ពលរដ្ឋប៉ោយប៉ែតថា បុគ្គលិកក្រុមហ៊ុនអគ្គីសនីបានជំរិតទារប្រាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 04, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋម្នាក់លោក សឿន ប្រុស រស់នៅភូមិបាលិលេយ្យ២ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ផ្ទះលោកខូចឌីហ្សុងទ័រ (Disjoncteur) ភ្លើង បានហៅបុគ្គលិក ក្រុមហ៊ុនខាងលើមកជួសជុល តែអ្នកទាំងនោះ បានយកថ្លៃឌីហ្សុងទ័រ ថ្លៃខុសពីលើកមុនៗ ហើយថែមទាំងប្រើពាក្យសម្តីថា បើមិនត ក៏បញ្ឈប់ការប្រើប្រាស់ភ្លើងទៅ។ លោកបន្តទៀតថា បុគ្គលិកទាំងអស់នោះ អាងថា នៅក្រុងប៉ោយប៉ែតគ្មានក្រុមហ៊ុនណា មកប្រកួតប្រជែងឡើយ មានតែក្រុមហ៊ុន «អានកូ» របស់លោក កុក អាន មួយនេះប៉ុណ្ណោះ ទើបមិនព្រមបម្រើពលរដ្ឋ តាមតម្រូវការ។
អ្នកដែលត្រូវបុគ្គលិក ក្រុមហ៊ុនអគ្គិសនីខាងលើ តម្រូវឲ្យបង់ប្រាក់ច្រើនជាងមុន សម្រាប់ថ្លៃឌីហ្សុងទ័រ ថ្មី បានទាក់ទងទៅក្រុមហ៊ុនភ្លាមៗ ហើយត្រូវបានអ្នក នៅក្នុងក្រុមមហ៊ុនបញ្ជាក់ថា ចំពោះឌីហ្សុងទ័រភ្លើងថ្មីមួយ ក្រុមហ៊ុនលក់តែ១០០បាត ស្មើរនឹង ១២ ១០០រៀល ប៉ុណ្ណោះ ចំនែកឯបុគ្គលិកថ្នាក់ក្រោមវិញ បានលក់ឲ្យលោក ១០០០បាទ ស្មើរនឹង ១២១ ០០០រៀលទៅវិញ។ លោកថា វាមានតម្លៃថ្លៃហួសហេតុពេក ចុះបើផ្ទះខ្លះ ត្រូវដាក់ឌីហ្សុងទ័រពីរបីនោះ នឹងត្រូវចំណាយអស់ច្រើនប៉ុណ្ណាទៅ?
ទស្សនាវដ្តីបានព្យាយាម ទាក់ទងទៅតំណាង ក្រុមហ៊ុនអគ្គិសនី«អានកូ»ខាងលើ ដើម្បីបំភ្លឺពីបញ្ហាទាំងអស់នេះ តែលេខទូរស័ព្ទនោះ គ្មានអ្នកទទួល។ ដោយឡែក លោក ចៅ វាសនា ចៅសង្កាត់រងនៅមូលដ្ឋាន ដែលកំពុងមានបញ្ហាភ្លើងខាងលើ មិនបានបដិសេធន៍ ពីបញ្ហានេះទេ លោកថា វាជាការពិត ព្រោះគ្រួសារលោកផ្ទាល់ ក៏ជួបបញ្ហានេះដែរ កាលពីមុន។
ចៅសង្កាត់រងសង្កាត់ ប៉ោយប៉ែត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី០៣ ខែកក្កដានេះថា បញ្ហានេះ មិនមែនទើបតែកើតមានឡើងនោះទេ វាមានយូរហើយ តែគ្មានអ្នកណាហ៊ានតវ៉ា ព្រោះសុទ្ធតែប្រជាពលរដ្ឋទន់ខ្សោយ។ ម្យ៉ាងទៀត រាល់ការដោះស្រាយ នៅក្នុងមូលដ្ឋាន នៅមានការើសអើងបក្សពួកច្រើន៕