងក្ដីដ៏ហួសចិត្ត​មួយ ដែល​បាន​ដាក់​ទីក្រុង អ៊ុលស្ទីន (Olszty - ភាគ​ខាង​ជើង​នៃ​ប្រទេស​ប៉ូឡូញ) ទាំង​មូល ទៅ​ក្នុង​សភាព​តក់​ស្លុក​ឥត​ឧបមា។ ស្ត្រី​ម្នាក់​ត្រូវ​បាន​ផ្ដន្តា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ ពី​បទ​បាន​រៀបចំ​ឲ្យ​មាន​ឃាតកម្ម ទៅ​លើ​ស្វាមី​ពិការ​ដ៏​អភ័ព​របស់​ខ្លួន។ សំនុំ​រឿង​មិន​ចប់​ត្រឹម​​ប៉ុណ្ណឹង​ទេ ព្រោះ​ស្ត្រី​ជាប់​ចោទ​រូប​នេះ ថែម​ទាំង​បាន​ប្រគល់​ខ្លួន​ឲ្យ​ឃាតករ​ទាំង​ពីរ បាន​រួមរ័ក​ភិសម័យ​យ៉ាង​រំភើយ នៅ​បន្ទាប់​ពី​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​សម្រេច។

អ្នកស្រី ជ័នណា (Joanna) ស្ត្រី​ដែល​ធ្លាប់​មាន​កូន​៥នាក់​រួច​ហើយ  បាន​​ជួប​ស្គាល់​ជា​មួយ ពីអ័រ ហ្គ្រាបូស្គី (Piotr Grabowski) តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បាន​រៀបការ​ជា​មួយ​គ្នា​នៅ​ពេល​បន្តិច​ក្រោយ​មក។ បុរស​ម្នាក់​នេះ ដែល​ជា​ជន​ពិការ ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា តែ​ជា​មួយ​រទេះ​រុញ​នោះ [...]

ចោះ​ជញ្ជាំង​លួច​ថត​កូន​ស្រី​ដើម​«ស្រាត» អស់​រយៈ​ពេល​១៥​ឆ្នាំ

ចោះ​ជញ្ជាំង​លួច​ថត​កូន​ស្រី​ដើម​«ស្រាត» អស់​រយៈ​ពេល​១៥​ឆ្នាំ

ជំនាញរបស់បុរសម្នាក់នេះ គឺ​ប្រមូល​រូប​ថត​របស់​កូន​ស្រី​ដើម​របស់​ខ្លួន។ បុរស​ចំណាស់​៤៥​ឆ្នាំ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​តុលាការ​បារាំង នៃ​ខេត្ត​ទូលូស៍ (Toulouse - ភាគខាងត្បូង) កាល​ពី​សប្ដាហ៍​មុន ពី​ទង្វើ​លួច​មើល និង​ការ​ប្រមែ​ប្រមូល​យក​នូវ​រូប​ភាព របស់​ស្ត្រី​ក្មេងៗ​ស្រាត ជា​ពិសេស​បំផុត​នោះ គឺ​កូន​ស្រី​ដើម របស់​ភរិយា​បុរស​រូប​នេះ​តែ​ម្ដង។

បុរសនេះ បាន​ទទួល​ស្គាល់​ថា​ខ្លួន បាន​លួច​សង្កេត​និង​តាម​ថត សមាជិក​ជា​ច្រើន​នៃ​គ្រួសារ​ខ្លួន អស់​រយៈ​ពេល​១៥ឆ្នាំ​មក​ហើយ។ បុរស​នេះ​ថ្លែង​ថា៖ «ខ្ញុំ​បាន​ដាក់​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ នៅ​ក្នុង​បន្ទប់​ទឹក ដើម្បី​ថត​យក​រូប​ភាព...» ហើយ​ជា​ពិសេស​ទៅ​ទៀត បុរស​នេះ​ថែម​ទាំង​បរិយាយ​​ថា ខ្លួន​បាន​ចោះ​រន្ធ​មួយ​នៅ​លើ​ជញ្ជាំង ដើម្បី​អាច​លួច​មើល​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត កូន​ស្រី​ដើម​របស់​ខ្លួន តាំង​ពី​នាង​មាន​​អាយុ​១០ឆ្នាំ​មក។

