ស្រាតល្វែងលើ គូរគំនូរពីលើសុដន់ រួចដើរកាត់ក្រុង (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 04, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងរាជធានី កូប៉េនអាគ (Copenhague) របស់រាជាណាចក្រ ដាណឺម៉ាក យុវតីវ័យក្មេងដើមទ្រូងបានមួយរូប បានដើរកំសាន្ដ នៅតាមដងផ្លូវនានា ដោយព្រលែងល្វែងលើរបស់នាង ននលគោក តែមានគូរជាអាវដៃខ្លីមួយ នៅជាប់នឹងសាច់។ បច្ចេកទេសនៃការគូរនោះ ហៅជាភាសាអង់គ្លេសថា «Bodypainting»។
វីដេអូដែលថតពីសកម្មភាពនាង តាំងពីដើមដំបូង ពេលដែលនាងចាប់ផ្ដើមគូររូប និងបន្ទាប់មកពីដំណើររបស់នាង នៅតាមដងផ្លូវនានា បង្កការចាប់អារម្មណ៍របស់អ្នកផងនោះ ត្រូវបានយកទៅចាក់ផ្សាយ នៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ និងបន្ទាប់មកបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប។ នៅលើអ៊ិនធើណែត វីដេអូរបស់នាង មានអ្នកចុចចូលទៅទស្សនា ប្រមាណជាង៣លានដង មុននឹងត្រូវ យូធូប ដកចេញ ដោយហេតុថា វីដេអូនោះ ខុសពីលក្ខន្តិកៈរបស់គេហទំព័រ។
បច្ចេកទេស «Bodypainting» ត្រូវបានយកមកប្រើ តាំងពីច្រើនពាន់ឆ្នាំមកហើយ នៅក្នុងការប្រយុទ្ធគ្នា សង្គ្រាមឈ្លប ឬការប្រមាញ់សត្វព្រៃ។ល។ ប៉ុន្តែបច្ចេកទេសនេះ កាន់តែវិវត្តន៍ទៅមុខ សព្វថ្ងៃនេះ ដោយត្រូវបានយកមកប្រើ នៅលើរាងកាយមនុស្ស ដើម្បីធ្វើជារូបភាព ឬជាសញ្ញាអ្វីផ្សេងទេ ជាពិសេសបន្លំធ្វើជាអាវ ឲ្យតារាល្បីៗជាច្រើន បង្ហាញរាងកាយ «សុទ្ធ» របស់ពួកគេ។ ប៉ុន្តែសម្រាប់យុវតីដាណឺម៉ាកនេះវិញ ទោះគូរអាវបន្លំយ៉ាងណា ក៏ពិបាកដែរ ព្រោះនាងដើមទ្រូង ដ៏ធំទូលាយរបស់នាង បានបង្កឲ្យអ្នកផង សម្ដែងការចាប់អារម្មណ៍ រាប់ទាំងនាងមានអាវមែនទែន ពាក់ពីលើក៏ដោយ៕