កម្ពុជា​សំបូរ​ការងារ​ធ្វើ តែ​ពលករ​នៅ​តែ​ធ្វើ​ចំណាក​ស្រុក? ហេតុអ្វី?

ឆ្លើយតបនឹងសំនួរនេះ ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា ប្រសិនរដ្ឋាភិបាលកម្ពុជា រៀបចំគោល​នយោបាយ ឱ្យបានច្បាស់លាស់ អំពី​ប្រាក់ខែអប្បរមាគ្រប់វិស័យទាំងអស់ និងរៀបចំច្បាប់អន្តោប្រវេសន៍ នោះប្រជា​ពលរដ្ឋ​ខ្មែរ​នឹងមិនខ្វះការងារធ្វើ និង​មិនធ្វើចំណាកស្រុទៅប្រទេសថៃ ឬប្រទេសផ្សេងនោះទេ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្លើយតបនឹងសំនួរនេះ ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា ប្រសិនរដ្ឋាភិបាលកម្ពុជា រៀបចំគោល​នយោបាយ ឱ្យបានច្បាស់លាស់ អំពី​ប្រាក់ខែអប្បរមាគ្រប់វិស័យទាំងអស់ និងរៀបចំច្បាប់អន្តោប្រវេសន៍ នោះប្រជា​ពលរដ្ឋ​ខ្មែរ​នឹងមិនខ្វះការងារធ្វើ និង​មិនធ្វើចំណាកស្រុទៅប្រទេសថៃ ឬប្រទេសផ្សេងនោះទេ។


ក្រុមអ្នកវិភាគ ទាក់ទងនឹងពលករដែលនៅតែធ្វើចំណាកស្រុក។ (រូបថត MONOROOM.info/ C. Nita)

ចំណាកស្រុក - ខណៈពេលដែលពលខ្មែរជាច្រើនម៉ឺននាក់ ត្រូវបានរដ្ឋាភិបាលយោធាថៃថ្មី បញ្ជូនត្រលប់​មក​ស្រុក​កំណើតវិញ ក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាមជ្ឈដ្ឋានទូទៅមានការព្រួយបារម្ភថា ការងារក្នុងប្រទេស​នឹងមិន​គ្រប់​គ្រាន់សម្រាប់បណ្តាកម្មករទាំងនោះ ដែលនាំឱ្យបង្កជាបញ្ហាផ្សេងៗ។

ឆ្លើយតបនឹងនឹងក្តីព្រួយបារម្ភនេះ លោកស្រី ជូ ប៉ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់នៅ​ក្នុង​វេទិការពិភាក្សាស្ តីពីឥទ្ធិពលនៃការវិលត្រលប់មកវិញ នៃពលករកម្ពុជា ពីប្រទេសថៃ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៤នេះថា ក្រោយពីមានការវិលត្រប់មកវិញ របស់ពលករដ៏ច្រើនលើសលប់នោះ នឹងមិនមានបញ្ហាប្រឈម​អ្វី​ច្រើននោះទេ ព្រោះបើទោះបីពលករខ្មែរជាច្រើនម៉ឺននាក់នេះ ចូលមកក្នុងប្រទេសវិញក៏ដោយ រដ្ឋាភិបាលកម្ពុជា​មិន​ខ្វះ​ការងារឱ្យពួកគាត់ធ្វើនោះទេ នឹងមានជម្រើសផ្សេងៗទៀត ដោះស្រាយជូនពួកគាត់។

សម្រាប់លោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមឯករាជ្យ បានលើកឡើងថា ជាធម្មតាការងារនៅក្នុងប្រទេស​មាន​សម្រាប់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែប្រជាពរដ្ឋខ្មែរមិនធ្វើទេ។ លោកបញ្ជាក់ថា៖ «មិនធ្វើ ដោយសារតែយើង​មិនមាន​គោល​នយោបាយប្រាក់ខែអប្បបរិមា»។

លោកអះអាងបន្តថា៖ «យើងត្រូវតែរៀបចំគោលនយោបាយ ប្រាក់ខែអប្បរមាភ្លាមៗ ទាំងអ្នកធ្វើការងារតាមផ្ទះ អ្នក​ធ្វើការងារចំការកៅស៊ូ និងអ្នកធ្វើការងារនៅតាមកន្លែងផ្សេងទៀត បើមិនអញ្ចឹងទេ ក្នុងស្ថានភាពអំពើពុករលួយ​អញ្ចឹង គឺថៅកែធ្វើបាបកម្មករ។ ទី២. កន្លែងហ្នឹងដដែល ត្រូវតែពង្រីកវិសាលភាព នៃការអនុវត្តច្បាប់ការងារគ្រប់កន្លែង មិន​មែនតែសម្រាប់ការងារឧស្សាហកម្មទេ។»

លោកបណ្ឌិត កែម ឡី បានផ្តោតការវិភាគទៅលើបញ្ហានេះបន្ថែមថា តាមទិន្នន័យរបស់ស៊ីស៊ីអអាយ បានបញ្ជាក់ថា ៨៥% នៃប្រជាកសិករមានដីក្រោមមួយហិចតា ប្រសិនបើយើងមិនធ្វើនយោបាយ យកពន្ធដីទេ គឺគ្មានវិធីណាផ្តល់​ការងារឱ្យខ្មែរនោះទេ។ ម្យ៉ាងទៀត គួរតែកុំធ្វើនយោបាយប្រជាភិថុត យកពន្ធដីពីកសិករប្រជាពលរដ្ឋ ដែលមាន​ដី​លើសពី១០ហិចតា ដូច្នេះប្រជាពលរដ្ឋខ្មែរ៩៥%ភាគរយនឹងមិនជាប់ពន្ធទេ។ លោកពន្យល់យ៉ាងដូច្នេះថា៖ «ប្រសិន​បើយើងរៀបចំគោលនយោបាយ យកពន្ធដីចំពោះកសិករលើសពីដប់ហិចតាឡើង នោះដីនឹងមាន​សកម្មភាព​សេដ្ឋកិច្ច បើដីមានសកម្មភាពសេដ្ឋកិច្ច នឹងផ្តល់ការងារឱ្យខ្មែរធ្វើ ប៉ុន្តែត្រូវរៀបចំប្រាក់ខែគោលអប្បរមា បើមិនអញ្ចឹង​ទេ គាត់នឹងជួលក្នុងតម្លៃថោក»។

បញ្ហាសម្រាប់សំខាន់មួយទៀតនោះ កាលណាកម្មករវៀតណាមហូរចូលមកកម្ពុជាកាន់តែច្រើន វានឹងរុញឱ្យពលករ ខ្មែរឱ្យទៅធ្វើកម្មករនៅថៃបន្តទៀត ព្រោះមុខតំណែងខ្មែរត្រូវជំនួសដោយពលករវៀតណាម។ តែបើកម្ពុជាអនុវត្ត​ច្បាប់អន្តោប្រវេសន៍ឱ្យបានតឹងរ៉ឹងនោះ ការងាររបស់ប្រជាពលខ្មែរ នឹងមានកាន់តែច្រើន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...