Posts tagged as "Phnom Penh"

ហ៊ុន សែន ចូល​រួម​មរណទុក្ខ​សោះ​កក្រោះ ក្នុង​ឃាតកម្ម​ កែម ឡី

ហ៊ុន សែន ចូល​រួម​មរណទុក្ខ​សោះ​កក្រោះ ក្នុង​ឃាតកម្ម​ កែម ឡី

ការបាញ់«ឆៅ»​សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី បាន​កើត​ឡើង នៅម៉ោងប្រមាណជា៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ប៉ុន្តែគេត្រូវរង់ចាំដល់ម៉ោង ៣​រសៀល​​ថ្ងៃ​ដដែល ដើម្បីទទួលបានប្រតិកម្មពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតាម​បណ្ដាញ​សង្គម។ នេះ គេនៅមិនទាន់និយាយ ដល់កម្មវិធីច្រៀង​កំសាន្ដ​ផ្សេងទៀត ដែលទំព័រហ្វេសប៊ុក​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា នៅ​តែ​បន្ត​ចាក់​ផ្សាយ ​យ៉ាង​គគ្រឹក​គគ្រេង​​នោះផងទេ។

ជាពិសេស ប្រតិកម្មរបស់លោក ហ៊ុន សែន តាមរយៈសំណេរដ៏ខ្លីនោះ ត្រូវបានមនុស្សជាច្រើនមើលឃើញ ថា​មានភាពយឺតយ៉ាវ បើប្រៀបធៀបទៅនឹងករណីចាប់ចង លើ​សមាជិកគណបក្សប្រឆាំង ឬក្រុមអ្នករិះគន់​ក្នុង​ពេល​កន្លង​មក។ រីឯសារចូលរួមមរណទុក្ខនោះទៀតសោត ក៏ត្រូវបាន​គេ​មើល​ឃើញដែរ ថាមានសភាព​សោះ​កក្រោះ មិន​​ប្រកប​ដោយ​សុទ្ធចិត្ត និងគ្មាន​ចំណាត់ការអ្វីច្បាស់លាស់។

ខាងក្រោមនេះ [...]

សម រង្ស៊ី៖ ការ​បាញ់​សម្លាប់ កែម ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត រៀបចំ​ដោយ​រដ្ឋអំណាច

សម រង្ស៊ី៖ ការ​បាញ់​សម្លាប់ កែម ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត រៀបចំ​ដោយ​រដ្ឋអំណាច

ព្រឹត្តិការណ៍ «បាញ់សម្លាប់ឆៅ» យ៉ាងសាហាវកណ្ដាលរាជធានី បានបង្កឲ្យផ្ទុះប្រតិកម្មព្រោងព្រាត សឹងតែ​ពី​គ្រប់ទិសទី ជាពិសេស ប្រតិកម្មកើតចេញ ពីក្រុមអ្នកនយោបាយ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានយកឱកាសនេះ ដើម្បីថ្លែងសារនយោបាយ «ខ្លាំងៗ» សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ ប្រឆាំងទៅនឹង«ក្រុមម្ខាងទៀត» ដែលលោកអះអាងថា បានជួលឃាតករ​ឲ្យសម្លាប់លោក កែម ឡី។

មេដឹកនាំប្រឆាំងរូបនេះ បានសរសេរពីកន្លែង ដែលលោកបាននិរទេសខ្លួនឯងថា៖ «លោក កែម ឡី ជា​កូន​ខ្មែរ​ដ៏​ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូន​ប្រជា​រាស្ត្រ​ខ្មែរ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយមានទេពកោសល្យ និងសក្តានុពលនយោបាយ គួរឲ្យ​កត់​សម្គាល់។»

លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដែលភាគច្រើនជា​ការ​រិះគន់​រដ្ឋាភិបាល​ដោយ​មិនសំចៃមាត់ [...]