[...]
ឆក់​កាបូប​អស់​​​ទូរស័ព្ទ​និង​លុយ ហើយ​ខ្លួន​មាន​របួស​ទៀត នៅ​ភ្នំពេញ

ឆក់​កាបូប​អស់​​​ទូរស័ព្ទ​និង​លុយ ហើយ​ខ្លួន​មាន​របួស​ទៀត នៅ​ភ្នំពេញ

ស្រ្តីរងគ្រោះ ដែល​ត្រូវ​បាន​ចោរ​ឆក់​កាបូប​មាន​ឈ្មោះ ឡាយ អ៊ីន ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ធំ​ថ្មី ជិះ​ម៉ូតូ​ម៉ាក Cup។ រីឯ​ក្រុម​ចោរ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក សេ១០០។ ចោរ​ដែល​ឆក់​កាបូប​នោះ បាន​ធ្វើ​សកម្មភាព​រួច​ហើយ ក៏​បាន​គេច​ខ្លួន​បាត់​ដោយ​សុវត្តិភាព។

អ្នកស្រី ឡាយ អ៊ីន បាន​រៀបរាប់​ឱ្យ​ដឹង​ថា អ្នក​ស្រី​បាន​ជិះ​ម៉ូតូ​ជា​មួយ​កូន​ស្រី​អាយុ​១៣​ឆ្នាំ ដើម្បី​ទៅ​ផ្ទះ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ប៉ុន្តែ​មក​ដល់​ម្តុំ​ស្ពាន​ស្ទឹង​មាន​ជ័យ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់ សេ១០០ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​អ្នក​ស្រី​តែ​ម្តង។ អ្នកស្រី​អះអាង​ថា កាបូប​ដែល​ត្រូវបាន​ឆក់​នោះ មាន​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង និង​លុយ​មួយ​ចំនួន​ធំ​ទៀត ដែល​អ្នកស្រី​មិន​អាច​បញ្ជាក់​បាន​ទេ ថា​មាន​ចំនួន​ប៉ុន្មាន។

បន្ទាប់ពីត្រូវចោរឆក់ ដោយសារតែម៉ូតូបាលដួល ស្រ្តីរងគ្រោះបានរងរបួសត្រង់មុខ [...]

រឿង​វាយ​តប់​ព្រះ​សង្ឃ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ជា​រឿង​គំនុំ​ចាស់

រឿង​វាយ​តប់​ព្រះ​សង្ឃ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ជា​រឿង​គំនុំ​ចាស់

កន្លងមក ព្រះសង្ឃ សឺន ហាយ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ព្រះ​សង្ឃ​មួយ​អង្គ ដែល​តែង​តែ​ចូល​រួម​ធ្វើ​បាតុកម្ម​តវ៉ា ជា​មួយ​ប្រជា​ពលរដ្ឋ​ជំលោះ​ដី​ធ្លី ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ជួយ​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ ដល់​ប្រជា​ពលរដ្ឋ​ដែល​មក​ធ្វើ​បាតុកម្ម ឫ​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ​ជា​ដើម។

ពាក់ព័ន្ធ​នឹង​ការ​វាយ​តប់​គ្នា នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដែល​បណ្តាល​ឲ្យ​ព្រះ​សង្ឃ សឺន ហាយ និង​ព្រះ​សង្ឃ​ពីរ​អង្គ​ទៀត​រង​របួស​ធ្ងន់ គឺ​ដោយ​សារ​តែ​មាន​គំនុំ​គុំគួន​គ្នា ពី​ក្នុង​រយៈ​កាល​កន្លង​មក។

តាមការបញ្ជាក់របស់លោក សួន សង្វាត អគ្គលេខាចលនាកូនខ្មែរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កន្លង​មកព្រះសង្ឃ សឺន ហាយ បានផ្តល់កន្លែងស្នាក់នៅ ក្នុងវត្តស្ទឹងមានជ័យ ឲ្យប្រជាពលរដ្ឋជំលោះដីធ្លី​មក​ពី​ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវព្រះចៅអធិការវត្តមិនឲ្យស្នាក់នៅ។ តែព្រះសង្ឃ សឺន ហាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...