Posts tagged as "Concert"

តន្ត្រី​នៃ​ក្តី​ស្រលាញ់ T-ARA និង SPEED សម្តែង​រួម​គ្នា​នៅ​កម្ពុជា

តន្ត្រី​នៃ​ក្តី​ស្រលាញ់ T-ARA និង SPEED សម្តែង​រួម​គ្នា​នៅ​កម្ពុជា

ការកក្រើកជាថ្មីនៅកម្ពុជា ចំពោះការប្រគុំតន្រ្តីបន្តផ្ទាល់ នៃវត្តមានក្រុមតារាចំរៀងនារី T-ARA និងក្រុមចំរៀងបុរស SPEED របស់ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅក្នុងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ខាងមុននេះ។ ការប្រគុំតន្ត្រីដែលបានធ្វើចុះថ្ងៃនៃសេចក្តីស្រលាញ់នោះតែម្ដង។


ក្រុមតារាចំរៀងនារី T-ARA របស់កូរ៉េខាងត្បូង មកសម្ដែងការប្រគុំតន្ត្រី នៅកម្ពុជា។ (រូបថត ផ្សាយស្ពត)

ប្រគុំត​ន្ត្រី - ជាការជូនដំណឹងដ៍អស្ចារ្យ សំរាប់ទស្សនិកជនឬយុវវ័យ អ្នកចូលចិត្តគាំទ្របទចំរៀងជាភាសាកូរ៉េ ដែល​ទូរទស្សន៍ CTN និង My TV បានរៀបចំការប្រគុំតន្រ្តីពិសេស ជាព្រឹត្តិការណ៍ក្រុមតន្ត្រី​បុរសជួបជាមួយក្រុមតន្ត្រី​នារី​មក​ចូលរួម​សម្តែងរួមគ្នា [...]

ឌឺវ័យ្ស៍ (The Voice) កម្មវិធី​ប្រឡង​ចម្រៀង​អន្តរជាតិ មក​ដល់​កម្ពុជា

ឌឺវ័យ្ស៍ (The Voice) កម្មវិធី​ប្រឡង​ចម្រៀង​អន្តរជាតិ មក​ដល់​កម្ពុជា

«យើងកំពុងសែ្វងរកអ្នកចម្រៀងថ្មី មានសំឡេងល្អ» ជាសារទាក់ទាញថ្មីមួយ បានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល និងរំភើបជាមួយកម្មវិធីទូរទស្សន៍ ឌឺវ័យ្ស៍ (The Voice) ដែលផលិតកម្មហង្សមាស បានទិញសិទ្ធិពីកម្មវិធីមួយនេះ ពី​ផលិតកម្មផលិតកម្មវិធីមួយ នៅប្រទេសហូឡង់ ដែលមានល្បី​ល្បាញពេញ និងការគាំទ្រពេញទូទាំងពិភពលោក។ កម្មវិធីនៅកម្ពុជានេះ នឹងចាប់ផ្តើមជម្រុះបេក្ខជនដំបូង នៅថៃ្ងទី៥ ខែមិនា ខាងមុខនេះ។


កម្មវិធីឌឺវ័យ្ស៍ របស់ស្ថានីយ៍ទូរទស្សន៍មួយនៅប្រទេសប៊ែលហ្សិក។ (រូបថត rtbf.be)

តារាចម្រៀង - ថ្មីៗនេះកម្មវិធីទូរទស្សន៍ ឌឺវ័យ្ស៍ (The Voice - សម្លេង) ត្រូវបានផលិតកម្មហង្សមាសទិញសិទ្ធិ និង​ចាក់ផ្សាយ​នៅប្រទេសកម្ពុជានាឆាប់ៗនេះ [...]

ខាត់ សុឃីម ព្រួយ​ចិត្ត​ពេល​ឡើង​ច្រៀង​រាំ​ទំាង​សសៃ​«ខ្ចី»

ខាត់ សុឃីម ព្រួយ​ចិត្ត​ពេល​ឡើង​ច្រៀង​រាំ​ទំាង​សសៃ​«ខ្ចី»

ទោះជានាងខាត់ សុឃីម អាចច្រៀងបានទាំងទឹកមុខញញឹមញញែមពិតមែន ប៉ុន្តែនាងនៅតែគិតជានិច្ច ចំពោះ​សុខភាពរបស់នាង ជាពិសេសនាងខ្លាច«ទាស់» ខណៈដែលនាងនៅមិនទាន់ចាស់ខែ បន្ទាប់ពីសម្រាល​កូនខ្ចី​នៅ​ឡើយ។ នាងខាត់ សុឃីម បានបង្ហាញវត្តមានៅលើវេទិកាតន្ត្រីនានាឡើងវិញ ហើយបន្ទាប់ពីសម្ងំពពោះកូន មួយ​រយៈរួចមក។ គិតមកដល់ពេលនេះ ជាមួយនឹងចំណងដៃ នៃទារិការដែលមានអាយុជិត២ខែនេះ បានធ្វើឲ្យប្តីប្រពន្ឋ​មានវ័យខុសគ្នានេះ កាន់តែស្រលាញ់គ្នាទ្វេឡើង បើទោះជាមានព័ត៌មានខ្លះ រំខានអារម្មណ៍ពួកគេបែបណាក៏​ដោយ។


