កាសែតបារាំងថា សុខ អាន ជារដ្ឋបុរសការទូត និងចូលចិត្តមាន់ជល់
ប្រសិនជាមរណភាព របស់លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ត្រូវបានសារព័ត៌មាន នៅបស្ចឹមលោក ចាប់អារម្មណ៍ យកមកចុះផ្សាយនោះ មិនមែនដោយសារតែលោក មានថានៈជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ស្និតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែសារព័ត៌មានទាំងនោះ បានស្គាល់លោកយ៉ាងច្រើន ទាំងជីវិតឯកជនរបស់លោក ទាំងសមត្ថភាពក្នុងកិច្ចការបរទេសរបស់លោក ជាពិសេសនៅក្នុងសំនុំរឿងបេតិកភ័ណ្ឌ និងវប្បធម៌ ដែលលោក សុខ អាន ផ្ទាល់ធ្លាប់ដឹកនាំកម្ពុជា ឲ្យដណ្ដើមយកជ័យជំនះការទូតនេះ ជាច្រើនដង នៅលើសង្វៀនអង្គការ អ៊ុយណេស្កូ (UNESCO)។
សារព័ត៌មានបារាំង ឡឺម៉ុង (Le Monde) ដ៏ល្បី បានចំណាយទំព័រ ដ៏វែងអន្លាយមួយរបស់ខ្លួន ដើម្បីចុះផ្សាយពីប្រវត្តិលោក សុខ អាន រាប់ចាប់តាំងពីពេលលោកចាប់កំណើត ពីជីវិតឯកជនរបស់លោក [...]