វត្តភ្នំ កន្លែងណាត់ជួបថ្មី នៃ«ពេស្យាកម្ម»
វត្តភ្នំ កំពុងប្រែក្លាយជា កន្លែងណាត់ជួប នៃពេស្យាកម្ម រវាងអ្នករកស៊ីផ្លូវភេទ និងអ្នកត្រូវការសេវាបម្រើផ្លូវ? ទោះពិត ឬមិនពិតក៏ដោយ តែវាកំពុងតែកើតឡើង ក្នុងពេលនេះ។ ដោយចង់ដឹង ពីករណីនេះ កាលពីប៉ុន្មានថ្ងៃមុន អ្នកសារព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើដំណើរ ទៅកាន់ទីនោះ ហើយទទួលបានការស្វាគមន៍ ដូចអ្វីដែលគេបានលើកឡើងនោះមែន។
មិនទាន់បានជាន់ជើង នៅនឹងរមនីយដ្ឋានប្រវត្តសាស្រ្តនេះ បានស្រួលបួលផង តែបុរសៗជាច្រើន ដែលនៅតំបន់នោះ បានបែរភ្នែក សម្លឹងមើលមកនាងរួចជាស្រេច។ បន្ទាប់ពីអ្នកសារព័ត៌មាន បានទៅអង្គុយ នៅលើកៅអីវែងមួយ ដែលគេដាក់សម្រាប់ ឱ្យភ្ញៀវអង្គុយលេង មិនទាន់បាន១០នាទី ស្រាប់តែបុរសចំណាស់ម្នាក់ ក្នុងវ័យប្រមាណ៥០ឆ្នាំ បានដើរចូលមកជិតកញ្ញា ហើយបានផ្តើមនិយាយ មករកនាង ជាមួយនឹងការតថ្លៃ នូវតម្លៃខ្លួន បើព្រមទៅគេង ជាមួយបុរសនេះ។ បុរសវ័យចំណាស់នោះ បានអះអាងថា [...]