កម្ពុជា​ប្រាប់​វៀតណាម ថា​ចិន​ជា​ដៃគូរ​យុទ្ធសាស្រ្ត​របស់​អាស៊ាន

ប្រទេសកម្ពុជាបានស្នើ ឲ្យប្រទេសវៀតណាម គម្បីដោះស្រាយជម្លោះដែនទឹក ជាមួយប្រទេសចិន ដោយសន្តិវិធី ពិសេស គឺត្រូវដោះស្រាយតាមរយៈច្បាប់អន្តរជាតិ និងផ្អែកតាមការឯកភាពគ្នា។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកម្ពុជាបានស្នើ ឲ្យប្រទេសវៀតណាម គម្បីដោះស្រាយជម្លោះដែនទឹក ជាមួយប្រទេសចិន ដោយសន្តិវិធី ពិសេស គឺត្រូវដោះស្រាយតាមរយៈច្បាប់អន្តរជាតិ និងផ្អែកតាមការឯកភាពគ្នា។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ខាងឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ចិនភីង នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ ក្នុងសន្និសិទមួយនៅផ្នែកខាងត្បូងប្រទេសចិន។ (រូបថត Xinhua/Wang Ye)

ជម្លោះអន្តរជាតិ - ក្នុងជំនួបជាមួយបេក្ខជននាយករដ្ឋមន្រ្តីថ្មីវៀតណាម លោក ផាម ខ្វាងវ៉ិញ (PHAM QUANG VINH) លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងប្រាប់សមភាគីខ្លួនថា ប្រទេសកម្ពុជាចង់ឃើញ ការបន្តចរចា​ដោយ​សន្តិវិធី តាមយន្តការច្បាប់អន្តរជាតិ និងអ្វីដែលអាស៊ានបានចេញជាឯកសារកាលពីពេលកន្លងមក គឺការដោះ​ស្រាយ​បញ្ហាផ្សេងៗពីរឿងសមុទ្រចិនខាងត្បូងដោយសន្តិវិធី។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យអ្នកសារព័ត៌មាន ដឹងក្រោយជំនួបរវាង​ថ្នាក់ដឹក​នាំ​ទាំងពីរ កាលពីពេលថ្មីៗនេះថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងពីសារៈសំខាន់រវាងអាស៊ាន និង​ចិន។ បើតាមលោកកៅ គឹមហួន លោកនាយរដ្ឋមន្រ្តីហ៊ុន សែន បានសង្កត់ធ្ងន់ប្រាប់លោកផាម ខ្វាងវ៉ិញ (PHAM QUANG VINH) ថា៖ «អាស៊ាន និងចិន គឺជាដៃគូយុទ្ធសាស្ត្រ»។

ប្រទេសចិនបានបង្ហាញជំហររបស់ខ្លួនថា នឹងដោះស្រាយជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ដោយ​សន្តិវិធី​ជា​មួយប្រទេសអាស៊ានដែលពាក់ព័ន្ធ តែប្រទេសចិនបានព្រមាន មិនឲ្យនាំយកសំណុំរឿង នៅសមុទ្រចិន​ខាងត្បូង​ទៅ​កាន់តុលាការយុត្តិធម៌អន្តរជាតិ។ ហើយប្រទេសចិន ក៏បានលើកឡើងដែរថា បើមានភាគីទីបីក្រៅពីអាស៊ាន មក​ជ្រៀតជ្រែក នោះនឹងនាំឲ្យជម្លោះកាន់តែមានភាពស្មុគស្មាញ។

រីឯប្រទេសវៀតណាម ត្រូវបានគេដឹងថា ចង់ដោះស្រាយបញ្ហាជាមួយប្រទេសចិន តាមច្បាប់អន្តរជាតិ ពិសេស ផ្អែក​តាមច្បាប់សមុទ្រអន្តរជាតិ ហើយវៀតណាមថែមទាំងចង់ឲ្យមានប្រទេសទីបី ក្រៅពីអាស៊ាន មានសហរដ្ឋអាមេរិក​ជាដើម ឲ្យជួយអន្តរគមន៍ដោះស្រាយ ក្នុងជម្លោះជាមួយប្រទេចិននេះដែរ។

តែបើយោងតាមការចរចា នៅទីក្រុងហាណូយ ជុំវិញបញ្ហាជម្លោះដែនកោះ បានបញ្ចប់ដោយការជាប់គាំង កាលពី​ពាក់កណ្តាល ខែមិថុនា ឆ្នាំ២០១៤ រវាងសមាជិកក្រុមប្រឹក្សារដ្ឋចិនលោកយ៉ាង ជីឈ៊ី (Yang Jiechi) ជាមួយនឹង​រដ្ឋមន្ត្រី​ការបរទេស និងនាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន តាន់ដុង (Nguyen Tan Dung) ភាគីចិនបានព្រមានថា បើវៀតណាមចង់បានសន្តិភាព គឺមិនត្រូវបង្កការរំខានដល់ការរដ្ឋានខួងយកប្រេងរបស់ក្រុមហ៊ុនរដ្ឋចិន ដែលកំពុង​ដំណើរការនៅសមុទ្រចិនខាងត្បូវនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...