ជីវិតកុមាររងគ្រោះ នៃការបណ្ដេញចេញក្រោមគម្រោងអភិវឌ្ឍន៍ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទងង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ការបណ្តេញចេញ ពីតំបន់ផ្លូវរថភ្លើង នៃសហគមន៍បឹងកក់ ក្រោមគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយនឹង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជម្លៀសប្រជាពលរដ្ឋ ពីកណ្តាលរាជធានីភ្នំពេញ ទៅទម្លាក់ ចោលនៅតំបន់នានាជាយរាជធានី ភ្នំពេញ។
កុមារី ពៅ វល័ក្ខ តំណាងជនរងគ្រោះវ័យក្មេង ដោយការបណ្ដេញចេញ។ (រូបថត MONOROOM.info/ S. Tith)
បញ្ហាសង្គម - ការរស់នៅជាមួយនឹងភាពខ្វះខាតទាំងទឹក ទាំងភ្លើង ក្រោមបរិយាកាសនៃបរិស្ថានមិនល្អ សាលារៀននៅឆ្ងាយ និងគ្មានមន្ទីរពេទ្យជាដើម។ បញ្ហាជីវភាព នៃប្រជាពលរដ្ឋដែលត្រូវបានរាជរដ្ឋាភិបាលជម្លៀសទាំងនោះ បានត្អូញត្អែពីការរកមុខរបរចិញ្ចឹមជីវិត ព្រោះតែភាពទីទាល់ក្រ និងផ្សារនៅឆ្ងាយពីលំនៅដ្ឋាន។ កត្តាទាំងនេះ បានបង្ខំឲ្យគ្រួសារមួយចំនួន បានសម្រេចចិត្តបញ្ឈប់ការសិក្សារបស់កូន ដើម្បីជួយដោះស្រាយ និងភាពតានតឹងនៃជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាជួយធ្វើការផ្ទះ ចាំផ្ទះ និងមើលប្អូនៗ និងដើរើសអេតចាយជាដើម។
បញ្ហានេះត្រូវបានបង្ហាញដោយ កុមារមួយចំនួន ដែលបានមកចូលរួមទាមទានូវសិទ្ធិលំនៅដ្ឋាន និងបញ្ហាដីធ្លីនៅមុខធនាគារអភិវឌ្ឍន៍អាស៊ី កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនានេះ។ បញ្ហាដែលប្លែកខុសពីសព្វមួយដង ការដាក់ញ្ញាតិនេះ មានវត្តមានកុមារជាច្រើនរូបបានចូលរួម។
កុមារី ពៅ វល័ក្ខ អាយុ១២ ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលារៀនទួលសង្កែ បានផ្តល់កិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពាក់ព័ន្ធកង្វះខាតក្នុងបញ្ហាជីវភាព បញ្ហាលំនៅដ្ឋាន និងបញ្ហាសាលារៀន។ កុមារីរូបនេះ បានសំណូមពរដល់រដ្ឋាភិបាល ក៏ដូចជាធនាគាអភិវឌ្ឍន័អាស៊ី យកចិត្តទុកដាក់ ចំពោះការរស់នៅរបស់កុមារក្រោយការបណ្តេញចេញនោះផង។
សូមស្តាប់ និងទស្សនានូវកិច្ចសម្ភាសជាមួយកុមារី ពៅ វល័ក្ខ ដូចតទៅ៖
បានចូលរួមក្នុងការដាក់ញ្ញាត្តិនាព្រឹកនេះដែរ កុមារា សាន សត្យា អាយុ១២ឆ្នាំ មិនបានចូលរៀនដូចមុន ឬដូចក្មេងៗដទៃទៀតឡើយ ព្រោះតែកង្វះបញ្ហាជីវភាព កំព្រាឪពុក រស់នៅជាមួយម្តាយ និងបងប្អូនតូចៗបួននាក់។ កុមារារូបនេះបានបន្តថា សព្វថ្ងៃព្រោះតែជួយម្តាយ ខ្លួនត្រូវចេញដើររើសអេតចាយ ដើម្បីបានលុយកាក់ខ្លះជួយដោះបន្ទុកម្តាយ។
សូមស្តាប់ និងទស្សនានូវកិច្ចសម្ភាសជាមួយកុមារា សាន សត្យា ដូចតទៅ៖
សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ពលរដ្ឋកម្ពុជាប្រមាណជា៤០០០គ្រួសារ ដែលក្នុងនោះ ភាគច្រើន ជាអ្នកដែលមានជីវភាពក្រីក្របំផុត ត្រូវបានគេដេញចេញដោយ បង្ខំសម្រាប់យកទីតាំងនេះ ដើម្បីអភិវឌ្ឍផ្លូវរថភ្លើង។ គម្រោងអភិវឌ្ឍន៍ផ្លូវរទេះភ្លើងនៅកម្ពុជា ADB និង រាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយគោលនយោបាយ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្លូវរទេះភ្លើង ក្នុងមួយគ្រួសារៗទទួលបានលុយ៥០០ដុល្លារ និងដីឡូត៍សម្រាប់សង់លំនៅដ្ឋានមួយកន្លែង ប៉ុន្តែគោលនយោបាយនេះ អ្នកភូមិភាគតិចណាស់ដែលបានទទួលយក និង ភាគច្រើន មិនព្រម៕