នាយកវិទ្យវីអូឌី ថាការធ្វើមិនដឹងមិនឮរបស់រដ្ឋាភិបាល ជាឬកមិនថ្លៃថ្នូ
បន្ទាប់ពីបានថ្កោលទោស ទៅលើការវាយដំច្រំធាក់ ទៅលើបុគ្គលិករបស់ខ្លួន ដោយក្រុមសន្តិសុខបិទមុខ នៅក្បែរនឹងទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ម្សិលម៉ិញនេះមក លោក ប៉ា ងួនទៀង នាយកវិទ្យុសម្លេងប្រជាធិបតេយ្យ ហៅកាត់តាមភាសាអង់គ្លេសថា វីអូឌី បានថ្លែងបរិហាជាបន្តទៀតថា ការធ្វើមិនដឹងមិនឮរបស់រដ្ឋាភិបាល ពីអំពើហិង្សានៃក្រុមសន្តិសុខស៊ីឈ្នួល ជួលដោយរដ្ឋាភិបាលនេះខ្លួនឯង បានឆ្លុះបញ្ចាំងពីឬកពារ«មិនថ្លៃថ្នូ»មួយ។
លោក ឡាយ សាមាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)
សន្ដិសុខបិទមុខ - ថ្លែងនៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុសេរី កាលពីយប់ថ្ងៃទី០២ ខែឧសភា នៅក្រោយបន្តិចពីអំពើហិង្សា [...]