បេក្ខជន​ទាំង​៤រូប ម្នាក់​ណា​លើក​ពាន The voice នៅ​យប់​ថ្ងៃ​អាទិត្យ?

ទស្សនិកជនជាច្រើន កំពុងរងចាំទាំងអន្ទះសារនូវលទ្ធផល របស់បក្ខជនទាំងបួនរូបចុងក្រោយ របស់កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក ដឹវយ្សន៍ ថាតើកូនក្រុមរបស់គ្រូបង្វឹកមួយណា ដែលនឹងលើកពានរបស់ដឹវយ្សន៍ រដូវកាលទី១នេះ នៅកម្ពុជា?
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៤ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 15, 2014
  • ប្រធានបទ: The voice
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកានេះ កម្មវិធី​ប្រឡង​ចម្រៀង លំដាប់​ថ្នាក់​ពិភព​លោក The Voice Cambodia បាន​ចូល​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ធ្វើការ​ជម្រុះ​បេក្ខជន​អស់​ជា​ច្រើន ក្នុង​រយៈពេល​ជា​ច្រើន​សប្តាហ៍​មក។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ បេក្ខជន​តែ​បួន​នាក់​ប៉ុណ្ណោះ ដែល​នឹង​ធ្វើការ​ប្រលង​ប្រជែង​គ្នា ដើម្បី​ដណ្តើម​ពាន The Voice Cambodia។

បេក្ខជនទាំងបួនរូប ដែល​គេ​មើល​ឃើញ​ថា សុទ្ធ​តែ​មាន​សម្លេង​ពិរោះ​រណ្តំ ឆក់​យក​ដួង​ចិត្ត​ទស្សនិកជន ឱ្យ​បោះ​ឆ្នោត​គាំទ្រ​ខ្លួន ជា​រៀង​រាល់​សប្តាហ៍ នោះ​រួម​មាន បេក្ខជន ប៊ុត សីហា ជា​កូន​ក្រុម​របស់ លោក ឆន សុវណ្ណារាជ មាន​លេខ​សម្គាល់១ បេក្ខជន ឃុន វុត្ថា កូន​ក្រុម​របស់ កញ្ញា ឱក សុគន្ធកញ្ញា លេខ​សម្គាល់២ បេក្ខជន សយ រតនៈ ជា​កូន​ក្រុម​របស់ កញ្ញា ពេជ្រ សោភា លេខ​សម្គាល់៣ និង​បេក្ខនារី ចំរើន សុភ័ក្ត្រ កូន​ក្រុម​របស់ លោក ណុប បាយ៉ារិទ្ធ មាន​លេខ​សម្គាល់៤។

ឈានមកដល់ដល់វគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជននីមួយៗសុទ្ធតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រជែងគ្នា យកជ័យជំនះក្នុងរដូវកាលទីមួយនេះ ដើម្បីក្លាយជាអ្នកចម្រៀងអាជីព។ រីឯអ្នកគាំទ្ររបស់បេក្ខជនទាំង​នោះ​វិញ កាន់តែមានអារម្មណ៍ភ័យអរ ថាតើអ្នកដែលខ្លួនគាំទ្រ ទទួលបានជ័យជំនះឬទេ។ ពួកគេខិតខំផ្សព្វផ្សាយ ពីគុណសម្បត្តិរបស់បេក្ខជនដែលខ្លួនស្រលាញ់ ដើម្បីឱ្យអ្នកទស្សនាដ៏ទៃទៀត បោះឆ្នោតឱ្យ។

ចង់ដឹងថា បេក្ខមួយណាជាអ្នកឆក់បានពាន ពីកម្មវិធីប្រលងចម្រៀងកំពុងពេញនិយមមួយនេះ សូមរងចាំ​ទស្សនា​ទាំងអស់គ្នានៅយប់ថ្ងៃអាទិត្យនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...