Posts tagged as "Concert"

បេក្ខជន​ទាំង​៤រូប ម្នាក់​ណា​លើក​ពាន The voice នៅ​យប់​ថ្ងៃ​អាទិត្យ?

បេក្ខជន​ទាំង​៤រូប ម្នាក់​ណា​លើក​ពាន The voice នៅ​យប់​ថ្ងៃ​អាទិត្យ?

នៅថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកានេះ កម្មវិធី​ប្រឡង​ចម្រៀង លំដាប់​ថ្នាក់​ពិភព​លោក The Voice Cambodia បាន​ចូល​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ធ្វើការ​ជម្រុះ​បេក្ខជន​អស់​ជា​ច្រើន ក្នុង​រយៈពេល​ជា​ច្រើន​សប្តាហ៍​មក។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ បេក្ខជន​តែ​បួន​នាក់​ប៉ុណ្ណោះ ដែល​នឹង​ធ្វើការ​ប្រលង​ប្រជែង​គ្នា ដើម្បី​ដណ្តើម​ពាន The Voice Cambodia។

បេក្ខជនទាំងបួនរូប ដែល​គេ​មើល​ឃើញ​ថា សុទ្ធ​តែ​មាន​សម្លេង​ពិរោះ​រណ្តំ ឆក់​យក​ដួង​ចិត្ត​ទស្សនិកជន ឱ្យ​បោះ​ឆ្នោត​គាំទ្រ​ខ្លួន ជា​រៀង​រាល់​សប្តាហ៍ នោះ​រួម​មាន បេក្ខជន ប៊ុត សីហា ជា​កូន​ក្រុម​របស់ លោក ឆន សុវណ្ណារាជ មាន​លេខ​សម្គាល់១ បេក្ខជន ឃុន វុត្ថា កូន​ក្រុម​របស់ កញ្ញា ឱក សុគន្ធកញ្ញា លេខ​សម្គាល់២ បេក្ខជន សយ រតនៈ ជា​កូន​ក្រុម​របស់ កញ្ញា ពេជ្រ សោភា លេខ​សម្គាល់៣ និង​បេក្ខនារី ចំរើន សុភ័ក្ត្រ កូន​ក្រុម​របស់ លោក ណុប បាយ៉ារិទ្ធ [...]

ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

The Voice Cambodia ទម្លាក់ អឿម រុន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត?

The Voice Cambodia ទម្លាក់ អឿម រុន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត?

ខុសពីរសប្តាហ៍មុនៗ បេក្ខជន​ម្នាក់​របស់​ឌឹវយ្សន៍ លោក អឿម រុន ដែល​ត្រូវ​បាន​ទស្សនិក​ជន​គាំទ្រ​បោះ​ឆ្នោត​ឱ្យ​ជាប់ ស្ទើរ​គ្រប់​សប្តាហ៍​នោះ ឥលូវ​នេះ​បទ​ចម្រៀង​២បទ ដែល អឿម រុន បាន​បក​ស្រាយ​ក្នុង​សប្តាហ៍​នេះ រួម​មាន​បទ​«ទុយ​មុយ» និង​បទ​«សត្វ​មមៀច» ហាក់​មិន​អាច​ទាក់​ទាញ ទឹក​ចិត្ត​ទស្សនិកជន ឱ្យ​បោះ​ឆ្នោត​គាំទ្រ ដូច​សប្តាហ៍​មុនៗ​ទេ។ ការ​ដែល​បេក្ខជន​រូប​នេះ មិន​អាច​ទាក់​ទាញ​ទឹក​ចិត្ត​​ទស្សនិកជន​បាន ព្រោះ​តែ​បទ​ចម្រៀង ដែល​កញ្ញា ពេជ្រ សោភា គ្រូ​បង្វឹក​រៀបចំ​ឱ្យ​បេក្ខជន​រូប​នេះ យក​មក​ឲ្យ​ច្រៀង​ប្រលង​នោះ សុទ្ធ​តែ​លើស​ពី សមត្ថភាព​របស់​បេក្ខជន ជា​កូន​កំព្រា​អ្នក​ក្រ​ខ្សត់​រូប​នេះ។

ចំពោះការជ្រើសរើសបទចម្រៀង ដែល​មិន​សមស្រប ជាមួយទឹកដមសម្លេងដូចនេះ កញ្ញា ពេជ្រ សោភា ក៏ដូច​ជាកម្មវិធីThe Voice Cambodia បានរងនូវការតិះតៀនយ៉ាងខ្លាំងពីទស្សនិកជន បើទោះបីជាបេក្ខជនរូបនេះ ត្រូវ​បានគេមើលឃើញ សមត្ថភាពនៃសម្លេង [...]

