នគរបាលបានបំបែកបណ្ដាញជួញដូរក្រលៀនមួយទៅឥណ្ឌា
ពីក្នុងចំណោមជនទាំងពីរនាក់ មានបុរសម្នាក់ដែលមានឈ្មោះ ឡាច ម៉េងហុង អាយុ៣៤ឆ្នាំ រស់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសង្ស័យថា ជាមេខ្យល់។ ចំណែកឯស្ត្រីម្នាក់ទៀត ដែលមានឈ្មោះ អើ ឡាត អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសង្ស័យថា ជាអ្នកស្វែងរកមនុស្ស (កួកជេ)។
លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងកាពារអនិតិជន រាជធានីភ្នំពេញ ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹង និងពាក្យបណ្ដឹង ទាក់ទងនឹងបណ្ដាញរកស៊ីជួញដូរក្រលៀន នាំមនុស្សពីកម្ពុជា ទៅធ្វើការវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌានោះមក កងកម្លាំងរបស់លោកបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនស្ត្រីម្នាក់ខាងលើ នៅរសៀលថ្ងៃទី២៤ ខែឧសភា នៅត្រង់ចំណុច ខាងក្រោយផ្សារឯករាជ្យ២ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មុននឹងចាប់ខ្លួនបុរសម្នាក់ទៀត នៅយប់ថ្ងៃដដែល [...]