Posts tagged as "Facebook"

ក្រុមអនាមិក វាយ​គេហទំព័រ​សារព័ត៌មាន​ដើម​អំពិល ស្លាប់​បាត់​ហើយ?

ក្រុមអនាមិក វាយ​គេហទំព័រ​សារព័ត៌មាន​ដើម​អំពិល ស្លាប់​បាត់​ហើយ?

នៅថ្ងៃទី២៧ ខែមេសានេះ គេហទំព័រសារព័ត៌មានដើមអំពិល ដែលគេស្គាល់ថាមាននិន្នាការលំអៀង ទៅរក​រដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានក្រុមហេកឃើ អនាមិកកម្ពុជា វាយប្រហារ បើកលែងចេញតាំងពី​ម៉ោង១០យប់​រៀងមក។


រូបសញ្ញារបស់ក្រុមហេកឃ័រ អនាមិក កម្ពុជា នៅពេលគេហទំព័រណាមួយត្រូវបានវាយប្រហារសម្រេច។

បច្ចេកវិទ្យា - គេហទំព័រដ៏ធំនៃសារព័ត៌មានដើមអំពិល របស់អ្នកសារព័ត៌មាន និងអ្នកវិភាគល្បីឈ្មោះលោក សយ សុភាព ដែលគេស្គាល់ថាមាននិន្នាការលំអៀងទៅគណបក្សកាន់អំណាច និងរដ្ឋាភិបាលនោះ បានរងការវាយ​ប្រហារ​បើកលែងចេញ តាំងពីវេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤នេះមក។

បើគេចុចចូលទៅកាន់គេហទំព័រនេះ គេនឹងឃើញសារជាភាសាអង់គ្លេសមួយឃ្លា [...]

ទំព័រហ្វេសប៊ុក I Love Cambodia Hot News ទាំងពីរ​ធ្លាក់​ប្រជាប្រិយ

ទំព័រហ្វេសប៊ុក I Love Cambodia Hot News ទាំងពីរ​ធ្លាក់​ប្រជាប្រិយ

នៅពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ I Love Cambodia Hot News ដែលមានអ្នកចូលចិត្តតាមដាន ជាង​៣០០ពាន់នាក់ និង I Love Cambodia Hot News II មានអ្នកចូលចិត្តតាមដាន ជាង២០០ពាន់នោះនោះ បានធ្លាក់​ចំនួនអ្នកគាំទ្រ ជាពិសេសទៅលើ​ការបង្ហោះរូបភាព និងព័ត៌មានទាន់ហេតុការណ៍ជាច្រើន ដែលខុសប្លែកពីមុន ដែលទំព័រនេះមានការគាំទ្រច្រើនពីយុវជន និងអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក។ តើបញ្ហានេះបណ្តាលមកពីអ្វី?


រូបគម្របរបស់ទំព័រដ៏ល្បីទាំងពីរ។ (រូបថតផ្តិតពីហ្វេសប៊ុក)

ហ្វេសប៊ុក - ទំព័រហ្វេសប៊ុកបង្ហោះផ្សាយព័ត៌មានកម្ពុជាដ៏ល្បី នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលគេស្គាល់​ភាគ​ច្រើននោះ គឺ I Love Cambodia Hot News និង I Love Cambodia Hot News II [...]

គេហទំព័រ​រដ្ឋាភិបាល​ដំបូង​គេ​ចំនួន​ពីរ រង​ការ​វាយ​ប្រហារ​ពី​ក្រុម​អនាមិក

គេហទំព័រ​រដ្ឋាភិបាល​ដំបូង​គេ​ចំនួន​ពីរ រង​ការ​វាយ​ប្រហារ​ពី​ក្រុម​អនាមិក

នៅក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ គេហទំព័ររបស់រដ្ឋាភិបាលចំនួនពីរ បានរងការវាយប្រហារពីក្រុមហេកឃើ អនាមិក (Anonymous) បន្ទាប់ពីក្រុមនេះបានប្រកាសសង្គ្រាមវាយប្រហារសងសឹក ប្រឆាំងរដ្ឋាភិបាលដែលបាន​ចាប់ខ្លួន​យុវនិស្សិត​ពីររូប។ ទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះក្រុមហេកឃើ អនាមិកកម្ពុជា (Anonymous Cambodia)បានចាត់ទុកជន​សង្ស័យ​ទាំងពីរ ថាជាសមាជិក​របស់ពួកគេ ហើយថានឹងធ្វើសកម្មភាពឲ្យបានខ្លាំងជាងមុន ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។