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ៖ កែម ឡី ដឹង​ខ្លួន​ថា ហ៊ុន សែន មិន​លើក​លែង​ឲ្យ​លោក​

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ៖ កែម ឡី ដឹង​ខ្លួន​ថា ហ៊ុន សែន មិន​លើក​លែង​ឲ្យ​លោក​

ព្រឹត្តិការណ៍ នៃការបាញ់សម្លាប់មនុស្សឆៅ កណ្ដាលរាជធានីភ្នំពេញ បានកើតឡើងជាបន្តទៅទៀត។ អនិច្ចា​បំផុត គឺជនរងគ្រោះនៅថ្ងៃនេះ ជាលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមដ៏ល្បីល្បាញ ដែលតែងធ្វើការ​វិភាគ និងវែកញែកបញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជា។ លោកត្រូវបានខ្មាន់កាំភ្លើង បាញ់៣គ្រាប់​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅខាងក្នុង «Star Mart» នៃស្ថានីយ៍ចាក់ប្រេងឥន្ទនៈ «Caltex» ស្តុប​បូកគោ នៅ​វេលា​ប្រមាណជាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកក្កដានេះ។

នៅក្រោយហេតុការណ៍នេះ ជនសង្ស័យមួយរូប ត្រូវបានកងកម្លាំងនគរបាលឃាត់ខ្លួន និងបានឆ្លើយ​«ភ្លាមៗ» ថាខ្លួនបានបាញ់សម្លាប់លោក កែម ឡី ដោយហេតុថា អ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ ​បានជំពាក់​លុយ​ខ្លួន ៣០០០​ដុល្លារ ហើយមិនសង។ សារព័ត៌មានក្នុងស្រុក ដែលស្និតនឹងរដ្ឋាភិបាល បានឲ្យដឹងថា ជន​សង្ស័យ​ម្នាក់​នេះ ​មានឈ្មោះ​ ជួប​ សំលាប់​ ភេទប្រុស​ អាយុ​៣៨​ មុខរបរ​ជាងផ្សារ​ [...]

សម្ផស្ស​ក្រុង​«គុជ» មើល​ពី​«គូទ»​មក​វិញ!

សារព័ត៌មានជាច្រើនលើសលប់ បានដកស្រង់យករូបភាព នៃសម្រាមកាកសំណល់ ដ៏គួរឲ្យព្រឺព្រួច គ្រប​ដណ្ដប់​ពី​លើ​អាងបណ្ដោះទឹកកខ្វក់ របស់រាជធានីភ្នំពេញ ទៅចុះផ្សាយយ៉ាងព្រោងព្រាត។ ហើយគេ​នៅ​មិន​រាប់​បញ្ចូល ពីគេហទំព័រតូចៗជាច្រើនផ្សេងទៀត ដែលបានយករូបភាពដដែលនេះ ទៅផ្សាយបន្តនោះ​ផង​ទេ។

» ការចុះផ្សាយ របស់សារព័ត៌មានជាភាសាអង់គ្លេស៖

» ការចុះផ្សាយ របស់សារព័ត៌មានជាភាសាបារាំង៖

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

បើទោះជារាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ពីសណ្ឋានដីបាតបឹង ហើយត្រូវបានបូមដី យកមកចាក់​បំពាក់​ក៏ដោយ តែទិដ្ឋភាពនៃការបាក់ស្រុតដី ឬផ្លូវថ្នល់ មិនសូវដែលកើតមានឡើយ នាពេលកន្លងមក។ គេ​ធ្លាប់​ប្រទះឃើញជាច្រើន នូវការរំលើងឫសដើមឈើធំៗ ដែលបានធ្វើឲ្យដើមឈើទាំងនោះ ដួលទាំងជំហរ និង​សង្កត់​មក​លើរថយន្ដ ឬអាគារបង្កឲ្យមានការខូចខាត។

តែនៅរសៀលថ្ងៃពុធនេះ វេលាម៉ោងប្រមាណជា១៤ ភ្លៀងមួយមេបានបញ្ចប់ទៅ ជាមួយនឹងតុល្យភាព​គួរ​ឲ្យ​កត់​សំគាល់។ បើទោះជាការលិចលង់ នៅតាមតំបន់មួយចំនួននៃរាជធានី នៅតែកើតឡើងជាធម្មតានោះ ប៉ុន្តែ​ហេតុការណ៍ចំនួនពីរកន្លែង បានកើតឡើង៖ នោះគឺការបាក់ស្រុតដីថ្នល់ នៅជាប់របងស្តាតអូឡាំពិក នៅលើ​ផ្លូវ​លេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យរថយន្ដបីគ្រឿង ដែលបានចតលើចិញ្ចើម​ថ្នល់​សាធារណៈ រងការខូចខាត និងការរំលំដើមឈើ នៅក្នុង​បរិវេណ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កឲ្យ​រថយន្ដ​បី​គ្រឿង​ទៀត​ខូចខាតដូចគ្នា។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...