បាញ់សម្លាប់មន្ត្រីក្រសួងធនធានទឹកម្នាក់ក្នុងរថយន្ដ កណ្ដាលរាជធានី
ការបាញា់សម្លាប់កណ្ដាលរាជធានីភ្នំពេញ ប្រដាប់ដោយអាវុធមួយ បានកើតឡើងទៀត កាលពីយប់វេលាម៉ោងជាង ២២ ថ្ងៃទី ១៣ ខែឧសភានេះ នៅត្រង់ផ្លូវច្រកចូល ខាងមុខវត្តអង្គតាម៉ិញ ភូមិបប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ដែលគេស្គាល់ថា ជាមន្ត្រីអ្នកមានមុខមាត់ម្នាក់ នៅក្រសួងធនធានទឹក ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់ចំនួនបីគ្រាប់ ឲ្យស្លាប់នៅក្នុងរថយន្ដរបស់ខ្លួន យ៉ាងអាណោចអាធម។
រូបថតជាច្រើនសន្លឹក រួមនឹងវីដេអូផង ត្រូវបានថតពីកន្លែងកើតហេតុ បង្ហាញពីជនរងគ្រោះ ដែលត្រូវបានបាញ់សម្លាប់ តាមបង្អួចរថយន្ដម៉ាក «Camry» សេរីខ្ពស់របស់ខ្លួន និងស្នាមបែកធ្លាយកញ្ចក់បង្អួចរថយន្ដ ដោយសារគ្រាប់កាំភ្លើង។ រូបភាពខ្លះទៀត បានបង្ហាញឃើញស្ត្រីចំណាស់ម្នាក់ ដែលគេគិតថាជាម្ដាយ កំពុងយំអោបជនរងគ្រោះ យ៉ាងខ្លោចផ្សារ។
មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ លោក ជឹម រិទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា [...]