រូបផ្ដិតពីអេក្រង់របស់គេហទំព័រ ដែលត្រូវបានប្ដូរទិន្នន័យដោយក្រុមហេកឃើរអនាមិក។

បច្ចេកវិទ្យា - គេហទំព័ររដ្ឋាភិបាលដំបូងគេ ដែលត្រូវបានក្រុមអនាមិកធ្វើការវាយប្រហារ មានគេហទំព័រ​របស់​

ក្រុម​ហេគឃឺ​អនាមិក​កម្ពុជា ប្រកាស​«សង្គ្រាម»​ប្រឆាំង​រដ្ឋាភិបាល

ក្រុម​ហេគឃឺ​អនាមិក​កម្ពុជា ប្រកាស​«សង្គ្រាម»​ប្រឆាំង​រដ្ឋាភិបាល

ក្រុមហេគឃឺអនាមិកកម្ពុជា (Anonymous Cambodia) បើកយុទ្ធនាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ តាម​រយៈសាដែល​បញ្ចេញនៅលើ​ទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីយុវនិស្សិតជំនាញខាងបច្ចេកវិទ្យាពីរនាក់ ដែលទំព័រ​ហ្វេសប៊ុកដាក់ឈ្មោះក្រុមនេះអះអាងថា ជា​សមាជិករបស់ក្រុមអនាមិកកម្ពុជានោះ ត្រូវបានចាប់ខ្លូន។


«យើងជាក្រុមជនអនាមិក យើងមានសមាជិក...» (រូបថតហ្វេសប៊ុក)

បច្ចេកវិទ្យា - បន្ទាប់ពីបញ្ចេញសារមួយដែលមានន័យថា «ពួកអ្នកចាប់ពួកយើង ពួកយើងនឹងមិនបំភ្លេចចោល ពួក​យើងនឹងមិនអភ័យ ពួកយើងនឹងបន្តការងាររបស់ពួកយើងទៀត» និង«អ្នកចាប់ពួកយើងត្រឹម២នាក់ ប៉ុន្តែពួកយើង​នៅ​តែអាចបន្តការងាររបស់យើង ហើយនឹងចាប់ផ្តើមអោយខ្លាំងជាងមុន ១០ ដង [...]

តើ​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​«ចំណត​សម្រាក» តាម​ផ្លូវ​ជាតិ​ឬ​ទេ?

តើ​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​«ចំណត​សម្រាក» តាម​ផ្លូវ​ជាតិ​ឬ​ទេ?

ម្ចាស់ទំព័រ Samdech Hun Sen, Cambodian Prime Minister ដែលតែង​តែសរសេរ សរសើរមិន​ដែល​ដាច់ ពីការដឹកនាំដ៏ភ្លឺស្វាងរបស់លោក ហ៊ុន សែន  បានដាក់ជាសំនួរមួយចំនួន ដែលហាក់ដូចជាមិនដឹងសោះ ពី​អត្ថប្រយោជន៏នៃការមានចំណតឈប់សម្រាក នៅតាមដងផ្លូវ។ សំនួរទាំងនោះ​សរសេរថា៖ «តើកម្ពុជា ត្រូវការ​ចាំ​បាច់អោយមានចំណតឈប់សម្រាក រួមទាំងបង្គន់អនាម័យ បន្ទប់ទឹក សម្រាប់​អ្នកដំណើរ (Highway rest stop) នៅ​តាមបណ្តោយផ្លូវជាតិទូទាំងប្រទេស ជាពិសេសផ្លូវជាតិតភ្ជាប់អាស៊ាន និងផ្លូវ​ជាតិយុទ្ធសាស្រ្តទេសចរណ៏ឬទេ?» និងឃ្លាសំនួរដទៃទៀតថា៖ «តើចំណតឈប់សម្រាក កម្រិតជាតិ (National and ASEAN Standard) ត្រូវមាន​លក្ខណៈយ៉ាងណា? មានសេវាកម្មអ្វីខ្លះ? ប៉ុន្មានគីឡូម៉ែត្រគួរមានមួយ? តើគួរបង្កើត​មុខ​របរភ្ជាប់ អោយពលរដ្ឋ និង​សហគមនៅទីនោះ អោយឯកជនគ្រប់គ្រង១០០%?»

បើគេនិយាយអំពីចំណតឈប់សម្រាក គេត្រូវនិយាយពីមូលហេតុ អត្ថប្រយោជន៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...