ជួន សុវណ្ណ ថាឧកញ៉ា ឈាង ប៉ាក់សួរ ថាជាអ្នកបន្លំឯកសារលក់ដីវត្ត
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានថ្លែងកាន់ជើងម្ចាស់បូរី ប៉េង ហួត សូរិយោដី និងសាលារាជធានីភ្នំពេញ ទាក់ទងនឹងជម្លោះដីធ្លីមួយ នៅក្នុងវត្តកោះពោធិវង្ស ថាបើគ្មានប្លង់ទេនោះ ខាងសូរិយោដីក៏មិនវាស់វែងឲ្យ ហើយសាលាក្រុងក៏មិនចេញច្បាប់ឲ្យសាងសង់នោះដែរ។ ផ្ទុយទៅវិញ លោក ស្នងការរូបនេះ បានអះអាងថា គឺអ្នកដែលបង្កើត ឲ្យមានប្លង់កម្មសិទ្ធិនោះទៅវិញទេ ដែលជាអ្នកបង្កើតទំនាស់។
ជំនួបដើម្បីដោះស្រាយជម្លោះដីធ្លីនៅវត្ត កោះពោធិវង្ស។ (រូបថត MONOROOM.info/ O. Vary)
វិបត្តដីសាសនា - ជុំវិញជម្លោះដីធ្លីនៅវត្ត កោះពោធិវង្ស ដែលព្រះចៅអធិការ ព្រះតេជគុណ ពឿយ មេត្តា ទាមទារដាច់ខាតនូវការវាយកម្ទេចអាគារជាច្រើនល្វែង និងច្រើនជាន់នោះ [...]