ហេតុអ្វី បានជាមានបាតុកម្ម? តេជគុណ លួន សូវ៉ាត ប្រតិកម្ម !
ហេតុអ្វីបានជាមានបាតុកម្ម? ចម្លើយយ៉ាងខ្លី ព្រោះតែពួកគាត់ចង់បាន«ការរស់នៅ»សមរម្យ ក្នុងនាមជាពលរដ្ឋនៃសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ព្រះតេជគុណ លួន សូវ៉ាត ម្ចាស់ពានរង្វាន់ថ្នាក់កំពូល ផ្នែកអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ពីប្រទេសស្វីស។
សកម្មជនតវ៉ាដីធ្លី ត្រូវអាជ្ញាធរចាប់ខ្លួន នៅក្នុងរថយន្ដទ្រុងមួយ យកទៅឃុំ កាលពីខែឧសភា ឆ្នាំ២០១២។
វិបត្តិសង្គម - ដើមឆ្នាំ២០១៤នេះ ត្រូវបានកត់សម្គាល់ដោយ អំពើហិង្សារបស់កងកម្លាំងអាជ្ញាធរកម្ពុជា ទៅលើប្រជាពលរដ្ឋ ជាពិសេសទៅលើក្រុមអ្នកតវ៉ាដៃទទេ ហើយបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ នោះ ក៏ព្រោះតែពួកគេ បានធ្វើបាតុកម្មទាមទារ [...]