ជ័យ​លាភី​ទាំង​បី របស់​«សំនៀង​ចែង​ចាំង» មាន​សមត្ថភាព?

ជ័យ​លាភី​ទាំង​បី របស់​«សំនៀង​ចែង​ចាំង» មាន​សមត្ថភាព?

ជ័យលាភីទាំងបី នៃរដូវ​កាល​ទី១ របស់​កម្មវិធី​ប្រលង​ចម្រៀង «សំនៀង​ចែង​ចាំង» បាន​ទៅ​លើ អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ឈ្មោះ ទូច មករា មក​ពី​ខេត្ត​បាត់ដំបង - អ្នក​លេខ​២ បាន​ទៅ​លើ​បេក្ខជន ហួន សំអុល មក​ពី​ខេត្ត​កំពត និង​ចំណាត់​ថ្នាក់​លេខ​៣ បាន​លើ​បេក្ខជន សន វិច្ឆិកា មក​ពី​ខេត្ត​តាកែវ។

តែទោះយ៉ាងណា ការ​ទទួល​ជ័យ​លាភី លើ​ការ​ប្រលង​ចម្រៀង​នៅ​វគ្គ​ផ្តាច់​ព្រ័ត​នេះ គឺ​ជា​ការ​សម្រេច​របស់​ទស្សនិកជន តាម​រយៈ​ការ​ផ្ញើ​សារ មិន​មែន​ជា​ការ​សម្រេច នឹង​ការ​ដាក់​ពិន្ទុ របស់​គណកម្មាការ​ទាំង​បួន ដែល​គេ​មើល​ឃើញ​ថា សុទ្ធ​តែ​មាន​បទ​ពិសោធន៍ និង​សមត្ថភាព​ក្នុង​ការ​ដាក់​ពិន្ទុ នា​ពេល​កន្លង​មក​នោះ​ទេ។

វិធីសាស្ត្រនៃការផ្ញើរសារនេះ បានធ្វើឲ្យគេសន្និដ្ឋានថា បេក្ខជនទាំងបី ដែលជាប់ជ័យលាភីនេះ មានការ​ទទួល​ស្គាល់ និងគាំទ្រពីទស្សនិកជន ច្រើនជាងបេក្ខជនដទៃទៀត។ ទស្សនិកជនម្នាក់ បានលើកសសើរបេក្ខជន​ទាំង​បីនេះថា៖ [...]

កុមារី រិទ្ធ សូនីតា ធ្វើ​ឱ្យ​មនុស្ស​យំ​ទៀត ជា​មួយ​បទ​«កម្ម​ខ្ញុំ» (vdo)

«កម្មខ្ញុំ» ជាគឺជា​បទ​ចម្រៀង​មួយ​បទ ដែល​រៀប​រាប់​ពី​ជីវិត ក្មេង​ស្រី​កំព្រា​ម្នាក់ ដោយ​សារ​ឪពុក​ម្តាយ​បោះ​បង់​ចោល។ បទ​ចម្រៀង ដែល​ត្រូវ​បាន​រៀប​រៀង និង​និពន្ធ​ឡើង​ដោយ​លោក ម៉េង ប៊ុនឡូ នេះ ជា​រឿង​ពិត​របស់​បេក្ខនារី​ប្រលង​ចម្រៀង កុមារ រិទ្ធ សូនីតា ផ្ទាល់ ដែល​រូប​នាង​ត្រូវ​បាន​ឪពុក​ម្តាយ បោះ​បង់​ចោល​តាំង​ពី​នៅ​តូច ហើយ​ត្រូវ​បាន​លោក​តា​វ័យ​ចំណាស់ម្នាក់ យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា។ នាង​តូច បាន​បក​ស្រាយ​ចម្រៀង​នេះ នៅ​ក្នុង​កម្មវិធី​«ផ្កាយ​រះ​ក្នុង​សួន» របស់​ស្ថានីយ៍​ទួរទស្សន៍​អប្សរា កាល​ពី​ពេល​ថ្មីៗ​មក​នេះ។

អមជាមួយមនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ក្នុង​ការ​បក​ស្រាយ​បទ​ចម្រៀង​ខាង​លើ កុមារី​ដែល​មាន​វ័យ​ត្រឹមតែ​១០ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នក​ចូលរួម ទ្រាំ​ទប់​ទឹក​ភ្នែក​មិន​បាន ព្រោះ​តែ​អាណិត​អាសូរ​ជីវិត​របស់​នាង។ មិន​ត្រឹម​តែ​ទស្សនិក​ជន​រំភើប និង​អួល​ដើម​កតែ​ប៉ុណ្ណោះ​ទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...