Posts tagged as "Frontiere"

ផៃ ស៊ីផាន ថា អ៊ុំ សំអាន មាន​ចេតនា​យក​ជើង​ជាន់​ផែនទី​ព្រំដែន

ផៃ ស៊ីផាន ថា អ៊ុំ សំអាន មាន​ចេតនា​យក​ជើង​ជាន់​ផែនទី​ព្រំដែន

សង្គ្រាមពាក្យសម្ដី ជុំវិញរឿងព្រំដែន កម្ពុជា-វៀតណាម នៅបន្តទៅមុខ មិនចេះដាច់។ ហើយការឆ្លើយឆ្លង ទាក់ទងនឹងការយកជើង «ជាន់»ផែនទីផ្លូវការ ក៏ដូចជានៅទាន់ស្ងាត់នៅឡើយដែរ។ លើកនេះ ដល់វេនលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីម្ដង ដែលបានសរសេរចោទ ដោយត្រង់ៗ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ថាមានចេតនាយកជើងជាន់ផែនទីផ្លូវការ ដែលត្រូវបាន​ទេសរដ្ឋមន្ត្រីទទួលបន្ទុកខាងព្រំដែន លោក វ៉ា គឹមហុង យកមកបង្ហាញ នៅក្នុងសន្និសីទសារព័ត៌មាន កាល​ពីថ្ងៃទី២ ខែកក្កដា។

នៅលើគណនេយ្យហ្វេសប៊ុក «អង្គភាពប្រតិកម្មរហ័ស» ដែលគេស្គាល់ថា ជារបស់លោក ផៃ ស៊ីផាន នោះ មាន​សរសេរថា៖ «អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន មណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ បានយកជើងជាន់​ដោយចេតនា លើផែនទីផ្លូវការ ដែលជាមរតករបស់ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ជាមួយនិង​(សេច)ក្ដី​ប្រកាស មិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការ [...]

ពលរដ្ឋ​ប៉ោយប៉ែត​ថា បុគ្គលិក​ក្រុមហ៊ុន​អគ្គីសនី​បាន​ជំរិត​ទារ​ប្រាក់

ពលរដ្ឋ​ប៉ោយប៉ែត​ថា បុគ្គលិក​ក្រុមហ៊ុន​អគ្គីសនី​បាន​ជំរិត​ទារ​ប្រាក់

ពលរដ្ឋម្នាក់លោក សឿន ប្រុស រស់នៅភូមិបាលិលេយ្យ២ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ផ្ទះលោក​ខូចឌីហ្សុងទ័រ (Disjoncteur) ភ្លើង បានហៅបុគ្គលិក ក្រុមហ៊ុនខាងលើមកជួសជុល តែអ្នកទាំងនោះ បានយក​ថ្លៃឌីហ្សុងទ័រ ថ្លៃខុសពីលើកមុនៗ ហើយថែមទាំងប្រើពាក្យសម្តីថា បើមិនត ក៏បញ្ឈប់ការប្រើប្រាស់ភ្លើងទៅ។ លោកបន្តទៀតថា បុគ្គលិកទាំងអស់នោះ អាងថា នៅក្រុងប៉ោយប៉ែតគ្មានក្រុមហ៊ុនណា មកប្រកួតប្រជែង​ឡើយ មានតែក្រុមហ៊ុន «អានកូ» របស់លោក កុក អាន មួយនេះប៉ុណ្ណោះ ទើបមិនព្រមបម្រើពលរដ្ឋ តាម​តម្រូវ​ការ។

អ្នកដែលត្រូវបុគ្គលិក ក្រុមហ៊ុនអគ្គិសនីខាងលើ តម្រូវឲ្យបង់ប្រាក់ច្រើនជាងមុន សម្រាប់ថ្លៃឌីហ្សុងទ័រ ថ្មី បាន​ទាក់ទងទៅក្រុមហ៊ុនភ្លាមៗ ហើយត្រូវបានអ្នក នៅក្នុងក្រុមមហ៊ុនបញ្ជាក់ថា ចំពោះឌីហ្សុងទ័រភ្លើងថ្មីមួយ ក្រុមហ៊ុន​លក់តែ១០០បាត ស្មើរនឹង ១២ ១០០រៀល ប៉ុណ្ណោះ ចំនែកឯបុគ្គលិកថ្នាក់ក្រោមវិញ បានលក់​ឲ្យ​លោក ១០០០បាទ ស្មើរនឹង ១២១ [...]

ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

ប្រធានគណកម្មាធិការ​ប្រជាជនបដិវត្តន៍ ខេត្តឡុងអាន លោក ដូ ហ៊ុយឡាំ (Do Huu Lam) បាន​ផ្ញើរ​​លិខិត​មួយ មកអភិបាលខេត្តស្វាយរៀង លោក ជៀម អំ ស្នើឲ្យមានវិធានការ​បង្ការ​ ឱ្យ​បាន​គ្រប់គ្រាន់ ​​ដើម្បី​​ការពារ​​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើងជាថ្មី ដូចការប៉ះទង្គិចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ ​នេះ​ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានវៀតណាម​​ជាច្រើន ជាពិសេសសារព័ត៌មាន «DatViet» ចេញផ្សាយនៅព្រឹក ថ្ងៃសុក្រ ទី០៣ ខែកក្កដានេះ។

លិខិតចុះថ្ងៃទី០២ ខែកក្កដា របស់លោក ដូ ហ៊ុយឡាំ បានស្នើអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសកម្ពុជា ឲ្យ​​ចាត់​វិធានការគួរឲ្យទទួលយកបាន ធ្វើយ៉ាងណា ដើម្បីដោះស្រាយឧប្បត្តិហេតុ​ ដែលបានកើតឡើង [...]

រវាង​ពាក្យ​«ផែនទី​ក្លែងក្លាយ» និង​ពាក្យ​«ប្រជាប្រិយ​ភាព» (vdo)

រវាង​ពាក្យ​«ផែនទី​ក្លែងក្លាយ» និង​ពាក្យ​«ប្រជាប្រិយ​ភាព» (vdo)

ពាក្យឌឺដងដាក់គ្នា ផ្លែផ្កាឲ្យគ្នាទៅវិញទៅមកនេះ ត្រូវបានលើកឡើងដដែលៗ និងជាបន្តបន្ទាប់ ក្នុងរយៈពេល​ជាងបីម៉ោង ក្នុងសន្និសីទសារព័ត៌មាន របស់មន្ត្រីរដ្ឋាភិបាល លោក វ៉ា គឺមហុង កាលពីថ្ងៃទី២ ខែកក្កដា ម្សិល​ម៉ិញនេះ នាទីស្តីការគណរដ្ឋមន្រ្តី។ ពាក្យទាំងពីរនេះ ត្រូវបានស្នើបញ្ចប់រៀងៗខ្លួន រវាងលោក វ៉ា គឹមហុង តំណាង​ឲ្យរាជរដ្ឋាភិបាល និងលោក រៀល ខេមតិន្ទ្រ តំណាងឲ្យគណបក្សសង្គ្រោះជាតិ។

ក្នុងសន្និសីទសារព័ត៌មាននោះ លោក រៀល ខេមរិន្ទ្រ មកពីគណបក្សសង្គ្រោះជាតិ បានស្នើឲ្យលោក វ៉ា គឹមហុង ដកយកពាក្យថា គណបក្សប្រឆាំង កំពុងទាញយក«ប្រជាប្រិយភាព» តាមរយៈការស្វែង​រក​ដំណោះ​ស្រាយ លើបញ្ហាព្រំដែនចេញទៅវិញ។

តំណាងរាស្រ្តមណ្ឌលស្វាយរៀងរូបនេះ បានស្នើឡើងថា៖ «អ្វីដែលយើងខ្ញុំធ្វើ ដើម្បីទាញយកប្រជាប្រិយភាព? សូមឈប់មានប្រសាសន៍បែបនេះទៅ។ ព្រោះមិនមែនជារឿងគណបក្សសង្គ្រោះជាតិ មិនមែនជារឿងបុគ្គល​របស់ខ្ញុំទេ ជារឿងជាតិតែមួយ។ [...]

វ៉ា គឹមហុង ទទួល​ស្គាល់​ថា​ជា​ដី​ខ្មែរ តែ​វៀតណាម​គ្រប់​គ្រង (vdo)

វ៉ា គឹមហុង ទទួល​ស្គាល់​ថា​ជា​ដី​ខ្មែរ តែ​វៀតណាម​គ្រប់​គ្រង (vdo)

ការជជីកសួរដេញដោលមួយ រវាងតំណាងរាស្រ្តខេត្តស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ ជាមួយនឹង​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបង្កការ​ចាប់​អារម្មណ៍ ពីសំណាក់អ្នកសារព័ត៌មាន ជាពិសេសសំនួរឆ្លើយ ពីការរុករានកាន់កាប់ របស់ពលរដ្ឋ និងទាហាន​វៀតណាម មកលើដីរបស់ខ្មែរ។ ការជជីសួរនោះ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៥នេះ នៅទីស្តីការគណរដ្ឋមន្រ្តី ខណៈពេលលោក វ៉ា គឹមហុង ដែលជាប្រធាន​គណៈ​កម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជាផងនោះ បានធ្វើបទបង្ហាញ និងការប្រកាសជាផ្លូវការ នូវផែនទីបង្ហាញ​ព្រំដែន កម្ពុជា-វៀតណាម ដល់ក្រុមអ្នកសារព័ត៌មាន។

សូមអាន និងទស្សនា នូវកិច្ចសួរដេញដោល រវាងលោក វ៉ា គឹមហុង និងលោក រៀល ខេមរិន្រ្ទ នូវសំនួរមួយ​ចំនួនដូចខាងក្រោម៖

រៀល ខេមរិន្រ្ទ៖ «អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានលើកឡើងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...