ឌឺវ័យ្ស៍ (The Voice) កម្មវិធី​ប្រឡង​ចម្រៀង​អន្តរជាតិ មក​ដល់​កម្ពុជា

«យើងកំពុងសែ្វងរកអ្នកចម្រៀងថ្មី មានសំឡេងល្អ» ជាសារទាក់ទាញថ្មីមួយ បានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល និងរំភើបជាមួយកម្មវិធីទូរទស្សន៍ ឌឺវ័យ្ស៍ (The Voice) ដែលផលិតកម្មហង្សមាស បានទិញសិទ្ធិពីកម្មវិធីមួយនេះ ពី​ផលិតកម្មផលិតកម្មវិធីមួយ នៅប្រទេសហូឡង់ ដែលមានល្បី​ល្បាញពេញ និងការគាំទ្រពេញទូទាំងពិភពលោក។ កម្មវិធីនៅកម្ពុជានេះ នឹងចាប់ផ្តើមជម្រុះបេក្ខជនដំបូង នៅថៃ្ងទី៥ ខែមិនា ខាងមុខនេះ។
Loading...
  • ដោយ: ក. សុខឃៀង
  • កែប្រែចុងក្រោយ: January 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងកំពុងសែ្វងរកអ្នកចម្រៀងថ្មី មានសំឡេងល្អ» ជាសារទាក់ទាញថ្មីមួយ បានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល និងរំភើបជាមួយកម្មវិធីទូរទស្សន៍ ឌឺវ័យ្ស៍ (The Voice) ដែលផលិតកម្មហង្សមាស បានទិញសិទ្ធិពីកម្មវិធីមួយនេះ ពី​ផលិតកម្មផលិតកម្មវិធីមួយ នៅប្រទេសហូឡង់ ដែលមានល្បី​ល្បាញពេញ និងការគាំទ្រពេញទូទាំងពិភពលោក។ កម្មវិធីនៅកម្ពុជានេះ នឹងចាប់ផ្តើមជម្រុះបេក្ខជនដំបូង នៅថៃ្ងទី៥ ខែមិនា ខាងមុខនេះ។


កម្មវិធីឌឺវ័យ្ស៍ របស់ស្ថានីយ៍ទូរទស្សន៍មួយនៅប្រទេសប៊ែលហ្សិក។ (រូបថត rtbf.be)

តារាចម្រៀង - ថ្មីៗនេះកម្មវិធីទូរទស្សន៍ ឌឺវ័យ្ស៍ (The Voice - សម្លេង) ត្រូវបានផលិតកម្មហង្សមាសទិញសិទ្ធិ និង​ចាក់ផ្សាយ​នៅប្រទេសកម្ពុជានាឆាប់ៗនេះ ហើយក៍កំពុងប្រកាសរកអ្នកមាន​បំណងចង់ក្លាយជាអ្នកចម្រៀងពិត​ប្រាកដ។ កម្មវិធីដែលមានប្រភពពីប្រទេសហូឡង់នេះ មានភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា រហូតត្រូវបានស្ថានីយ៍ទូរទស្សន៍នៅក្នុងប្រទេសដល់ទៅ ៤៨ប្រទេស ជុំវិញពិភពលោក ទិញសិទ្ធិមកផលិតដែរ ក្នុង​នោះរួម​មានដូចជា ប្រទេសអង់គ្លេស ចិន ថៃ វៀតណាម អូស្រ្តារី កាណាដា សហរដ្ឋ​អាមេរិកជាដើម។

ចំពោះលក្ខខណ្ឌនៃការប្រឡងចម្រៀង ដែលមិនដូចការប្រកួតចម្រៀងដទៃនោះ គឺត្រូវមានអាយុចាប់ពី១៦ឆ្នាំ ដល់​៤៥ឆ្នាំ អាចដាក់ពាក្យម្នាក់ឯង ឬជាគូដែលច្រៀងចម្រៀងល្បីនាំមុខគេ។ ជាពិសេសទៅទៀតនោះ រូបរាងមុខមាត់​យ៉ាងណាក៍ដោយ ក៍មិនសំខាន់ដែរ អ្វីដែលកម្មវិធី(The Voice) ចង់បានតែម្យ៉ាងទេ គឺសំឡេងរណ្ដំរបស់បេក្ខជន​តែ​ប៉ុណ្ណោះ។

តួយ៉ាងសំរាប់រដូវកាលទីមួយនៃកម្មវិធី (The Voice) នេះ គណៈកម្មការឬគ្រូបង្វឹកដែលនឹងត្រូវចូលមកវិនិច្ច័យ និង​ដាក់ពិន្ទុនោះ មានចំនួន ៤ រូបគឺកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រសោភា លោក ណុប បាយារិទ្ធិ និង លោក ឆន សុវណ្ណ រាជ សុទ្ធសឹងតែជាកំពូលតារា សម្រៀងដ៏ល្បី របស់ផលិតកម្មហង្សមាស ។ ទនឹ្ទមនឹងនេះ ការជម្រុះបេក្ខជន បេក្ខនារី នៅរដូវកាលទីមួយនេះមានខេត្តចំនួន៥ចូលរូម គឺខេត្តកំពង់ចាម សៀមរាប បាត់ដំបង ព្រះសីហនុ និង​ចុង​ក្រោយរាជធានីភ្នំពេញ។

ពាក្យសុំចូលរូមប្រឡងអាចរកបាន នៅក្រុមហ៊ុនហង្សមាស ម៉ូហ្សិន ស្ទួឌីយ៉ូ (Motion Studio) និងតាមស្ថានីយ៍​ប្រេងឥន្ធនៈទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា នឹងផុតកំណត់នៅថៃ្ង ២៨ កុម្ភៈ ២០១៤ ខាងមុខ។ ចំនែកឯបេក្ខជន ឬបេក្ខនារី ដែលឈ្នះក្នុងកម្មវិធីនេះនឹងទទួលបាន ប្រាក់រង្វាន់ ១០០ លានរៀល ព្រមទាំងក្លាយជាតារាចម្រៀង​មានកិច្ចសន្យាប្រចាំផលិតកម្មទៀតផង ។

គួរម្លឹកដែរថា កម្មវិធីទូរទស្សន៍ (The Voice) ត្រូវបានបង្កើតឡើងដំបូងគេបង្អស់ពីផលិតករជនជាតិហូឡង់ លោក ចន ដេម៉ល (John de Mol) ក្នុងគោលបំណងស្វែងរកអ្នកដែលមានសំឡេងពិតពីកំណើត និងពិរោះដែលអាចអង្រួន​បេះដូងអ្នកស្តាប់អោយរំភើបចាប់តាំងពី ឆ្នាំ ២០១០មកម្ល៉េះ។ បច្ចុប្បន្ននេះកម្មវិធីទូរទស្សន៍ ឌឺវ័យ្ស៍ នេះ ជាគូប្រជែង​ជាមួយកម្មវិធី អាមេរិខេន អាដូល (Pop Idol) និងកម្មវិធីមួយទៀតឈ្មោះ អ៊ិច្ស ហ្វាក់ទ័រ (X Factor)  របស់ប្រទេស​អង់គ្លេស ដែលសុទ្ធសឹងជាកម្មវិធីប្រឡងចំរៀងដូចគ្នា៕

------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...