នាង ខាត់ សុឃឹម និងកូនស្រីអាយុជិតពីរខែរបស់នាង នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ Samneang)

តារាចម្រៀង - តារាចម្រៀងសម្បូរជំនាញផ្នែកសិល្បៈនាង ខាត់ សុឃីម មកទល់ពេលនេះ [...]

រចនាពេជ្រ៖ មិន​ទាន់​គិត​«រឿង​ស្នេហា» ព្រោះ​ការងារ​និង​ការ​សិក្សា

រចនាពេជ្រ៖ មិន​ទាន់​គិត​«រឿង​ស្នេហា» ព្រោះ​ការងារ​និង​ការ​សិក្សា

តារាសម្តែងនិងចម្រៀងដែលទើបរះ ក្នុងពិភពសិល្បៈថ្មីៗ ប្រកបដោយទេពកោសល្យ នាង ជុំ រចនាពេជ្រ បាន​ទទួលការគាំទ្រយ៉ាងពេញទំហឹងពីអ្នកគាំទ្រ ដោយសារតែនាងមានមុខមាត់ស្រស់ផូរផង់ និងតែងខ្លួនយេរៗ មើលមិនចាញ់តារាជើងចាស់ប៉ុន្មានឡើយ។ ទើបតែចេញមុខលើវិថីសិល្បៈបានតែមួយរយៈ នាងរចនាពេជ្រ បានឆក់យកតំណែងតួឯកកុន ជាច្រើនមកសម្ដែង រហូតមានពេលខ្លះ នាងបានច្រានចោលការថតកុនរឿងថ្មីៗ និងរឿងស្នេហាថែមទៀត ។ តែអ្នកម្ដាយរបស់តារា បានចេះមុខអះអាងថា «បើសិល្បៈផង រៀនផង ស្នេហាផង នោះពិតជាឆ្កួតមិនខាន»។


តារាសម្ដែង និងច្រៀងម្ដងម្កាល នាងរចនាពេជ្រ ហៅ«បេប៊ី»។ (រូបថត MONOROOM.info/ Samneang)

តារាចម្រៀង - លេចមុខក្នុងពិភពសិល្បៈ កាន់តែកាក់កប ស្របនឹងយីអ៊ុនឡើង នាង រចនាពេជ្រ ហៅ«បេប៊ី» [...]

ហង្សមាស សំឡឹង​ឃើញ​កូន​ស្រី​លោក ហួ ឡាវី

ហង្សមាស សំឡឹង​ឃើញ​កូន​ស្រី​លោក ហួ ឡាវី

ខណៈផលិតកម្មរស្មីហង្សមាសសម្បូរអ្នកចម្រៀងរីកយ៉ាងព្រោងព្រាតនោះ ថ្មីៗនេះក៏មានការលេចដំណឹងថាកញ្ញាវី ឌីណែត ដែលជាអ្នកចម្រៀងថ្មី និងត្រូវជាកូនស្រីបង្កើត របស់អ្នកចម្រៀងជើងចាស់សំឡេងស្គក ហួ ឡាវីនោះផង ត្រូវបានផលិតកម្មសង្សមាស សំឡឹងឃើញយ៉ាងជជក់មាត់ពីគុណសម្បិត្តរបស់នាង។ ប្រភពនោះបានឲ្យ​ដឹងទៀត​ថា ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញា ឌីណែត នឹងត្រូវបញ្ចូលជាតារាថ្មីមួយដួង មកក្នុងផលិតកម្មជាផ្លូវការ និងបាន​បន្ថែម​ទៀតថា ផលិតកម្មមានបទចម្រៀងមួយចំនួន ត្រៀមឲ្យតារាថ្មីនេះថតបញ្ចូលថាសរួចទៅហើយ ។


កញ្ញាវី ឌីណែត អ្នកចម្រៀងវ័យក្មេង និងត្រូវជាកូនស្រីបង្កើត របស់អ្នកចម្រៀងជើងចាស់សំឡេងស្គក ហួ ឡាវី។ (រូបថត MONOROOM.info/ Samneang)

តារាចម្រៀង - បើទោះបីជាហង្សមាស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...